» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11918 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702089 នាក់

កុមារីត្រូវឆ្កែខាំម្ចាស់ឆ្កែចេញមុខទទួលខុសត្រូវនិងមានចៅហ្វាយខេត្តទៅមើលផងដែរ

 

កោះកុង៖កុមារីនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលត្រូវឆ្កែព្រួតខាំម្ចាស់ បានចេញមកទទួលខុស​ត្រូវ​ដោះ​ស្រាយថ្លៃ​សេវាព្យាបាល​ទាំងអស់ រីឯ​សត្វឆ្កែត្រូវចាប់បង្ខាំងទុកមិនឲ្យដើរសេរី។​a dog bit1 

លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា ម្ចាស់ឆ្កែចំនួន៥ក្បាល ដែលព្រួតខាំកុមារីឈ្មោះ ឌី ដានីន អាយុ៧ឆ្នាំ កំពុងចូលខ្លួនទៅដោះ​ស្រាយទូទាត់ថ្លៃសេវាព្យាបាល​ទាំងស្រុង​នៅមន្ទីរពេទ្យ​បង្អែកខេត្តរួចរាល់ហើយ។

សមត្ថកិច្ចក៏ណែនាំឱ្យបង្ខាំងឆ្កែទាំងនោះទុក ដោយមិនព្រលែងពាសវាលពាសកាលទៀត ហើយធ្វើកិច្ចសន្យាមិនកើតមាន​ករណីឆ្កែខាំមនុស្ស​ណាម្នាក់ជាលើកទី២នោះទេ។កុមារីរងគ្រោះដែលត្រូវសត្វឆ្កែ៥ក្បាលព្រួតខាំ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា វេលាម៉ោង ១០ ព្រឹក ពេលត្រឡប់ពីសាលារៀនបណ្តាលឲ្យរងរបួសធ្ងន់នៅចំណុចក្នុងដីចម្ការ​លោក លិ អ៊ូលៀង (ម្ចាស់ឆ្កែ)។

​ឪពុកកុមារីរងគ្រោះឈ្មោះ ជួង ឌីណា អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ ឃាង សុខលាប អាយុ ៣៤ឆ្នាំ អ្នកទាំងពីរ មានមុខរបរកម្មករជៀជ័រកៅស៊ូ ស្នាក់នៅក្នុងដីចម្ការលោក លិ អ៊ូលៀង។

​យោងតាមកំណត់ហេតុ និងសួរបំភ្លឺឈ្មោះ ហាក់ ចន្ថា ត្រូវជាប្រពន្ធលោក លិ អ៊ូលៀង ដែលជាម្ចាស់ឆ្កែដែរបានឃើញហេតុការរាយការណ៍ប្រាប់ថា ជារៀងរាល់ថ្ងៃកុមារីរង​គ្រោះខាងលើទៅរៀន គឺឪពុកម្តាយជូនទៅ និងយក​ត្រ​លប់មកវិញ ប៉ុន្តែថ្ងៃកើតហេតុ កុមារីរងគ្រោះ​ដើរមកផ្ទះដោយខ្លួនឯង អំឡុងពេលនោះគាត់បានលឺសំឡេងឆ្កែព្រុស និងសំឡេងក្មេងយំគាត់​ក៏រត់​ចេញមកមើលក៏ឃើញឆ្កែចំនួន៥ក្បាលកំពុងខាំកុមារីរងគ្រោះ។ ​

គាត់ក៏បានស្ទុះចូលទៅចាប់ឆ្កែ និងទាញក្មេងចេញ បណ្តាលឱ្យគាត់ត្រូវរបួសដៃផងដែរ ដោយសារតែស្ថាន​ភាពកុមារីរងគ្រោះត្រូវរបួស ​និងមានឈាមហូរលើផ្ទៃមុខ និងដៃជើង គាត់ភ័យតក់​ស្លុតពេកបានស្រែកផង យំផងហៅអ្នកជួយ។​

​​ឪពុកម្តាយកុមារីរងគ្រោះ ដែលកំពុងជៀរជ័រកៅស៊ូក្នុងចម្ការ​បានរត់មកដល់អោបបី​កូនចុះ​មកក្នុងភូមិដើម្បីសង្គ្រោះ តែដោយឃើញរបួសធ្ងន់ធ្ងរ លោក ខាំ លិ ត្រូវជាប្តីរបស់លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានជួយដឹកកុមារីរងគ្រោះតាមរយៈអូប័រ​ទៅសង្រ្គោះនៅមន្ទីពេទ្យ​បង្អែក​ខេត្ត​កោះកុង។យ៉ាងណាក្នុងពេលសម្រាក់ព្យាបាលគេឃើញមានលោកស្រីឈីវវ៉ាអភិបាលខេត្តកោះកុងទៅមើលសួរសុខទុក្ខផងដែរ។a dog bit2 a dog bit3