» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6074 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619314 នាក់

ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង

 

កោះកុង៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងខេមរភូមិន្ទ និងអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការគ្នាប្រតិបត្តិការបង្រ្កាបបានក្រុមជនសង្ស័យចំនួន៦នាក់ពាក់ពន្ធ័ ករណីចោរកម្មលួចម៉ូតូរបស់ប្រជាពលរដ្ឋាន។a koh thief 

លោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះថា ក្រុមចោរ៦នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូពីផ្ទះឈ្មោះ យី ពៅ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិ៤ សង្កាត់ដងទង់ កាលពីថ្ងៃទី១៤ខែ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី ស្របពេលជនរងគ្រោះបានទុកម៉ូតូចោលមុខផ្ទះមិនដកសោ។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បន្តថា បន្ទាប់ពីពួកគេលួចម៉ូតូបាន ពួកគេមានផែនការរត់គេចខ្លួនជាបន្តបន្ទាប់ ដោយដឹងសភាពការណ៍លោកអធិការនគរបាលក្រុងខេមរភូមិន្ទ ក៏សុំកិច្ចអន្តរាគមន៍ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីប្រតិបត្តិការបង្រ្កាបបានទាន់ពេលវេលាផងដែរ។

ជនសង្សយ័ទាំង៣មានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះសន តុលា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងកន្លែត ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត។ ទី២.ឈ្មោះរ៉ាន់ វីរៈ អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រែល៊ក ឃុំប្រឡាយ ស្រុកស្ទង ខេត្តកំពង់ធំ។ ទី៣.ឈ្មោះស៊ុគ សុភា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ ទី៤.ឈ្មោះនឹម ចំណាប់ អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង។ ទី៥.ឈ្មោះសាង ប៊ុនញ៉ា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងវែ សង្កាត់ស្ទឹងវែង។ និងទី៦.ឈ្មោះឌូង សំណាង អាយុ១៦ឆ្នាំ រស់នៅភូមិបឹងតារោង ឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត ។

វត្ថុតាងដកហូត មានម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ស្វាយ ស៊េរីឆ្នាំ២០១៨។ -ម៉ូតូហុងដាឌ្រឺម គ្មានស្លាកលេខ និងអាវ ០២គ្រឿង។-ម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ស្វាយ ស៊េរីឆ្នាំ២០១៨។-ទូរសព្ទ័vivio០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែមករា ជនសង្ស័យមានគ្នា៥ នាក់បានជិះម៉ូតូពីគ្រឿងចេញពីខេត្តកំពត ជិះមកដល់វាលរិញ ស្រុកព្រៃនប់ម៉ោងប្រមាណ១៩និង០០នាទី ក៏ចូលដេកផ្ទះសំណាក់មួយយប់។ លុះថ្ងៃទី១២ ខែឆ្នាំដដែលម៉ោង១៣:៣០នាទី ជនសង្ស័យទាំង៥នាក់បានជិះម៉ូតូ២គ្រឿងចេញពីវាលរិញមកខេត្តកោះកុង ជិះដល់ក្រុងខេមរភូមិន្នម៉ោង១៨:៣០នាទី ឃើញផ្ទះគេ១កន្លែងទុកចោលក៏ដេកនៅទីនោះ(មិនស្គាល់ទីតាំង)បាន២យប់ រួចក៏បានធ្វើសកម្មភាពលួចតែម្តង៕a koh thief1 a koh thief2