» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6088 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619328 នាក់

ពលករ​ដែល​មកពី​សៀម​តាម​ច្រក​ប៉ោយប៉ែត​ត្រូវបាន​ដឹក​យកទៅដាក់​ម្តុំ​សិន​តែ​ច្រក​ព្រំ​អត់​ទេ​!

 

​ប៉ោយប៉ែត ៖ ពលរដ្ឋ​ខ្មែរ ជាង​៤០០​នាក់ ដែល​ជាប់​គាំ​លើទឹក​ដី​ថៃ ត្រូវបាន​អនុញាតិ​ឲ្យ​ឆ្លងដែន​មក​កម្ពុជា​ហើយ នៅវេលា​ម៉ោង​១​រសៀល​នេះ ក្រោយពី​ខាង​អាជ្ញាធរ​ថៃ ពិនិត្យ​សុខភាព​រួច​។​a covid thai pay 

​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ទាំងនោះ បាន​ចូល​មកដល់​កម្ពុជា​ហើយ ពេលនេះ​ត្រូវបាន​អាជ្ញាធរ ដឹកជញ្ជូន​យកទៅដាក់​នៅ​មណ្ឌល​សំចត​បណ្តោះអាសន្ន ដាក់​ដាច់ដោយឡែក​ពី​គេ ដើម្បី​តាមដាន​ជម្ងឺ និង​ត្រួ​ពិនិត្យ​សុខភាព​សិន​។​​ដោយឡែក​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ប្រមាណ​ជាង​២០០​នាក់ វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ តាម​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន គ្រា​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​បិទ​មិន​ឲ្យ​ចេញចូល​ទៅមក​។​

​ពលករ​ខ្មែរ បាន​ឲ្យ​ដឹង​ឡើង​ថា នៅក្នុង​ប្រទេស​ថៃ ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ជំងឺ COVID-19 ផង រួមទាំង​អត់​ការងារ​ធ្វើ​ផង​នោះ បាន​បង្ខំ​ឲ្យ​ពួកគាត់​សម្រេចចិត្ត វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ ហើយដោយ​ច្រកទ្វារព្រំដែន​ត្រូវបាន​បិទ ដូច្នេះ​ពួកគាត់​ខ្លះ​ត្រូវ​បង្ខំចិត្ត ឆ្លង​ព្រំដែន តាម​អូរ​តាម​ព្រៃ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​។​​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ក្រោយពី បាន​ជួបពិភាគ្សា​ជាមួយ​ភាគី​ថៃ ដោយ​អនុញ្ញាត​ឲ្យ​ពលករ​ប្រមាណ​ជាង​១០០​នាក់ ចេញ​តាម​ច្រកព្រំដែន​ព្រំ ដើម្បី​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​។​

​លោក ផាន់ ចាន់​ធុល បាន​បញ្ជាក់ថា ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ត្រលប់​មកវិញ​នេះ អាជ្ញាធរ​មិនបាន​អនុវត្តន៍​ដាក់​ឲ្យ​នៅ​ដាច់ឡែក​នោះទេ ដោយ​គ្រាន់តែ​កំណត់​អត្តសញ្ញាណ ពិនិត្យ​ឆែក​កំដៅ ពិនិត្យ​សុខភាព​យ៉ាង​តឹងរឹង និង​លាង​សំអាត​ដៃ ដងខ្លួន​ដោយ​សារធាតុ​សម្លាប់​មេរោគ រួចហើយ​អនុញ្ញាត​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃទី​២៣​មិនា បានចេញ​បទបញ្ជា​ថ្មី និង​បន្ទាន់​មួយ​ទៅកាន់​អភិ​បា​ខេត្ត​ទាំង​២៤ ឱ្យ​រៀបចំ​សណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មួយចំនួន ទុក​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ (COVID-19)​។​

​ក្នុង​សារ​សំឡេង​បញ្ជា​ទៅកាន់​អភិបាលខេត្ត ដែល​សារ​ពត៍​មាន ទទួលបាន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ណែនាំ​យ៉ាង​ដូច្នេះ «​ដោយ​ឥឡូវ​ឃើញថា​សណ្ឋាគារ​ជាច្រើន​នៅតាម​ខេត្ត​ពុំ​សូវ​មាន​ភ្ញៀវ​ស្នាក់នៅ ហើយក៏​មាន​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មួយចំនួន ក៏​អាចមាន​អគារ​ខ្លះ​ដែរ​។ អ៊ីចឹង​បើ​មាន​សណ្ឋាគារ ឬក៏​មជ្ឈមណ្ឌល​ណា​ដែល​វា​ល្អ​យើង​យក​អាហ្នឹង​ដោយ​មិនបាច់​យក​សាលារៀន​ទេ​។

ដូចជា​នៅ​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ឬ​ខេត្ត​ដទៃទៀត ដែលមាន​សណ្ឋាគារ​ស្រាប់​យើង​ជួល​យក​សណ្ឋាគារ​ហ្នឹង​តែម្តង ព្រោះ​វា​មាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង មាន​ម៉ាស៊ីនត្រជាក់ មាន​កង្ហារ​អី​គ្រប់គ្រាន់​តែម្តង​។ អ៊ីចឹង​យើង​ជួល​យក ហើយ​គ្រប់គ្រង​មាន​គ្រែ មានអី​ហើយ​ស្រេច អ៊ីចឹង​វា​ជាការ​ងាយស្រួល​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ និង​បញ្ជា​ឱ្យ​ប្រមូល​កម្លាំង​ខិតខំ​ត​ទឹក ត​ភ្លើង រៀបចំ​បន្ទប់​អនាម័យ​ទៅតាម​សាលារៀន ដែល​នឹងត្រូវ​យកទៅ​ព្យាបាល​ជំងឺ​នេះ​។ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ផងដែរ​ថា ត្រូវ​រៀបចំ​កន្លែង​ព្យាបាល​ដោយ​ប្រមូលផ្តុំ​មួយកន្លែង ឬ​ពីរ​កន្លែង​សម្រាប់​ខេត្ត​ដែល​ធំ​។​a covid come thai1 

 

​