» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1190 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468692 នាក់

សម្តេច​តេ​ជោ​ជោ ហ៊ុន សែន​៖ កម្ពុជា​ចង់ឱ្យ​តួអង្គ​ទាំងអស់​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​អុចអាល មិនបង្កើត​ការ​ស្អប់ខ្ពើម​ពូជសាសន៍​

 

​ភ្នំពេញ​៖​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​(UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើកឡើងថា​កម្ពុជា​ចង់ឱ្យ​តួអង្គ​ទាំងអស់​នៅក្នុង​កិច្ចដំណើរការ​ប្រជាធិបតេយ្យ​មានការ​ទទួលខុសត្រូវ ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​អុចអាល បង្កើត​ការ​ស្អប់ខ្ពើម​ពូជសាសន៍ ជាពិសេស​មិន​សាបព្រោះ​ការ​ស្អប់​រវាង​ប្រជាជន​ជាតិខ្មែរ​និង​ខ្មែរ ដែល​អាច​នាំមក​នូវ​សង្គ្រាមស៊ីវិល ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ការរក្សា​សន្តិភាព​សេរីភាព មានការ​អាស្រ័យ​គ្នា​ទៅវិញទៅមក​មិនអាច​ខ្វះ​ណាមួយ​បាន​។a hun human1

លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា​ក្នុងជំនួប​នោះ លោក វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) បាន​សម្ដែង​នូវ​ការគោរព​ដោយស្មោះ​ចំពោះ​សម្ដេច​តេ​ជោ​ចំពោះ​ជោគជ័យ​លើ​ការចាក់​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ លោក វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) បាន​គោរព​សម្ដេច​តេ​ជោ ហ៊ុន សែន ស្វែងយល់​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​អំពី ទី​១ តួនាទី​របស់​កម្ពុជា​ក្នុង​ការជំរុញ​សិទ្ធិមនុស្ស​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ទី​២ ស្ថានភាព​សេដ្ឋកិច្ច និង​វឌ្ឍនៈ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​បរិការណ៍​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​ឥ​១៩ ទី​៣ លំហ​ស៊ីវិល លំហ​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត ទី​៤ អាទិភាព​ចំពោះ​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត​រវាង​អ្នក​កាន់​អាណត្តិ​ពិសេស និង​រដ្ឋាភិបាល​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​បាន​កំពុង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ជាពិសេស​ការជួយ​គាំពារ​ជនក្រីក្រ និង​ជនរងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩​។ ការដំឡើង​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ការកែសម្រួល​ប្រាក់​សោធន​និវត្តន៍​មន្ត្រីរាជការ និង​អតីតយុទ្ធជន ការអនុវត្តន៍​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករនិយោជិត ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​។ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ផ្លាស់ប្ដូរ​សេដ្ឋកិច្ចពិភពលោក និង​ធ្វើឱ្យប៉ះពាល់ ព្រមទាំង​ជះឥទ្ធិពល​លើ​គ្រប់​វិស័យ​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុង​បរិការណ៍​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​បន្ទាន់​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​ដើម្បី​គាំទ្រ​វិស័យសេដ្ឋកិច្ច និង​គាំពារ​សង្គម មានដូចជា​ការបញ្ចេញ​កញ្ចប់​ថវិកា ដាក់ចេញ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​ទទួលផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ដែល​នេះ​ជាការ​ធានា​ដល់​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច​ប្រជាព​រដ្ឋ សិទ្ធិ​រស់រានមានជីវិត​ត្រូវបាន​ផ្ដល់​ជា​អាទិភាព និង​សិទ្ធិ​ទទួលបាន​ផ្ដល់ព័ត៌មាន​តាមរយៈ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​។

​សម្តេច​បន្តទៀតថា យុទ្ធសាស្ត្រ​កម្ពុជា​ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​ដោយ​គ្មាន​ការរើសអើង​ដោយ​ឥតគិតថ្លៃ រួមទាំង​អ្នកទោស និង​ជនបរទេស​ដែល​ចាក់​វ៉ាក់សាំង​បាន​ជាង ៩៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​។ ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ត្រូវបាន​អនុម័ត និង​ដាក់ឱ្យ​ប្រើប្រាស់ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្ដីពី វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។

