» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8832 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699003 នាក់

កូនប្រុស​មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហាញ​ឥ​ទ្ធី​ពល ឃាត់ខ្លួន​ជនជាតិ​កា​មេ​រ៉ូ​ន​ម្នាក់ ដោយសារ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ បញ្ឈឺ​ស្រី​ស្នេហ៍


​ភ្នំពេញ​៖​កាលពី​ល្ងាច ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បុរស​ជនជាតិ​បរទេស​ម្នាក់ ដែលមាន​សភាព​ដូច​មនុស្ស​បែក​ថ្នាំ ដោយ​បិទ​បន្ទប់​ចាក់សោរ​ពី​ខាងក្នុង បំផ្លាញ​របស់របរ ហើយ​ឈរ​តោង​សំ​យ៉ាប ខុន​ដូរ TimeSqare3 ជាន់​ទី​៦ ផ្លូវ​៣១៧ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ករ​ការភ្ញាក់ផ្អើល ។a cameroun

លោក​វរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​ឧ​ត្ត​ម​សេនីយ៍​ត្រី​ថ្មីៗ បាន​ដឹកនាំ​កម្លាំង​វរ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ចុះ​ដល់​កន្លែងកើតហេតុ ដោយ​សហការ​ជាមួយ​ម្ចាស់​ខុន​ដូរ​ព្រមទាំង​ម្ចាស់​បន្ទប់​ដែល​ជួល​ឲ្យ​បុរស​បរទេស​ខាងលើ ដើម្បី​ធ្វើការ​លួងលោម​ឲ្យ​បុរស​នោះ​បើកទ្វារ តែ​មិនបាន​សម្រេច ហើយ​បុរស​នោះ​ថែមទាំង​ធ្វើ​សកម្មភាព​ហាក់​ចង់​លោត​ចេញពី​សំ​យ៉ាប​ខុន​ដូរ​ទៀតផង ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បុក​ទម្លាយ​ទ្វារ ចូលទៅ​នាំយក​បុរស​នោះ​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ព័ត៌មាន​។

​បុរស​ខាងលើ មានឈ្មោះ​ថា​ទេ​ជោ​ម​ប៊ូ​ក្រី​ស​តែ​ល​( Tchoumbou Christel) ជា​ជនជាតិ កាំ​ម៉ា​រូ​ន​។​បន្ទាប់ពី យកមក​សាកសួរ​ព័ត៌មាន​និង​ធ្វើតេស្ត​ទឹកនោម រក​ពុំ​ឃើញ​សារធាតុ​ញៀន ក៏ត្រូវ​បាន​ម្ចាស់​បន្ទប់​ជួល​ដាក់ពាក្យ​ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ដោយសារ​បុរស​នេះ​បាន​វាយកម្ទេច​សម្ភារៈ​ក្នង​បន្ទប់​ជួល​របស់ខ្លួន​ខ្ទេចខ្ទី​ទាំងស្រុង ក្នុង​គោលបំណង បញ្ឈឺ​ដាក់​ស្រី​ស្នេហ៍​ដែល​នាង​មិន​ព្រម​មកជួប មិនតែប៉ុណ្ណោះ​បុរស​ខាងលើ​ថែមទាំង​អុកឡុក​វាយបំផ្លាញ​សម្ភារៈ​ផ្សេងៗ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ស្រែក​ឡូឡា​ទាមទារ​ឲ្យ​ហៅ​ស្រី​ស្នេហ៍​ខ្លួន​មកជួប​ផងដែរ​តែ​នាង​មិន​មកជួប ។​a cameroun1 a cameroun2 

​