» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4823 នាក់

ម្សិលមិញ 5051 នាក់

សរុប 17796680 នាក់

តើ​លោក ហេង ប៊ុនលី មេ​ជញ្ជីង​ថ្លឹង​ឡាន នៅ​ផ្លូវ ជាតិ​លេខ ៥ ក្នុង​អាណាចក្រ ខេត្តបាត់ដំបង មាន​សិទ្ធិអំណាច​អ្វី​ហាមឃាត់​រារាំង​អ្នកកាសែត មិនអោយ​ថត​ទីតាំង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ?


​ខេត្តបាត់ដំបង : ( វគ្គ​១) នៅ​រសៀល​ថ្ងៃទី ១៩ ខែកុម្ភ​: ឆ្នាំ ២០២៥ នេះ លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន​រប​ស់​អង្គភាព គេហទំព័រ មាតុភូមិ www.meatophoum.com បាន​ចុះ​ទៅយក​ព័ត៌មាន​ក្នុង​អាណាចក្រ ខេត្តបាត់ដំបង​។​ការចុះ​បេសកកម្ម​នេះ ដោយ​ទទួលបាន​ព័ត៌មាន​ពី​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​តាម​ឡានធំៗ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៥ បាន​រអ៊ូរទាំ​ថា : មន្ត្រី​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង សព្វថ្ងៃ ប​បាន​យក​ទីស្នាក់ការ​ជ​ញ្ចី​ង​ថ្ថ្លឹង​ឡាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ បែងចែក​លាភ​សក្ការ​:​គ្នា​តាម​ឋានានុក្រម នៃ​រចនា សម្ព័ន្ធ​មន្ត្រី​នៅក្នុង​អង្គភាព​តាំងពី​ថ្នាក់ក្រោម ដល់​ថ្នាក់លើ សម្ងំ​សោយសុខ​ស្រួល​មិន​ខ្វល់​ពី​ការ​ថ្នាំងថ្នាក់​ចិត្ត បង្ក​ការ ក្តៅក្រហាយ​ពី​ប្រជាពលរដ្ឋ​រក​ទទួលទាន​តាមផ្លូវ​ជាតិ​លេខ ៥ សោះឡើយ ។a bb veight1

ម្ចាស់​រថយន្ត​យី​ឌុប​១​គ្រឿង​ដឹកស្រូវ​ពេញ​ឡាន​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា គាត់​រកស៊ី​ដឹក ជញ្ជូន​ស្រូវ​តាមផ្លូវ​ជាតិ​លេខ ៥ នេះ សឹង​រាល់ថ្ងៃ គឺ​ត្រូវតែ​បង់ លុយ​អោយទៅ​ពួក​មន្ត្រី​កាន់​ជញ្ជីង​ថ្លឹង​ឡាន​ដែល​គេ​ដឹងថា : មានឈ្មោះ ហេង ប៊ុនលី ជា​មេ​គ្រប់គ្រង​ស្ថានីយ៍ ថ្លឹង​រថយន្ត នៅ​ចំណុច​ទីតាំង​ខាងលើ​ក្នុង​០១​ឡាន ពី​០៦​ម៉ឺន រៀល ទៅ ០៧​ម៉ឺន​រៀល ទោះជា​ការដឹក​ទំនិញ​មិន​លើស​ទម្ងន់​ក៏ដោយ​។​មន្ត្រី​នៅក្នុង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីនោះ​តែង សុំ​លុយ​ថ្លៃ​បាយ ទឹក និង​កាហ្វេ​ជានិច្ច​។ ករណីបែបនេះ​បានក្លាយ​ទៅ ជ​ជា​ទម្លាប់​ជា​អចិន្ត្រៃយ៍​ហើយៗ​ក្នុង​មួយថ្ងៃៗ គេ​ឃើញ​មាន​ឡាន​ដឹកទំនិញ​រាប់សិប​គ្រឿង​ឯណោះ ដូច្នេះ​តើ​លុយ​ដែល​ក្រុម​មន្ត្រីក្រោមឱវាទ​លោក ហេង ប៊ុនលី ប្រមូលបាន​មាន​ចំនួន​ប៉ុន្មាន​លាន រៀល ។ ហើយ​លុយ​ទាំងនេះ​បែងចែក​ភាគលាភ​អោយទៅ​ថ្នាក់ដឹកនាំ​ណាខ្លះ ? ទើប​អាចឈរជើង​គ្រប់គ្រង​ជញ្ជីង​ថ្លឹង​លុយ (​អះ​! ច្រឡំ​មាត់​ទេ ទាន​! ) ជញ្ជីង​ថ្លឹង​ឡាន នៅ​ចំណុច​ខាងលើនេះ​បាន​យ៉ាង​ស្ងៀមស្ងាត់​ដោយ​រលូន ? ។

