» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11333 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701504 នាក់

ករណី​យ៍​ចាប់​ជាង​ស្មិត​ចាម​២​នាក់​ទាល់តែអស់លុយ​៥៥០០​ដុល្លារ​អាមេរិក​ទើប​ដោះលែង​ទាល់តែ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​បាន​រកឃើញ​!

 

​ត្បូងឃ្មុំ​៖​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​១២​កុម្ភៈ​បានចេញ​ប្រកាស​មួយ​ឲ្យ​ដឹងថា នឹងធ្វើ​ការស្រាវជ្រាវ​បន្ថែម​ទៅលើ ពាក្យ ចចាមអារ៉ាម ៖ ដោះលែង​អ្នក​ផលិត​កាំបិត​អោយ​ត្រលប់​ទៅផ្ទះ​វិញ ជា​ថ្នូរ​នឹង​ទឹកប្រាក់ ៥៥០០ ដុល្លារ​?​។​a court tbong3 

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​បន្ថែមទៀតថា កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ជាមួយ​ក្រុម HOTLANE SCAM24/7 របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម ធ្វើ​កាំបិត មួយកន្លែង​នៅ​ចំណុច ផ្ទះ​ឈ្មោះ សា សូ​ទី ស្ថិតនៅ​ភូមិ​ទួលសំបូរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ សា សូ​ទី អាយុ​៣៨​ឆ្នាំ មេជាង និង​ឈ្មោះ អិន ប្រុស​ទូច អាយុ​២៥​ឆ្នាំ ជា​កូនជាង និង​ជា​អ្នក​ឡាយ​វីដេអូ លក់ កាំបិត និង​ដាវ​តាម FACEBOOK និង TIKTOK ហើយ​សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ ដាវ​វែង ចំនួន​០៣​ដើម​, ដាវ​ខ្លី​ចំនួន​០៦​ដើម​, កាំបិតផ្គាក់​ដង​វែង​ចំនួន​០៣​ដើម​, កាំបិតផ្គាក់​ដង​ខ្លី​ចំនួន​០១​ដើម​, កាំបិត​ខ្វែវ ចំនួន​០២​ដើម​, កាំបិតប៉័ងតោ​ចំនួន​០៣​ដើម​, កាំបិត​ស្នៀត​ចំនួន​០៧​ដើម​, ពូថៅ​ចំនួន​០២​ដើម​, ស្រោមដាវ​ធ្វើ​ពី​ឈើ ចំនួន​០៤, ស្រោម​កាំបិតប៉័ងតោ​ធ្វើ​ពី​ឈើ ចំនួន​០១, ឧបករណ៍​សម្រាប់​កែច្នៃ​កាំបិត​ចំនួន​០៥ និង​ម៉ូ​ទ័​រ​ចំនួន​០៥​។​

​ក្រោយពី​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​ទៅលើ​ជនសង្ស័យ​ទាំងពីរ​នាក់ ដែលមាន​ឈ្មោះ ឈ្មោះ សា សូ​ទី និង​ឈ្មោះ អិន ប្រុស​ទូច តំណាង​អយ្យការ​បានសម្រេច​ឲ្យ​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ត្រឡប់ទៅផ្ទះ​វិញ​ជា​បណ្ដោះអាសន្ន តាមរយៈ​ការស្នើសុំ​ធានា​កូនក្ដី​ឲ្យ​បាន​ត្រឡប់ទៅផ្ទះ​វិញ​ជា បណ្តោះអាសន្ន​ពី​សំណាក់​មេធាវី ហើយ​សំណុំរឿង​តំណាង​អយ្យការ​កំពុង​ស៊ើបអង្កេត​បន្ត​។​​ដោយ​យ​ឡែក​បន្ទាប់ពី​ផ្ទុះ​រឿង​ចាយលុយ​៥៥០០​ដុល្លារ​ង​មេ​រិ​ក​ក្រោយពី​ការទម្លាយរ​ប់ស​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ផែង​វណ្ណៈ​និងបន្ទាប់ពី​ខាង​អយ្យការ​តុល​ការ​ខេត្ត​ត្បូងឃ្មុំ​មកខាង​នគរបាល​ខេត្តត្បូងឃ្មុំក៏បាន​ចេញប្រកាស​ពត៍​មាន​មួយ​បដិសេធ​រឿង​ឃុបឃិត​គ្នា​ស៊ីលុយ​ជនរងគ្រោះ​ដែលជា​ជាង​កាំបិត​ពូថៅ​ដែលថា​ចាយ​អស់​៥៥០០​ដុល្លារ​អាមេរិក​ដើម្បី​បាន​រួចខ្លួន​ផងដែរ​?។ចឹងលុយចដែលជនរងគ្រោះចំណាយ​ធ្លាក់លើដៃអ្នកណា?។

