» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11263 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982299 នាក់

បាត់​មុខ​ពី​រឿង​សង្វៀនមាន់​លោក ថៃ ផានី និង​ភរិយា ហ៊ុន ចាន់ថុល​ធ្វើ​អំណោយ​ផ្លូវ​១​ខ្សែ​នៅក្នុង​ឃុំ​ពពេល​

 

​តាកែវ​៖​ផ្លូវលំ​១​ខ្សែ​ប្រវែង​៣០០០​ម៉ែត្រ​ទទឹង​៥​ម៉ែ​ត្រដែ​លត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៦៩​ពី​ភ្នំពេញ​ទៅ​ខេត្តកំពត​(​ផ្សារ​ដំណាក់​តាសេក​) ចូលទៅ​វត្ត​ព្រៃ​ជូរ ស្ថិតនៅ​ភូមិ​ព្រៃ​ជួរ ភូមិ​ព្រៃ​ឈើទាល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​រង​ការ​ខួច​ខាត​ស្ទើរ​ទាំងស្រុង ត្រូវបាន លោក ថៃ ផានី​(​ហៅ​ម៉ាប់​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​សង្វៀនមាន់​) និង ភរិយា​លោកស្រី ហ៊ុន ចាន់ថុល ក្មួយបង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​សទ្ធា​ជ្រះថ្លា​បាន​លះបង់​ថវិកា​ផ្ទាល់ខ្លួន​ធ្វើការ​ជួសជុល និង​ទិញ​គ្រួស​ស​ចាក់ និង​ឈួ​ស​ពង្រាប​បំពេញ​ផ្លូវ​ឲ្យ​បាន​ស្អាត​ឡើងវិញ​ដើម្បី​ទុកជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​។​IMG-20180914-WA0053 

ផ្លូវ​នេះ​បាន​ចំណាយ​ដី​អស់​ចំនួន ១០០​ឡាន​ស្មើ​៦​ម៉ែត្រគូប​ក្នុង​១​ឡាន បើ​គិត​ជា​ថវិកា​ស្មើនឹង​ចំនួន​៖ 10,500,000R (2,625$)​។ សម្តេចព្រះ​ហា​សុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មានទឹក​ព្រះទ័យ សោមនស្ស​រីករាយ​សាទរ​អំណោយ​សប្បុរស​របស់​ឯក​ឧ​ត្ត​ម ថៃ ផានី និង​លោកជំទាវ ហ៊ុន ចាន់ថុល ដែល​បាន​ឆ្លើយតប​ភ្លាមៗ​តាម​ការស្នើរ​សុំ​និង​បិណ្ឌបាត​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត អាចារ្យ គណៈកម្មការ​អាជ្ញាធរ​ឃុំ ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះអង្គ​ផ្ទាល់​...​។​

​ក្នុងពេល​ចួ​ល​រួម​ពិនិត្យ​ការជួសជុល​ផ្លូវ​កាលពី​ថ្ងៃទី​១២​កញ្ញា​លោក ទូច ប៉ាវ ប្រធាន​ក្រុមប្រឹក្សាឃុំ​ពពេល តំណាង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ បាន​សម្តែង​ការដឹងគុណ ចំពោះ​ឯកឧត្តម ថៃ ផានី និង​លោកជំទាវ ហ៊ុន ចាន់ថុល លោកតា ហ៊ុន សាន ជាពិសេស​ក្រុមគ្រួសារ​សម្តេច​តេ​ជោ សែន ដែល​តែងតែបាន​យកចិត្តទុកដាក់​ជួយ​ដោះ​ស្រា​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​មិនដែល​បណ្តែត​បណ្តា​យ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នោះឡើយ​។IMG-20180914-WA0051