» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7929 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698100 នាក់

ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រកាស​ស្រាវជ្រាវ​រក​អ្នកមានអំណាច​នៅ​ពីក្រោយ​ការជួញដូរ​គ្រឿងញៀន​២០​គីឡូ ដែល​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នាំចូល តាម​ព្រំដែន​កម្ពុជា​-​វៀតណាម


​បាត់ដំបង​៖ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​បន្ដធ្វើ​ការស្រាវជ្រាវ ដើម្បី​វែកមុខ​អ្នកមានអំណាច​នៅ​ពីក្រោយ​ការជួញដូរ​គ្រឿងញៀន​ប្រមាណ​២០​គីឡូក្រាម ដែល​នាំចូល​ដោយ​ជនជាតិ​នី​ហ្ស​រី​យ៉ា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ខេត្តស្វាយរៀង​។​a sar sokha drug nizer1 

​ការ​បង្ហើប​រឿង​អ្នក​នៅ​ពីក្រោយ ជាមួយនឹង​បទបញ្ជា​របស់​ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​បុគ្គលិក ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន និង​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​ដល់​អ្នកញៀន​គ្រឿងញៀន​លើក​ទី​៤ ជូន​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ដែល​កំពុងស្នាក់នៅ ក្នុង​មជ្ឈមណ្ឌល​បន្សាប​ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន បាត់ដំបង អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​ក្នុង​ពិធី​ធ្វើ​នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៤​កន្លងទៅនេះ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ជាង​២០​គីឡូក្រាម ដោយ​ឧក្រិដ្ឋជន​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ កម្លាំង​ជំនាញ​ស្រាវជ្រាវ​រកឃើញថា មាន​អ្នកមានអំណាច​នៅ​ពីក្រោយ ហើយ​ក៏មាន​ការបញ្ជាទិញ​ច្បាស់លាស់​ពី​ទីតាំង​ក្លឹប​កម្សាន្ដ​មួយចំនួន និង​បណ្ដាញ​មួយចំនួនទៀត មាននៅ​រាជធានី​ភ្នំពេញ​តែម្ដង​។​
​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា​ម្នាក់ នាំ​គ្រឿងញៀន​ប្រមាណ​ជាង​២០​គីឡូក្រាម​ចូល​កម្ពុជា​។ អ៊ីចឹង​យើង​បាន​ស្រាវជ្រាវ​ទៅ ទី​១៖ មានការ​ទំនាក់ទំនង​នៅ​ភ្នំពេញ​, ទី​២៖ មានការ​កម្មង់​ទិញ​តាម​បណ្ដា​ក្លឹប​កម្សាន្ដ​សប្បាយ​មួយចំនួន​, ទី​៣៖ មាន​ថ្នាក់ដឹកនាំ​មួយចំនួន​នៅ​ពីក្រោយ​។ បច្ចុប្បន្ន​យើង​កំពុងធ្វើការ​ងារ​នេះ​បញ្ច្រាសទិស​វិញ អ្នកណា​លូកលាន់ ត្រូវតែ​រក​ឲ្យ​ឃើញ ហើយ​ជាពិសេស​ដាក់ទោស​ទណ្ឌ​តាមច្បាប់​។ ខារ៉ាអូខេ និង​កន្លែង​សប្បាយ​ណាខ្លះ​ដែល​ប្រើប្រាស់​»​។​

​សូម​រំលឹកថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​នេះ បានធ្វើ​ឡើង​កាលពីដើម​ខែកក្កដា ឆ្នាំ​២០២៤​កន្លងទៅនេះ ដោយ​កម្លាំង​នគរបាល​ជំនាញ​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ចាប់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ជាមួយ​គ្រឿងញៀន​ជាង​២០​គីឡូក្រាម នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​។តាមហ្វេសប៊ុកនគរបាល​ជនសង្ស័យ​ខាងលើ​មានឈ្មោះ Madu Daniel Sopuru អាយុ​២៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្នុង​ខេត្តស្វាយរៀង នៅពេលដែល​រូបគេ​កំពុង​រត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់​។ អគ្គស្នងការ​នគរបាល​ជាតិ​បាន​សរសេរ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន និង​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់ សរុប​៩,៨២​គីឡូក្រាម ត្រូវបាន​រឹបអូស​ពី​ជនសង្ស័យ​រូបនេះ​។

