
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11636 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701807 នាក់
កូឡាឡាំពួរ៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ីនៅរសៀលថ្ងៃទី ១១ វិច្ឆិកានេះបានប្រាប់ទៅកាន់ថៃចំៗថាជំហររបស់ប្រទេសម៉ាឡេស៊ី(ដែលជាប្រធានអាស៊ានរៀបចំសេចក្តីប្រកាសសន្តិភាពកម្ពុជាថៃជាមួយអាមឹរិក)គឺធានាថាដំណើរការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីកន្លងទៅ។ លោកថាដំណើរការកិច្ចព្រមព្រៀងនេះត្រូវតែបន្ត និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះពីមុនវិញ។
លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffarឲ្យដឹងថាថៃមិនបានអនុញ្ញាតិឲ្យក្រុមត្រួតពិនិត្យ(AOT)ទៅមើលកន្លែងកើតហេតុនោះទេ។បើតាមក្រសួងការបរទេសកម្ពុជាកន្លែងកើតហេតុគឺនៅតំបន់វាលឥន្ទ្រីយ៍ជាទីតាំងឈរជើងរបស់អតីតទាហ៊ានខ្មែរក្រហមដែលមានមីនចាស់បន្សល់ទុក។ទាហ៊ានថៃចូលមកបំណងរាយខ្សែលួសពទ្ធយកដី។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។
ការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងការល្បាតមួយ ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។
ទាក់ទងបញ្ហានេះបើតាមកាសែតថៃខាវសុតឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានិត បាននិយាយនៅថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំដ៏តឹងរ៉ឹងជាមួយនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាសន្តិសុខជាតិបានផ្តល់ភ្លើងខៀវដល់យោធាក្នុងការដោះស្រាយស្ថានការណ៍ព្រំដែនថៃ-កម្ពុជា តាមការចាំបាច់។ លោកបានបន្ថែមថា នឹងមិនមានកិច្ចចរចាទៀតទេ ហើយទាមទារឱ្យកម្ពុជាសុំទោសចំពោះទាហានថៃដែលរងរបួស?។
សូមបញ្ជាក់ថាក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់ប្រទេសថៃ នៅថ្ងៃអង្គារ៍នេះ បានអនុម័តជាផ្លូវការនូវការផ្អាក «សេចក្តីប្រកាសរួមថៃ-កម្ពុជា» ឬកិច្ចព្រមព្រៀងសន្តិភាព ហើយបាន អនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន។
លោក ស៊ីរីពង្ស អាំងកាសាគុលគៀត (Siripong Angkasakulkiat) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងថា ការផ្ទុះគ្រាប់មីននៅខេត្តស៊ីសាកេត កាលពីថ្ងៃចន្ទ បានជំរុញឱ្យលោក អានូទីន ចាណវីរកូល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធត្រៀមលក្ខណៈការពារព្រំដែន។នេះបើតាមThe News។
ដោយឡែកបក្សប្រឆាំងថៃដែលជួយបោះឆ្នោតឲ្យលោកអនុទីនធ្វើជានាយករដ្ឋមន្ត្រីក៏ជំរុញឲ្យ«អនុទីន»ដោះស្រាយជម្លោះតាមរយៈការទូតផងដែរ។ ថៃ៖ គណបក្សប្រឆាំងប្រជាជន (People’s Party) របស់ថៃអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីកាន់អំណាច អនុទីន ឆាន់វីរៈគុល ប្រើប្រាស់វិធានការការទូតបន្ទាន់ ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពជាមួយកម្ពុជា។ គណបក្សប្រជាជនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីអនុទីន ឆាន់វីរៈគុល អនុម័តការទូតប្រកបដោយភាពសកម្ម ដើម្បីធានាអត្ថប្រយោជន៍របស់ប្រទេសថៃ និងបញ្ឈប់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាពជាមួយកម្ពុជា។
យោងតាមការចេញផ្សាយដោយកាសែត THE NATION បានបញ្ជាក់ថាគណបក្សប្រឆាំងប្រជាជន (People’s Party) របស់ថៃ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី អនុទីន គួរតែទូរស័ព្ទទៅប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាបន្ទាន់ ដែលទាំងពីរនាក់សុទ្ធតែជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ជាក់ពីជំហររបស់ប្រទេសថៃ។ បក្សថៃដដែលអះអាងទៀតថាមានតែវិធានការការទូតនោះទេទើបអាចធ្វើឲ្យថៃចំណេញ និងមិនលក់មុខមាត់ក្នុងឆាកអន្តរជាតិ។