​សម្តេច​តេ​ជោ​បញ្ជាក់ថា ច្បាប់​ទាំងអស់នេះ​រៀបចំឡើង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត​សុខភាព​ប្រជាពលរដ្ឋ ព្រមទាំង​ការការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។ ការចោទប្រកាន់ថា បទ​ប្បញ្ញត្តិ​ជាច្រើន​ត្រូវបានធ្វើ​មក​ដើម្បី​រឹតបន្តឹង​លំហ​សង្គម​ស៊ីវិល មិន​ផ្អែកលើ​មូលដ្ឋាន​ត្រឹមត្រូវ​។ ការពិត​រាល់​ច្បាប់​រាល់​លិខិតបទដ្ឋាន​គតិយុត្តិ​ទាំងអស់​ដែល​បានអនុម័ត រួមទាំង​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ គឺ​ប្រកាន់​ភ្ជាប់​គោលការណ៍​និ​ត្យា​នុកូលភាព ភាពចាំបាច់ និង​សមាមាត្រ ដោយមាន​គោលបំណង​តែមួយគត់ ដើម្បី​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ដែល​គោរព​ច្បាប់ អំពើ​ល្មើសច្បាប់​ផ្សេងៗ​ដែល​បង្ក​អស្ថិរភាព​សង្គម ប៉ះពាល់​ដល់​សុខភាព​ដល់​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ពាក់ព័ន្ធ​ទៅនឹង​លំហ​ស៊ីវិល និង​ការបោះឆ្នោត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​និយាម​នៃ​ការអនុវត្ត​សកល​លិ​ទ្ធិ​ប្រជាធិបតេយ្យ ត្រូវបាន​ដើរ​ទន្ទឹមនឹង​នីតិរដ្ឋ ការអនុវត្ត​ប្រជាធិបតេយ្យ​ដោយ​គ្មាន​នីតិរដ្ឋ នឹង​នាំទៅដល់​អនាធិបតេយ្យ​។ ក្នុង​ស្មារតី​នេះ​សម្តេច​បញ្ជាក់ថា កម្ពុជា​ចង់ឱ្យ​តួអង្គ​ទាំងអស់​នៅក្នុង​កិច្ចដំណើរការ​ប្រជាធិបតេយ្យ​មានការ​ទទួលខុសត្រូវ ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​អុចអាល បង្កើត​ការ​ស្អប់ខ្ពើម​ពូជសាសន៍ ជាពិសេស​មិន​សាបព្រោះ​ការ​ស្អប់​រវាង​ប្រជាជន​ជាតិខ្មែរ​និង​ខ្មែរ ដែល​អាច​នាំមក​នូវ​សង្គ្រាមស៊ីវិល ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ការរក្សា​សន្តិភាព​សេរីភាព មានការ​អាស្រ័យ​គ្នា​ទៅវិញទៅមក​មិនអាច​ខ្វះ​ណាមួយ​បាន​។

ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ទៀងទាត់​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មកដល់ពេលនេះ​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជាស​កល​៦​ដង និង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ៥​ដង ដែល​ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា បាន​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព សេរី និង​យុត្តិធម៌​។ កម្ពុ​ជាមាន​មោទនភាព​ចំពោះ​ជោគជ័យ​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២១ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​បរិយាកាស​អព្យាក្រឹត សន្តិសុខ របៀបរៀបរយ​គ្មាន​អំពើហិង្សា និង​គ្មាន​គំរាមកំហែង ហើយ​មាន​គណបក្សនយោបាយ ១៧ បាន​ចូលរួម​ប្រកួតប្រជែង និង​មាន​ប្រជាពលរដ្ឋ​ច្រើនជាង ៨០​ភាគរយ បាន​ទៅ​បោះឆ្នោត​។

​ពាក់ព័ន្ធ​នឹង​អាទិភាព​ចំពោះ​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​អនាគត សម្ដេច​តេ​ជោ ហ៊ុន សែន​បានស្នើ​ដល់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ និង​អ្នក​របាយការណ៍​អាណត្តិ គួររៀបចំ​របាយការណ៍​ដែល​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្ដែង ត្រឹមត្រូវ មាន​តម្លាភាព និង​គួរ​យកចិត្តទុកដាក់​ដោះស្រាយ​និន្នាការ​ដ៏​គួរឱ្យ​ព្រួយបារម្ភ នៃ​បញ្ហា​សិទ្ធិមនុស្ស ដូចជា​ការប្រើ​សំដី​ស្អប់ខ្ពើម ការ​បង្កាច់បង្ខូច ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​អុចអាល និង​ការ​ញុះញង់​ដែល​ជ្រក​ក្រោម​ស្លាក​សេរីភាព នៃ​ការបញ្ចេញមតិ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏មាន​ប្រសាសន៍​បន្ថែម​ថា អ្វីដែល​លោកអ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បានកត់សម្គាល់ គឺ​កម្ពុជា​បាន​កំពុងតែ​ធ្វើ​ហើយ គប្បី​ណា​ពិនិត្យ​សិក្សា​មើល​នូវ​កិច្ច​ការដែល​កម្ពុជា​បានធ្វើ​កន្លងមក ឬ​មានចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ហើយ​អ្វីដែល​លោក​គួរតែ​ពិចារណា និង​ធ្វើឱ្យបាន​ត្រឹមត្រូវ​នោះ គឺ​ធ្វើ​របាយការណ៍​ឱ្យមាន​តុល្យភាព​។ ម្យ៉ាងទៀត តុលាការ​មាន​ឯករាជ្យភាព មិនអាច​លូកដៃ​ក្នុង​កិច្ចការ​តុលាការ​បានទេ​៕a hun human3