» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7363 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697534 នាក់

បង្ក្រាប​ក្លឹប​២​ឃាត់ខ្លួន​មនុស្ស​ជាង​២​រយ​នាក់ ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ដាក់បញ្ចូល​ក្នុង​ប៉េងប៉ោង​(មានវីដេអូ)

 

​ភ្នំពេញ​៖​កាលពី​រំលង​អា​ទ្រាធ​យប់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ចូល​ថ្ងៃទី​៤​វិច្ឆិកា សម​ត្ត​កិច្ច​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​២​ទីតាំង ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ២៥០​នាក់ (​ស្រី​៨៥​នាក់​)​ពាក់​ព​ន្ធ័​និង​បើក​ឲ្យ​មាន​ការសេព​សារធាតុ​ញៀន​ជា​ឧស​ស្ម​ន័​បញ្ចូល​ទៅក្នុង​ប៉េងប៉ោង (Happy balloon) ហៅថា​ថា​ឧ​ស្ម​ន័យ​ណាយ​ទ្រី​ស​អុក​សៃ Nitrous oxide និង​ដកហូត​បំពង់​ផ្ទុក​សារធាតុ Nitrous oxide ចំនួន​១៣​បំពង់ និង​ប៉េងប៉ោង ព្រមទាំង​ឧបករណ៍​មួយចំនួនធំ​ផ្សេងទៀត​។​a drug club 

​ទីតាំង​ទី​១​ដែល​រង​ការបង្ក្រាប​ឈ្មោះថា​ក្លឹប​ឈ្មោះ​ណាំ​ប៊ឺ​រណា​ញ​(Number 9) ស្ថិតនៅ​ផ្លូវ​លេខ​៣០៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១០៥​នាក់ (​ស្រី​៤១​នាក់​) ក្នុងនោះ​មាន ម្ចាស់​ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ​៣​នាក់ និង​ភ្ញៀវ​១០៤​នាក់ មាន​ជនបរទេស​២៣​នាក់ (​ស្រី​៥​នាក់​) (​ចិនតៃវ៉ាន់​៩​នាក់ ស្រី​ម្នាក់​), កូរ៉េ​៩​នាក់​, ស្ត្រី​វៀតណាម​២​នាក់​, ស្ត្រី​ហ្វីលីពីន​ម្នាក់​, ស្ត្រី​អាម៉េរិក​ម្នាក់​, អង់គ្លេស ១​នាក់​។ វត្ថុតាង​ចាប់​យកបាន​រួមមាន ដប​ឧស្ម័ន​ធំៗ (​ផ្ទុក​ឧស្ម័ន​ណាយ​ទ្រៅ​ស​អុក​សៃ​) ចំនួន​១២​ដប និង​ប៉េងប៉ោង​មួយចំនួន​ទៀតផង​។​

​ទីតាំង​ទី​២៖ ស្ថិតនៅ​ក្លឹប​ឈ្មោះ DRIP 13 ស្ថិតនៅ​ផ្លូវ​លេខ​១៣ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៤២​នាក់ (​ស្រី​៤៧​នាក់​) ក្នុងនោះ​មាន មេការ បុគ្គលិក​៣២​នាក់ និង​ភ្ញៀវ​១០៩​នាក់​។ ជនបរទេស​ចំនួន​៩​នាក់​(​វៀតណាម​៧​នាក់​(​ស្រី​២), កូរ៉េ​ម្នាក់​, អាហ្វ្រិក​ម្នាក់ និង​បាន​ចាប់យក​វត្ថុតាង​បំពង់​ឧស្ម័ន​១​បំពង់ និង​ប៉េងប៉ោង​មិនទាន់​ផ្លុំ​មួយចំនួនធំ (​ប៉េងប៉ោង​ដែល​បញ្ចូល​ឧស្ម័ន​ហើយ ពួកវា​ចាក់​ទម្លុះ​ចោល​អស់​)​។​

​បច្ចុប្បន្ន​មនុស្ស​ចំនួន​២៤៧​នាក់ កំពុង​ឃាត់ខ្លួន​នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាកសួរ ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ស្រាវជ្រាវ​បង្ក្រាប​បន្ត និង​កសាង​សំណុំរឿង ប្រមូល​ភស្តុតាង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​ឲ្យ​កាសែត​ដឹងថា ប៉េងប៉ោង​សប្បាយ (Happy balloon) មាន​ផ្ទុក​ឧស្ម័ន​សប្បាយ Nitrous Oxide ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យ​បាត់ស្មារតី​ចងចាំ គាំងបេះដូង រហូត​បាត់​បង់ជីវិត​។​បើតាម​លោក​ម៉ក់​ជី​តូ​ថៅកែ​ក្លឹប​លក់​បាល់​ឡុង​មាន​សារ​ធាតុគីមី​ហ្នឹង​១​តម្លៃ​៨​ដុល្លារ​អាមេរិក​គឺ​ចំណេញ​កប់​ក្តើ​ង​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បន្តថា ក្នុងពេល​ឆាប់ៗ​នៅ​កម្ពុជា ឧស្ម័ន​ប្រភេទ​នេះ​នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​ច្បាប់​ហាមឃាត់ ខណៈ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​អូស្ត្រាលី បើ​ចែកចាយ​ប្រើប្រាស់​ឧស្ម័ន​នេះ នឹងត្រូវ​ផ្ដន្ទាទោស​ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​។ ចំណែកឯ​នៅ​ប្រទេស​ហូ​ឡង់ កំពុង​ដាក់បញ្ចូល​ក្នុង​ច្បាប់ ឯ​នៅ​ប្រទេស​អង់គ្លេស ត្រូវបាន​ហាមឃាត់​ជាដាច់ខាត​តែម្ដង​៕a drug club1 
​