
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12226 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702397 នាក់
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៤ (២០២៥-២០៣០) ដោយមានសម្លេងគាំទ្រជាឯកច្ឆ័ន្ទចំនួន ១១ លើ ១១សម្លេង នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ឯលោក តុប សំអតីតប្រធាន ត្រូវបានជ្រើសតាំងជាអនុប្រធាន ដោយ មានសម្លេងគាំទ្រជាឯកច្ឆ័ន្ទចំនួន ១១ លើ ១១សម្លេង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវអំណរគុណ ហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣ កន្លងមក។លោក យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងនូវចំណាប់អារម្មណ៍អបអរសាទរជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិថ្មី និងជូនជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោក តុប សំ ដែលត្រូវបានជ្រើសតាំងជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ក្នុងអាណត្តិទី៤នេះ មានសមាជិកថ្មីចំនួន ២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយគឺ លោក ឡាយ សំកុល ជ្រើសតាំងដោយព្រឹទ្ធសភា និងលោក ជីវ កេង ជ្រើសតាំងចេញពីគណៈ កម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ និងអង្គប្រជុំដែលមានការចូលរួមពីសំណាក់ អនុប្រធានទី១ អនុប្រធាន ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ក្នុងអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ និងអនុប្រធាននេះ ដោយមានការអញ្ជើញរបស់ លោក ហេង វង្សប៊ុនឆាត ព្រឹទ្ធសមាជិក នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ រួមមាន សមាសភាពចំនួន ១១រូប ដោយបានដំណើរការកិច្ចប្រជុំលើកទី១ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ (២០២៥-២០៣០)។
សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិថ្មី ១១រូប មានវត្តមានក្នុងកិច្ចប្រជុំ លើកទី១នេះ មានសម្តេចមហាមន្ត្រី គុយ សុផល សមាជិក ក.ជ.ប.ព., លោក តុប សំ សមាជិក ក.ជ.ប.ព., លោក កើត រិទ្ធ សមាជិក ក.ជ.ប.ព., លោកស្រី សោម គឹមសួគ៌ សមាជិក ក.ជ.ប.ព., សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិក ក.ជ.ប.ព., លោក ហេង វង្សប៊ុនឆាត សមាជិក ក.ជ.ប.ព., លោក តាំង ស៊ុនឡាយ សមាជិក ក.ជ.ប.ព., លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី សមាជិក ក.ជ.ប.ព., ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង សមាជិក ក.ជ.ប.ព. និងជាប្រធាន អ.ប.ព., លោក ឡាយ សំកុល សមាជិក ក.ជ.ប.ព. និងលោក ជីវ កេង សមាជិក ក.ជ.ប.ព.។