» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9659 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699830 នាក់

ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង

 

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ប្ដី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​ដោយសារ​ប្រពន្ធសសៃខ្ចីប្តឹងព្រោះ​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង បណ្តាល​ឱ្យ​រង​របួស​ជា​ការ​ព្រមាន​។​​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ខាងលើ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ មានឈ្មោះ ណ​ន សំណាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ​(​ប្រពន្ធ​) រស់នៅ​ក្នុងភូមិ​ធ្លក ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ បាន​មក​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ស៊ី​ម ស​ម្ភ​ស្ស ត្រូវជា​ប្ដី ថា​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង​ជា​ប្រពន្ធ​បណ្តាល​ឱ្យ​រង​របួស​ច្រើន​កន្លែង​។a beat dance 

​ពាក្យបណ្តឹង​របស់​ប្រពន្ធ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខ​ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​បងថ្លៃ​ស្ថិត​នៅ​ភូមិ​ប្រិ​យ៍ ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ប្តី​របស់ខ្ញុំ​ឈ្មោះ ស៊ី​ម ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​នាង​ដោយ​វាយ​ចំ​បបូ​មាត់​ច​ចំនួន​៣​ដៃ ចាប់​បោច​សក់​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ នឹង​បាន​វាយ​ស្មា​ព្រមទាំង​ទាត់​មក​លើ​នាង​ខ្ញុំ​ចំនួន​១០​ជើង បណ្តាល​ឲ្យ​នាង​ខ្ញុំ​ឈឺ​ចុកចាប់​ពេញ​រាង​កាយ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ក្រោយ​ពី​ទទួល​បាន​ពាក្យ​ពាក្យបណ្ដឹង​ឲ្យ​ក៏​ធ្វើការ​ឃាត់ខ្លួន​ក៏​ប្រុស​ជា​ប្ដី​ប្រា​សា​លើ​ប្រពន្ធ​។​បុរសជា​ប្តី​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​រូបគេ​ប្រើ​ហិង្សា​លើ​ប្រពន្ធ ពោះ​តែ​ខឹង​ប្រពន្ធ​របស់​ខ្លួន​បាន​ចូល​រាំ​លេង​ក្នុងភូមិ​ទាំង​ខ្លួនឯង​ស​សៃ​ខ្ចី ដោយសារ​តែ​បារម្ភ និង​ខឹង​ប្រពន្ធ​ផង​នោះ ក៏​វាយ​៣​ដៃ ទាត់​១០​ជើង​ជា​ការ​ព្រមាន​។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​បញ្ជាក់​ថា​ក្រោយ​ឃាត់ខ្លួន បុរស​ជា​ប្តី​ខាងលើ នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​a beat dance1