» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7506 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697677 នាក់

នៅ​ច្រក​ម៉ឺន​ជ័យ​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ សិក្សា កសាង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ក្នុង​ចលនា​តស៊ូ​រំដោះជាតិ


​ព្រៃវែង​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បាន​ណែនាំ​ឱ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សិក្សា​ពី​ប្រវត្តិសាស្ត្រ​តំបន់​ម៉ឺន​ជ័យ ដើម្បី​កសាង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ក្នុង​ចលនា​តស៊ូ​រំដោះជាតិ​។​ក្នុងឱកាស អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​ក្រុមការងារ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្ថិតក្នុង​ភូមិ​ម៉ឺន​ជ័យ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២៥​នស​ម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​សម្ដេច​ពិជ័យ សិក្សា​អំពី​ប្រ​វិ​ត្ដ​សាស្ដ្រ ហើយ​កន្លែង​នេះ (​ម៉ឺន​ជ័យ​) [...] គួរតែ​កសាង​ស្តូប​មួយ ដើម្បី​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ ចំពោះ​អ្នក​ដែល​បាន​ឆ្លងកាត់​នូវ​តំបន់​នេះ សម្រាប់​ការដែល​ក្លាយជា​ចលនា​តស៊ូ​»​។​ a hun meunjey 

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ គឺជា​តំបន់​ដែល​ប្រជាជន​ឆ្លងកាត់​ច្រើនជាងគេ ឆ្លងកាត់​ទីមួយ គឺ​នៅក្នុង​ពេលដែល​វៀតណាម វាយបក​នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ក្នុង​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ ដែល​ប្រជាជន​មួយចំនួនធំ នៅក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក បាន​ចាក​ចេញទៅ​ប្រទេស​វៀតណាម​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា យើង​ត្រូវ​ទុក​ស្លាកស្នាម​ប្រ​វិ​ត្ដ​សាស្ដ្រ​របស់​យើង ហើយ​វៀតណាម គេ​អាច​កត់​ត្រាទុក​ស្នាម​ប្រ​វិ​ត្ដ​សាស្ដ្រ​របស់​ពួកគាត់ ទៅលើ​បញ្ហា​ការតស៊ូ​ប្រឆាំង​អាមេរិក នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម គឺជា​សមិទ្ធិផល ដែល​ភាគី​កម្ពុជា​និង​វៀតណាម ឯកភាពគ្នា​ដោយ​យក​ទឹក​ជ្រៅ ដើម្បី​បែក​ចែក​ព្រំដែន ដែល​នេះ​ជាគោលការណ៍​អន្តរជាតិ នៃ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាមច្បាប់​អន្តរជាតិ​។​សម្តេច​តេ​ជោ បន្ថែមថា ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាំងពី​ពេលមុន រហូតដល់​ពេលនេះ គឺ​ការកសាង​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​តាម​ព្រំដែន​នីមួយៗ ធ្វើយ៉ាងណា​ខិតខំ​ឱ្យមាន​កិច្ច​សហការគ្នា​ឱ្យបាន​ល្អ​។ សម្តេច​តេ​ជោ បញ្ជាក់ថា "​មាន​អ្នកជិតខាង​ល្អ ដូច​មាន​មាស មាន​អ្នកជិតខាង​អាក្រក់ ដូច​មាន​មីន​"​។​​សម្តេច​បាន​មានប្រសាសន៍​ដែរ​ថា ទំនាក់ទំនង​កម្ពុជា​-​វៀតណាម គិត​ចាប់តាំងពី​ឆ្នាំ​១៩៦៨ រហូតមកដល់​ឆ្នាំ​២០២៥​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្របដណ្តប់​ទំនាក់ទំនង​នេះ​ជាង​២​ភាគ​៣ ហើយ​ទំនាក់ទំនង​ជាមួយ​ឡាវ ក៏​គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្របដណ្តប់​ជាង​ពាក់កណ្តាល​ដែរ ព្រោះ​កម្ពុជា​និង​ឡាវ មាន​ទំនាក់ទំនង​ជាមួយគ្នា​យូរហើយ​។ ដោយឡែក វៀតណាម ទើប​បង្កើត​ទំនាក់ទំនង​ការទូត នៅ​ឆ្នាំ​១៩៦៨ ដូចនេះ​យើង​ធ្វើបាន​ល្អប្រសើរ​។

​យោងតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ ម៉ឺន​ជ័យ​-​តី​ន​ណា​ម (​កម្ពុជា​-​វៀតណាម​) ដែល​ដំបូង​ឡើយ ទីតាំង​នេះ ជា​ច្រករបៀង​ដែល​ប្រជាជន​រស់នៅ​ទាំងសងខាង​តែងតែ​ដោះដូរ​ទំនិញ និង​កសិផល​ទៅវិញទៅមក​។​​ក្នុងអំឡុង​ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើតជា​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ឺន​ជ័យ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដំឡើង​កម្រិត​ច្រកទ្វារ​តំបន់ ព្រំដែន​ម៉ឺន​ជ័យ ទៅជា «​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឹ​ន​ជ័យ​» តាម​លិខិត​លេខ ៦៣៥ ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្តព្រៃវែង ត្រូវខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​ទាក់ទាញ​វិនិយោគិន ដើម្បី​ឱ្យមក​បណ្តាក់ទុន​នៅ​តំបន់​ម៉ឺន​ជ័យ ។​សម្តេច​តេ​ជោ ថា «​គោលដៅ​ថ្ងៃក្រោយ សូមឱ្យ​ខេត្ត​យកចិត្តទុកដាក់​ទៅលើ​ការទាក់ទាញ​វិនិយោគ មកកាន់​តំបន់​នេះ [​ម៉ឺន​ជ័យ​] ថ្ងៃក្រោយ​អាច​ក្លាយទៅជា​តំបន់ឧស្សាហកម្ម ក៏​អាច​ថា​បាន ព្រោះ​វា​បម្រើឱ្យ​ការដឹកជញ្ជូន​ជិត ហើយ​តំបន់​កែច្នៃ​។ ទាញ​ខាង​វៀតណាម​គាត់​មក​ដាក់​រោងចក្រ កែច្នៃ​នៅ​ខាង​កម្ពុជា ដែល​កម្ពុ​ជាមាន​ផលិតផល​ជា​វត្ថុធាតុដើម ដែល​នេះ​ជា​លទ្ធភាព​នៃ​ការពង្រីក​ធ្វើ​ពាណិជ្ជកម្ម តែ​អា​ចត​ភ្ជាប់​ការផលិត​សម្រាប់​ការនាំចេញ ឬ​ការផ្គត់ផ្គង់​ក្នុងស្រុក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ការបើក​ព្រំដែន​មិន​គ្រាន់ ជាការ​បើក​ឱ្យមាន​ការចេញចូល​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ជំរុញឱ្យមាន​សកម្មភាព​វិនិយោគ និង​ពាណិជ្ជកម្ម ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម កាន់តែ​រីកធំឡើង​ជា​បន្តបន្ទាប់ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​វៀតណាម កាន់តែ​រីក​ធំ​ជាង​មុន​។​​បន្ថែម​ពីនេះ សម្តេច​បាន​ណែនាំ​ដល់​មន្ត្រី​ប្រចាំការ​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវខិតខំ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង ដូច​ពាក្យ​ថា «​មាន​អ្នកជិតខាង​ល្អ​ដូច​មាន​មាស មាន​អ្នកជិតខាង​អាក្រក់​ដូច​មាន​មីន​»៕ a hun meunjey1 a hun meunjey2 
​