» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5883 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696054 នាក់

គាស់​សោ​ព្រះ​ចេ​តី​យ៍​ដាក់​ធាតុ អ​តី​តៈ​ព្រះគ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី វាយ​បំបែក​កោដ្ឋ យកលុយ​និង​វត្ថុ​មានតម្លៃ ដោយ​មិន​ខ្លា​ចបាប​!


​ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃទី​១២​សីហា​២០២៤ នៅ​វត្ត​ម្រាម​ដូង​ថ្មី ភូមិ​ម្រាម​ខាងជើង​ឃុំ​ម្រាម​ស្រុក​រមាសហែក​មាន​ករណី ចោរ​គាស់​សោ​ព្រះ​ចេ​តី​យ៍​ដាក់​ធាតុ អ​តី​តៈ​ព្រះគ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី ដោយ​វាយ​បំបែក​កោដ្ឋ ដើម្បី​យកលុយ​និង​វត្ថុ​មានតម្លៃ ដាក់​ក្នុង​កោដ្ឋ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ប្រជា​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ថា​ពិតជា​មាន​ករណី​ចោរ​ចូល​គាស់​តាម​ចេ​តី​យ៍ វ៉ៃ​បំបែក​កោដ្ឋ​ដាក់​ឆ្អឹង ដើម្បី​រកលុយ​ក្នុង​កោដ្ឋ​ពិត​ប្រក​ដ​មែន​។a pagoda1

កោដ្ឋ​ខ្លះ​យកទៅ​ចោល​នៅ​ខាងក្រៅ​ចេតិយ៍ និង​កោដ្ឋ​ខ្លះ គឺ​វាយ​បំបែក​ចោល (​រួមទាំង​កោដ្ឋ​ព្រះគ្រូ​ចៅអធិការ​វត្ត​)​ផងដែរ​។ ទីតាំង​កើតហេតុ ស្ថិតនៅក្នុង​វត្ត​ម្រាម​ដូង​ថ្មី ភូមិ​ម្រាម​ខាងជើង ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ចំពោះ​ចោរ​ធ្វើ​សកម្មភាព​ថ្ងៃ​ណា​នោះ​នៅ ពុំទាន់​ដឹង​ច្បាស់ការ​នៅឡើយ​ទេ មកដល់​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០២៤​នេះ លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជារ​ឲ្យ​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្រាម​កំពុង​ស្រាវជ្រាវ លទ្ធផល​យ៉ាងណា​សឹម​ជម្រាប​តាម​ក្រោយ​។​

​លោក​អធិការ​បានបញ្ជាក់ នៅ​ថ្ងៃទី​១២​សីហា​២០២៤ គឺ​ត្រូវ​ថ្ងៃ​សិ​ល​០៨​កើត​ខែ​ស្រា​ឍ ឆ្នាំរោង ឆស័ក​ព​.​ស ២៥៦៨ ប្រជា​ពុទ្ធបរិស័ទ ទៅ​វត្ត គណៈកម្មការ​អាចារ្យ​ក៏បាន​យក​ចង្ហាន់​បិណ្ឌបាត ដាក់​ដ​ង្វា​យ​បូជា នៅ​ព្រះ​ចេតិយ៍ អ​តី​តៈ​ព្រះគ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី ពេលទៅដល់​ចេតិយ៍ ក៏​ឃើញ​របើក ទ្វា​ចេតិយ៍ ហើយ កោដ្ឋ ដាក់​ព្រះ​ធាតុ ព្រះគ្រូ​ចៅអធិការ​ក៏ត្រូវ​ចោរ​វ៉ៃ​បំបែក យកលុយ​និង​វត្ថុ​មានតម្លៃ​ទៅ​បាត់​ហើយ បាន​វ៉ៃ​បំបែក​កោដ្ឋ​ដាក់​ឆ្អឹង​ផ្សេងទៀត​ដែល​ដាក់​នៅក្នុង​ចេតិយ៍​នោះ កោដ្ឋ​ខ្លះ​ក៏​យកមក​បោះចោល​នៅក្រៅ​ចេតិយ៍ កោដ្ឋ​ខ្លះទៀត​គឺ​ចាក់​ឆ្អឹង​ចោល យក​កោដ្ឋ​ដែល​ធ្វើ​ពី​ស្ពាន់ «​គឺ​កោដ្ឋ​ធ្វើ​អំពី​ថ្ម វ៉ៃ​បំបែក ចោល​ដើម្បី​រកលុយ​ឬ​វត្ថុ​មានតម្លៃ​ដែល​ក្រុមគ្រួសារ​អដ្ឋិធាតុ គេ​ដាក់​ក្នុង​កោដ្ឋ បើ​កោដ្ឋ​ស្ពាន់ គឺ​ចាក់​ធាតុ​ចោល​យក​កោដ្ឋ​» ហើយ​បានគាស់​អស់​ជាច្រើន​ចេតិយ៍​ផ្សេងទៀត ។​​ករណីនេះ កើតឡើង​គណកម្មការ​គ្រូអាចារ្យ បានរៀបចំ​រើស​ធាតុ យកមក​វិច​ខ្ចប់​ដាក់​កោដ្ឋ​ថ្មី​វិញ រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍​និង​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕a pagoda 

​