» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10634 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700805 នាក់

របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល

ភ្នំពេញ៖ ករណីដែលកំពុងតែមានការចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គមបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រោយមានក្មេងប្រុសវ័យ ១៤ឆ្នាំម្នាក់ឈ្មោះ សល្យ ស៊ីធីណែត បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឲ្យជួយម្តាយរបស់ខ្លួនឈ្មោះ អែម ចន្ទី ដែលកំពុងជាប់ពន្ធនាគារ រឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់ ១លាន ១៧ម៉ឺនដុល្លារ ព្រមទាំងដាក់បញ្ចាំប្លង់ដី និងប្លង់ផ្ទះទៀតផងដែរ (លុយដើមដែលខ្ចីមានចំនួន ៤៥ម៉ឺនដុល្លារ)។a acu boya

ក្រោយមានបណ្ដឹងសុំអន្តរាគមន៍របស់ក្មេងប្រុសខាងលើ នៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញរបាយការណ៍បឋមចំពោះករណីនេះ ក្រោយបញ្ចប់ការសួរនាំ និងធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាព និងលោក យ៉ិនទៀង ពុទ្ធរ៉ា ឧបការី នៃអង្គភាព ដែលមានក្រុមការងារស្រាវជ្រាវចំនួន៦នាក់។

យោងតាមរបាយការណ៍បឋមអំពីការស្រាវជ្រាវរហ័សរបស់ក្រុមការងារ (ACU) បានបង្ហាញថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ លោកស្រី អែម ចន្ទី ខ្ចីប្រាក់ពីលោក គិត សំណាង ចំនួន ៤៥ម៉ឺនដុល្លារ ដោយបានទទួលប្រាក់ ចំនួន ០២លើក។ លើកទី១ ចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីយកទៅដោះបំណុលជាមួយធនាគារ Mega International Commercial Bank និងលើកទី២ ចំនួន ១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។ ការខ្ចីប្រាក់ ៤៥ម៉ឺនដុល្លារ នេះ មាន រយៈពេល ០៦ខែ (០១/៨-២០២០-០១/២-២០២១) ការប្រាក់ ១.៧%/១ខែ ស្មើនឹង ៧៦៥០ដុល្លារ និងប្រាក់ព័និយការយឺតយ៉ាវ ៣០០ដុល្លារ/១ថ្ងៃ និងដាក់បញ្ចាំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12060107-0051 ចុះថ្ងៃទី២៨/៥-២០០៨ ស្ថិត នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលខ្លួនទើបលោះបានពីធនាគារមកឱ្យម្ចាស់បំណុល។

ក្រោយខ្ចីលុយចំនួន ៤៥ម៉ឺនដុល្លារ ជាមួយការដាក់បញ្ចាំប្លង់ផ្ទះនៅខណ្ឌមានជ័យ និងរហូតយកដាក់ប្លង់ដីនៅខេត្តស្ទឹងត្រែង ប៉ុន្តែស្ត្រី អែម ចន្ធី មិនមានលទ្ធភាពសងនោះទេ បើទោះមានចេញសែកជូនម្ចាស់បំណុលក៏ដោយ តែសុទ្ធតែសែកមិនមានសាច់ប្រាក់។

ក្រោយមិនមានលទ្ធភាពសងម្ចាស់បំណុល គិតសរុបប្រាក់ដើម និងប្រាក់ការបានឡើងដល់ជាង ១លានដុល្លារ លោក គិត សំណាង ជាម្ចាស់បំណុលក៏បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ក្រោយម្ចាស់បំណុលដាក់ពាក្យប្តឹងទៅតំណាងអយ្យការ ហើយត្រូវបានតុលាការបន្តនីតីវិធី រហូតឈានដល់ការឃាត់ខ្លួនស្ត្រីរូបនេះដាក់ពន្ធនាគារ តាមអំណាចសាលក្រមដែលផ្តន្ទាទោសគាត់២ឆ្នាំ ជាមួយការតម្រូវឲ្យសងលុយទៅម្ចាស់ដើមវិញ។

ទាក់ទងនឹងករណីនេះ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពី ACU ហើយបានជូនយោបល់ដល់ លោកស្រី អែម ចន្ធី និងមេធាវី ត្រូវបង្ហាញភស្តុតាង និងដាក់ពាក្យទៅតុលាការកំពូល ព្រោះនៅមានឱកាសស្វែងរកយុត្តិធម៌នៅឡើយa acu boy a acu boy1 a acu boy2 a acu boy3 a acu boy4