
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7847 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698018 នាក់
ភ្នំពេញ ៖ ចូលខែវស្សាកាលណាប្រជាពលរដ្ឋរាជធានីភ្នំពេញតែងមានការព្រួយបារម្ភពីសុវត្តភាពព្រោះបើមានគ្រោះថ្នាក់ទឹកលិចខូចឥវ៉ាន់បាក់ដើម្បីបង្គគ្រោះថ្នាក់គ្មានអ្នកណាទទួលខុសទ្រូវទេ!ជាក់ស្តែងកាលពីម៉ោង៩យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តម៉ាក Toyota កាមរីបាឡែន១គ្រឿងដែលម្ចាស់ចតទុកនៅមុខផ្ទះ គាប់ជួនមេឃភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះក៏បណ្ដាលឱ្យបាក់មែកឈើមកប៉ះនឹងបង្គោលភ្លើងធំតែគ្មានគុណភាព(ដាក់ដែល១ដើមដាក់ដែកប៉ិនសរសៃលួស)បាក់រលំសង្កត់លើរថយន្តរងការ ខូចខាតយ៉ាងដំណំ ។
ម្ចាស់រថយន្តម៉ាក Toyota កាមរីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AA-4028 បានឲ្យដឹងថាគាត់បើកឡានមកចតនៅលើចិញ្ចើមផ្លូវមុខផ្ទះរបស់គាត់ដែលមានដើមឈើរដ្ឋនិងបង្គោលភ្លើងរដ្ឋ ។ នៅយប់ថ្ងៃកើតហេតុក៏មានភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យមែកឈើដ៏ធំមួយបាក់ធ្លាក់សង្កត់លើបង្គោលភ្លើងថ្មដែលធំផងដែរនោះ បណ្ដាលឱ្យបាក់បន្តសង្កត់លើរថយន្តកាមរីបាឡែនរងការខូចខាតយ៉ាងដំណំតែម្ដង ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអគ្គិសនីប្រចាំតំបន់ចុះមកពិនិត្យ និងជួយកាត់មែកឈើចេញ និងស្ទួចបង្គោលភ្លើងថ្មដែលធ្វើឡើងគ្មានគុណភាពមានតែដែកប៉ិនសរសៃលួសចេញស្នូល ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើធម្មតាវិញ ។ ករណីយ៍នេះ មហាជនបានលើកឡើងថា រាល់បញ្ហាដូចគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយប្រជាពលរដ្ឋបានធ្វើខូចខាតសម្បត្តិរដ្ឋ ឬឯកជន គឺអ្នកបង្កតែងតែត្រូវទទួលខុសត្រូវផ្ដល់សំណង ។
ចុះនៅពេលគ្រោះធម្មជាតិ ដូចជាបាក់ដើមឈើ, បាក់បង្គោលភ្លើងរដ្ឋឬរបស់ឯកជន មកសង្កត់លើទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងរថយន្តប្រជាពលរដ្ឋដូចករណីខាងលើ តើពលរដ្ឋអាចទទួលបានសំណងឬទេ?។ទេ!គេចាំបានថាលោកសាំពិសិដ្ឋមេមន្ទីរសាធារណការរាជធានីថាវាជាប្រធានសក្ក័អត់សងទេ!?។តែបើតាមអ្នកច្បាប់និយាយថាត្រូវមានការទទួលខុសត្រូវ!តែទៅប្តឹងអាអ៊ិនណា?៕