» កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត! » តុលាកោះកុងកាត់ទោសជនសង្ស័យ១២នាក់ពាក់ពន្ធ័គ្រៀងញៀនជិត១តោន » រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1308 នាក់

ម្សិលមិញ 6491 នាក់

សរុប 20708496 នាក់

គ្រាន់តែរឿងឆ្កែអ្នកជិតខាងជុះអាចម៍ក្នុងបរិវេណផ្ទះកូនញៀនថ្នាំទាញ​ចប​វាយសម្លាប់ឪអតីតទាហ៊ាន

 

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ជា​អតីតមន្ត្រី​យោធា​ចូល​និវត្តន៍ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែងដោយសារកូនតិរិច្ឆានញៀនថ្នាំវាយនិងចបកាប់នៅ​វេលា​ម៉ោង ៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​បរិវេណ​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។a kill fa 

 ដើមហេតុដោយសារ​ជន​រង​គ្រោះ​ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​ជាមួយនឹង​កូនបង្កើត ដោយ​ឪពុក​បាន​ទះកំផ្លៀង​ជន​សង្ស័យជាកូន​​១​ដៃ បណ្តាល​ឱ្យ​ជន​​សង្ស័យ​ខឹង​​ ទាញ​យក​ចបកាប់វាយប្រហារ​ទៅ​លើ​ឪពុក​បង្កើត​បណ្តាល​ឱ្យ​ត្រូវ​របួស​ចំ​ក្បាល និង​របួស​ក​. ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

​លោក សាន់ សរ មេ​ភូមិ​ប៉ា​ហ៊ី​ជើង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អោ​ង ខែ​ម ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អតីតមន្ត្រី​យោធា រីឯ​ជន សង្ស័យជា​កូន​ឈ្មោះ បៀ​ង អំណត់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទាំង​២​នាក់​រស់ នៅ​ជាមួយ​គ្នា​ក្នុងភូមិ​ខាងលើ​។

 មុន​ពេល​កើតហេតុ ជន​ដៃដល់​ជា​កូន បាន​ដើរ​កើប​អាំចម៍​សត្វ​ឆ្កែ​អ្នក​ភូមិ ដែល​បាន​ចូល​មក​បន្ទោ​របង់​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន ដោយ​ស្រែក​ជេរ​បញ្ចោរ​ខ្លាំង​ៗ ធ្វើ​ឱ្យ​រំខាន​ដល់​ឪពុកដែល​ជា​ជន​រង​គ្រោះ ​និងមានការ​​ប្រកែក​គ្នា​ចុះឡើង​ៗ ។ បន្ទាប់មក​ជន​រង​គ្រោះក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ជន​ដៃដល់​១​ដៃ​យ៉ាង​ពេញ ទំហឹង ទើប​ធ្វើ​ឱ្យ​ជន​ដៃដល់​​ខឹង​ ក៏​រត់​ទៅ​ទាញ​យក​ចបកាប់ ដែល​នៅ​ក្បែរ​នោះ ​វាយ​​ប្រហារ​ទៅ​លើ​ឪពុក បណ្តាល​ឱ្យ​ត្រូវ​របួស​ក្បាល​ផ្នែក​ខាង​មុខ និង​របួស​ក​. ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ នៅ​នឹង​កន្លែង​តែ​ម្តង​។

ពេល​នោះ​មានកូន​ដទៃ​ទៀត ដែល​រស់នៅ​ក្បែរឃើញហេតុការណ៍បែបនេះ ​ក៏​រត់​ទៅ​បម្រុង​នឹង​ជួយ​ជន​រង​គ្រោះ​ដែរ​ តែ​អ្វី​ៗ​បាន​ហួសពេល​បាត់​ទៅ​ហើយ ។​ជន​ដៃដល់ដែលជាអ្នកញៀនថ្នាំ​ឃើញ​សភាព​មិន​ស្រួល​ក៏​ទម្លាក់​ចបកាប់​ចោល រត់គេច​ខ្លួន​បាត់​ស្រមោល​។ ពេល​នេះសមត្ថកិច្ច​នគរបាល​ ក្រុងប៉ៃលិន កំពុង​តែ​ដុតដៃដុតជើង តាម​រក​ចាប់​ជន​ដៃដល់​ជា​កូន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

លោក​មេ​ភូមិ​បញ្ជាក់​ទៀត​ថា ជន​ដៃដល់ ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន រហូត​ដល់​បែក​ថ្នាំ ហើយ​ក៏​បង្ក​ហិង្សា​ដល់​អ្នក​ដទៃ​ជា​ញឹកញាប់ ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​បាន​ឪពុក​ធានា​ឱ្យ​ចេញ​ក្រៅ​ឃុំ ដើម្បី​រស់នៅ​ជាមួយ​ខ្លួន លុះ​នៅ​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​ក៏​កាប់​ប្រហារ​ឪពុកបណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។a kill fa1