
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5081 នាក់
ម្សិលមិញ 5667 នាក់
សរុប 18744107 នាក់
ខេត្តព្រះសីហនុ៖គយចល័តតំបន់៣ គ្រប់គ្រងខេត្តចំនួន៣ ខេត្តកំពង់ស្ពឺ• ព្រះសីហនុ និង កោះកុងមានទីតាំងឈរជើងនៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែក ស្រែអំបិលហើយពួកគេអាចឈរជើងនៅ វាលរេញ ស្រុកព្រៃនប់ មួយកន្លែងទៀតផង។តែលទ្ធផលការងារគយចលត័តំបន់៣ដឹកនាំដោយលោកហង្សវណ្ណមិនសូវបានល្អទេ។
ជាក់ស្តែងថ្មីនេះកំលាំងគយចល័តទូទាំងប្រទេស បានចុះចាប់ទំនិញគេចពន្ធបានជាច្រើនមុខទំនិញ និងជាច្រើនកន្លែងដូចជា នៅតាមម៉ាត ឃ្លាំងស្ដុកទំនិញរបស់ចិន និងនៅតំបន់សេដ្ឋកិច្ចពិសេស ផងដែរ។ នៅ ខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍មកថា មានច្រកពីរសំខាន់ៗដែលទំនិញគេចពន្ធឆ្លងកាត់គឺ ទំនប់រលក និង ស្ទឹងហាវដែលបង្ហាញថាគយចលត័តំបន់៣មិនធ្វើការគិតតែប្រយោជន៍។ ករណីនេះ ធ្វើឱ្យគយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ មិនធ្វើការចុះបង្ក្រាបទំនិញគេចពន្ធសោះអីចឹង ? តើគាត់កំពុងសម្ងំប្រមូលលុយស្រង់ដើមមែន ?ឬគាត់ត្រូវបានមេសាខាគយខេត្តព្រះសីហនុហាមមិនឲ្យធ្វើ?។
ទោះបីយ៉ាងណាប្រភពពីអ្នកដឹកជញ្ជូនឲ្យដឹងថា ក្នុងមួយ ឡានកុងទ័រតឺ ឈ្មួញត្រូវបង់លុយចំនួន២៥០ដុល្លារទៅឱ្យ គយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ។នេះជាហាឆេង កាលពីមុន ប៉ុន្តែឥឡូវនេះទំនងជាឡើងថ្លៃគឺអាចបង់លុយ ៣០០ ដុល្លារក្នុង មួយឡានកុងទ័រ ។មួយថ្ងៃៗមាន ឡានកុងទ័រតឺ ធ្វើចរាចរាប់រយគ្រឿងទាំងយប់ទាំងថ្ងៃឆ្លងកាត់ ផ្លូវជាតិលេខ៤ដែលត្រួតត្រាដោយក្រុមគយលោកហង្សវណ្ណ។
យោងតាមអាជីវករម្នាក់បានបង្ហើបថា ចំពោះឡានដឹកត្រី បន្លែ ផ្លែឈើ ពីសមុទ្រមក ភ្នំពេញ ឬពី ភ្នំពេញ ទៅខេត្តជាប់សមុទ្របើគយរកឃើញនូវបទល្មើស ត្រូវបង់លុយក្នុងមួយឡានសាំយ៉ុងពី១៥ម៉ឺន ទៅ៣០ម៉ឺនរៀលសុទ្ធតែគ្មានវិក័យបត្រ។ រីឯពេលចាប់រថយន្តដឹក ទំនិញម្តងៗបើនិយាយស្រុះស្រួលគ្នាបង់លុយក្នុងមួយឡាន២៥០០ដុល្លារបើមិនស្រុះស្រួលគ្នាទេ ត្រូវពិន័យទាំងក្បាលឡានទាំងទំនិញចាប់ពី ៥០០០ ដុល្លារ ទៅ៦០០០ដុល្លារ ក៏មានជាពិសេស ប្រភេទទំនិញគ្រឿងអេឡិចត្រូនិក បង្កប់ក្នុងទំនិញចម្រុះ។