» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10652 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700823 នាក់

បណ្តាំ​មេបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ថ្ងៃ​ខួប​កំណើតបក្សលើក​ទី​៧៤


​ភ្នំពេញៈ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ណែនាំ​ឱ្យ​មន្ត្រី​បក្ស​គ្រប់រូប​ត្រូវធ្វើ​តែ​អំពើ​ល្អ មិន​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង ប្រយោជន៍​ប្រជាជន និង​មិន​ត្រូវមាន​ឥរិយាបថ​ជា​ចៅហ្វាយនាយ​ប្រជាជន​ឡើយ ។ បណ្តាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ធ្វើឡើង​ក្នុងឱកាស​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​a hun cpp 

​សម្ដេច​តេ​ជោ​មានប្រសាសន៍​ពន្យល់ថា ប្រជាជន​ជា​កត្តា​សម្រេច​នៃ​ជ័យជម្នះ​ទាំង​ក្នុង​ការតស៊ូ​រំដោះជាតិ ក៏​ដូច​ក្នុង​ការកសាង និង ការពារ​មាតុភូមិ​។ ប្រជាជន​ជា​មូលដ្ឋានគ្រឹះ​ដែល​ទ្រទ្រង់​ដល់​ការដឹកនាំ​នយោបាយ​ក្នុង​សង្គមជាតិ​។ ប្រវត្តិសាស្ត្រ​ជាក់ស្តែង​របស់​កម្ពុ​ជាជាង ៤​ទសវត្ស​មកនេះ បានបញ្ជាក់​ច្បាស់​នូវ​ប្រការ​ខាងលើនេះ​ថា បើ ប្រជាជន​យល់ ប្រជាជន​ជឿ ប្រជាជន​គាំទ្រ និង​ចូលរួម ទើប​គណបក្ស​អាច​សម្រេច​នូវ​បុព្វហេតុ​របស់ ខ្លួន​បាន​។ អាស្រ័យហេតុនេះ រាល់​អង្គការ​ចាត់តាំង​គណបក្ស​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ត្រូវ​ស្មោះត្រង់​នឹង ប្រជាជន យក​ប្រជាជន​ធ្វើជា​គោលដៅ​នៃ​ការបម្រើ​របស់ខ្លួន ផ្អែកលើ​ប្រជាជន និង​រៀនសូត្រ​ពី​ប្រជាជន​។

សម្ដេច​តេ​ជោ​អះអាងថា អំពើ​ល្អ​របស់​មន្ត្រី​គណបក្ស​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក គឺជា​យុទ្ធសាស្ត្រ​ឈ្នះ​របស់​គណបក្ស​នៅ គ្រប់​កាលៈទេសៈ​។ ប្រជាជន​យល់ដឹង​ពី​គណបក្ស ជឿ​លើ​គណបក្ស ហើយ​ចូលរួម​សកម្ម​អនុវត្ត​កម្មវិធី នយោបាយ​របស់​គណបក្ស គឺ​តាមរយៈ​ជួរ​មន្ត្រី​នេះឯង​។​​ហេតុនេះ មន្ត្រី​គណបក្ស​ត្រូវតែ​រឹងមាំ និង​ស្អាតស្អំ ប្រកបដោយ​សមត្ថភាព គុណធម៌ និង​សីលធម៌​។ ការជាក់ស្តែង​បានបង្ហាញ​ថា ប្រជាជន​ត្រូវការ​តួនាទី ដឹកនាំ​របស់​គណបក្ស គាំទ្រ​គណបក្ស ប៉ុន្តែ​ប្រជាជន​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី មួយចំនួន​។ អាស្រ័យហេតុនេះ មន្ត្រី​គ្រប់រូប​ត្រូវធ្វើ​តែ​អំពើ​ល្អ មិន​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង ប្រយោជន៍​ប្រជាជន និង​មិន​ត្រូវមាន​ឥរិយាបថ​ជា​ចៅហ្វាយនាយ​ប្រជាជន​ឡើយ​។​a hun cpp1 a hun cpp2 

​