ប៉ុន្តែ​នៅពេល​អ្នកយកព័ត៌មាន​យើង​ទៅដល់​បាន​ថត​យក​ទីតាំង​ជញ្ជីង​ថ្លឹង​ឡាន​ពី​ចម្ងាយ​នៅ លើ​ដងផ្លូវ​សាធារណ​:​សោះ ស្រាប់​តែមាន​មន្ត្រី​ប្រចាំការ​នៅ ក្នុង​ស្នាក់ការ​ជញ្ជីង​ថ្លឹង​ឡាន បានចេញ​មករា​រាំង ហាមឃាត់ មិនអោយ​ថត​ដោយ​ប្រើ​កាយ វិការ​សំដី​សំឡុត​គំរាមកំហែង សួរ​កកាត រក​លិខិត​បេសកកម្ម ហើយ​ថែម ទាំង​ចង់​ចាប់​ឃាត់ខ្លួន​អ្នកកាសែត ទាមទារ​អោយ​លុប​រូបភាព​ចេញ​អោយអស់ ដោយ​មិន​ស្តាប់​ការបកស្រាយ​ពន្យល់ ពី​ហេតុផល នៃ​សិទ្ធិសេរីភាព​របស់​អ្នកកាសែត​ទេ​។ ការថត​រូបភាព ឬ​ផ្សាយ Live លើផ្លូវ​សាធារណ​: អំពី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ឡាន​នេះ​សម្រាប់​អ្នក​សារ​ពត៍​មាន​វា មិនមាន​អ្វី​ខុសច្បាប់​ទេវា​មិនមែនជា​តំបន់​សន្តិសុខ​យោធា​ឯណា គឺជា​របស់​រដ្ឋ មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​បុគ្គល​ណា​ម្នាក់​ទេ ម៉េច​បានមក​រារាំង ហាមឃាត់​អ្នកកាសែត មិនអោយ​ថត ? ។ តែ​ទោះ បី​មាន​ការជជែក​វែកញែក​តឹងសរសៃក​ដាក់គ្នា​រវាង​អ្នកកាសែត​មាតុភូមិ គឺ​លោក ទឺ ពិ​ទូ និង​មន្ត្រី​នៅ​ទីស្នាក់ការ​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​យ៉ាងណា ក៏ដោយ ក៏​ពុំ​កើតមាន​អំពើហិង្សា​ទេ​ក្រោយ ពី​បាន​លប់​រូបភាព​រួច មន្ត្រី​រូបនោះ​បានប្រគល់​កាត​កាសែត​ដែល​គេ​ដក​យកទៅ​ថតចម្លង​ទុក​ហើយ​អោយមក​វិញ ។

ជុំវិញ​ករណីនេះ លោក ព្រួញ រដ្ឋា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​ឆ្លើយ​ប្រាប់​និពន្ធ​នាយក​គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី ១៩ ខែកុម្ភ​: ឆ្នាំ ២០២៥​ថា : លោក​កំពុង​ជាប់ រវល់​ប្រជុំ​រួច​ចុច​បិទ​ទូរស័ព្ទ ។ ចំណែកឯ​លោក ហេង ប៊ុនលី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​: បើ​លួច​ថត គេ​មិនអោយ​ថត​ទេ បើ​បង​អ្នកកាសែត មាន​កាត​ត្រឹមត្រូវ ថត​ពី​ក្រៅ គេ អញ្ជើញ​អោយចូល​ថត​ខាងក្នុង ចៀសវាង​ថត​ពី​ខាងក្រៅ យកទៅ​បំប៉ោង​ព័ត៌មាន យកទៅ​ចុះផ្សាយ​បំភ្លៃ​ព័ត៌មាន​ការពិត​តា​ពីស តា​ពាស​នាំអោយ​ប៉ះពាល់​ការងារ​នៅ​កន្លែង​ខ្ញុំ ( ហេង ប៊ុនលី ) ។ តែ​លោក ហេង ប៊ុនលី បាន​បញ្ជាក់ថា : កន្លងមក​ធ្លាប់មាន​បទពិសោធន៍​ជាច្រើន​ព័ត៌មាន មានទំនាស់​គ្នា​ជាច្រើន រហូត​នាំអោយ​រឿងក្តី​ក្តាំង ជាច្រើន​ឡើងដល់​តុលាការ អញ្ចឹង​អ្វីដែល អ្នកកាសែត​ចង់ដឹង ចង់បាន​ព័ត៌មាន​ពិតប្រាកដ​ច្បាស់ លាស់ អ្វីដែល​ត្រូវ​បំភ្លឺ ត្រូវ​ចូល មើល​ខាងក្នុង​ទៀត តើ​គេ​ធ្វើ​អ្វី​យ៉ាងម៉េច អាហ្នឹង​បំភ្លឺ​ជូន តែបើ​អោយ​គាត់​( ប៊ុនលី ) ទៅ​បំភ្លឺ​នៅ​ខាងក្រៅ​អត់​បំភ្លឺ​ទេ​។

តែ​លោក ហេង ប៊ុនលី ថា​:​សហការ​ជានិច្ច​ជាមួយ​អ្នកកាសែត ។ ទោះជា យ៉ាងណា​ក៏​មហាជន​មាន​ចម្ងល់ ថា​: តើ​ហេតុអ្វី​បានជា​ក្រុមមន្ត្រី នៅតាម​ទីស្នាក់ការ​ជញ្ជីង​ថ្លឹង​ឡាន​តាមផ្លូវ​ថ្នល់​សាធារណ​: គ្រប់​ទីតាំង​ទាំងអស់ ភ័យខ្លាច អ្នកសារព័ត៌មាន​ថតរូប​ពី​សកម្មភាព​ធ្វើ​ការងារ​របស់​ពួកគេ ? ។ តើ​មាន​អ្វី​ជា​អាថ៌កំបាំង ? វគ្គ​ក្រោយ គេហទំព័រ មាតុភូមិ នឹង​ផ្សាយ​លំអិត​អំពី​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ របស់លោក ហេង ប៊ុនលី ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តបាត់ដំបង ប្រមូល​លាភ​សក្ការ​:​បែងចែក​ផលប្រយោជន៍​គ្នា​តាម​ឋានានុក្រម របៀប​ទន្សោង​គោព្រៃ​ជា​បន្តទៀត ៕ រាយការណ៍​ព័ត៌មាន​ដោយ​លោក ទឺ ពិ​ទូ​a bb veight