បើតាម​ស្នងការដ្ឋាន​នគរបាល​ជាតិ ជននេះ កាន់​លិខិតឆ្លងដែន​លេខ ហួស​សុពលភាព​ថែមទៀត និង​មាន​មុខរបរ កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ក្រៅពីនេះ វត្ថុតាង​ដែល​រឹប​អូន​បាន​ក្រៅពី​គ្រឿងញៀន​រួមមាន​៖ លិខិតឆ្លងដែន​១​ក្បាល ទូរ​សព្ទ​ដៃ​០២​គ្រឿង កាបូបស្ពាយ​ពណ៌​ខ្មៅ ដាក់​គ្រឿងញៀន​០១​។ បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​គេ​មិនដឹងថា​តើ​ហេតុ​អី​គ្រឿងញៀន​មាន​ទម្ងន់​ខុសគ្នា​ឬក៏​ជា​មនុស្ស​ខុសគ្នា​នោះទេ​តែ​ង្វី​ដែល​ភ្ញាក់ផ្អើល​និង​សាទរ​គឺ​ទើបតែ​បានឮ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក​ម្រឹ​តឿ​ប​និយាយ​បង្ហើប​ថា​មាន​មនុស្ស​មានអំណាច​ពាក់​ព​ន្ធ័​ការជួញដូរ​ដែល​កន្លង​មក​គ្មាន​អ្នក​ហ៊ាន​បង្ហើប​នោះទេ​។​ជាក់ស្តែង​សូម្បី​ឧកញ៉ា​គិត​ធាង​ថៅ​ក្លឹប​រ៉ុ​ក​ដែល​បង្ក្រាបបាន​មាន​ភស្តុតាង​សម្បើម​ក៏ដោយ​ក៏​ទោស​ជាប់គុក​តែ​៤​ឆ្នាំ​ប៉ុន​ណោះ​ហើយ​ត្រុ​វ​ព្យួរ​ថែម​ទៅទៀត​។​

​ដោយ​ឡែ​ង​ទាក់ទង​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​ដែរ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤ ក៏បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង ២​គោលដៅ​ផ្សេងគ្នា ដោយនៅ​គោលដៅ​ទី​១៖ ចំណុច​ខុន​ដូរ​ហ្ស​ង់​អេ​លី​ហ្សេ បន្ទប់​លេខ ៨០៣ ជាន់​ទី​៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២៖ ចំណុច​ខន​ដូរ​ផ្លា​ទី​នី​ន​បេ បន្ទប់​លេខ​១១០៥ ជាន់​ទី​១១ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​កម្លាំង​ជំនាញ​ចាប់ខ្លួន ជនល្មើស​២​នាក់​៖ ឈ្មោះ NGUYEN HOAN DINH ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ DUONG TIEN ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​១៧​ឆ្នាំ​។ គ្រឿងញៀន​ដែល​ចាប់យក​បាន​រួ​មាន​៖ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (​ជិត​៦០០​គីឡូក្រាម​), អ៊ិ​ច​ស្ត្រា​ស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (​ជិត​៥០​គីឡូក្រាម​), កេ​តា​មីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤​ក្រាម (​ជិត​៨​គីឡូក្រាម​), ក​ញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧​គីឡូក្រាម​), សារធាតុ​មិន​ច្បាស់​ទម្ងន់ ៨៧៦​ក្រាម​។​បច្ចុប្បន្ន​ជនល្មើស​ទាំង ២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​ដើម្បី​តាមរក​មេខ្លោង និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត មក​ផ្តន្ទាទោស​តាមច្បាប់​៕a sar drug ni1 a sar drug vn a sar sokha drug nizer3 

 

​