​ករណី​យ៍​ពុករលួយ​មួយ​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ផែង​វណ្ណៈ​បា​នស​សេ​រថា​ខ្ញុំ​សំណូមពរ​ទៅ​បុគ្គល​ដែល​កំពុង​ណែនាំ​គ្រួសារ​ជាង​កាំបិត អោយចេញ​សារ​បដិសេធ​តាម ហ្វេ​ស​ប៊ុ​កថា ជាង​កាំបិត​ចេញមក​នេះ អត់​អស់​លុយ​៥៥០០ ដុល្លារ​ទេ ព័ត៌មាន​ដែល​លោក ផែង វណ្ណៈ ផ្សាយ​ជា​ព័ត៌មាន​មិន​ពិត សូម​បញ្ឈប់​សកម្មភាព​ទៅ ។ ការពិត​នៅតែ​ជាការ​ពិត ក្រដាស់​មិនអាច​ខ្ចប់​ភ្លេ​ី​ង​បានទេ ខ្ញុំ​ផ្សាយ​ព័ត៌មាន ខ្ញុំ​មានការ​ទទួលខុសត្រូវ រឿង​មិន​ពិត​ខ្ញុំ​មិន​និយាយ​ទេ ។
​ការណែនាំ​របៀប​គំរាមកំហែង​បំភិតបំភ័យ​ជនទន់ខ្សោយ មិនគួរ​យកមកប្រើ​ទេ កុំអោយ​រឿង​កាន់តែ​ធំ បើ​យើង​ខុសឆ្គង សូម​កែលម្អរ​ទៅ ។​ការទម្លាយ​រឿង​ទុក្ខ​ជាន់​ទុក​ដែល​ជាង​ស្មិត​ដែក​ជនជាតិ​ចាម់​២​នាក់​ទម្លាយ​ចេញ​គឺ​បន្ទាប់ពី​លោក​ផែង​វណ្ណៈ​បាន​ជួប​ជនរងគ្រោះ​។​

​លោក​ផែ​ងេះ​ណ្ណៈ​ស​សេរ​តាម​ហ្វេ​ស​ប៊ុ​កថា​មកពី​សៀមរាប​ភ្លាម​មកជួប​ប្អូន​ជាង​កាំបិត​ជាង​ពូថៅ​ទាំង​ប្ដី​ប្រពន្ធ​នៅ​តាខ្មៅ​ភ្លែត !​។​ដោយ​ភាពភ័យខ្លាច​ពួកគាត់​មិន​ហ៊ាន​ទៅផ្ទះ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ខ្ញុំ​បាន​សំណូមពរ​អោយ​គាត់​នាំគ្នា​ត្រលប់​ទៅផ្ទះ​វិញ ហេ​ី​យ​ប្រក​បរបរ​ចិញ្ចឹមជីវិត​តាម​ជំនាញ​ជាង​កាំបិត​ពូថៅ​ធម្មតា ។ តែ​ត្រូវ​ស្ដាប់​ការណែនាំ​របស់​អាជ្ញាធរ ឬ សមត្ថកិច្ច​មូលដ្ឋាន ជាពិសេស កុំ​ធ្វើ កាំបិត ឬ ដាវ អោយ​ក្មេង​ទំនើង​ដែល​គ្មាន​ប្រវត្តិ​ច្បាស់លាស់ ។
​ខ្ញុំ​ក៏បាន​ឧ​ត្ថ​ម្ភ​ដល់​ពួកគាត់ ៣០០ ដុល្លារ សម្រាប់​ធ្វើដំណើរ​ត្រលប់​ទៅផ្ទះ​វិញ ។ រឿង​លម្អិត​យ៉ាងណា​ចាំ​ជួបគ្នា​យប់​នេះ ។​

​បើ​យោងតាម​អង្គហេតុ​ខាងលើ​គេ​ជឿថា​សម​ត្ត​កិច្ច​អយ្យការ​តុលាការខេត្ត​និង​ខាង​នគរបាល​គ្មាន​សម​ត្តភាព​ក្នុងការ​ស៊ើបអង្កេត​រក​ឃើញ​បទល្មើស​ពុករលួយ​នេះ​ទេ​ដោយសារ​ពួក​គារ​ជា​ម្ចាស់​ករណី​យ៍​។​វិធី​ល្អ​ប្រសិនបើក្រសួងយុត្តិធម៍មិនធ្វើការទេគឺ​ជនរងគ្រោះ​ឬលោកផែងវណ្ណៈត្រូវ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ប្រសិនបើ​ខ្លួន​មិនបាន​ទទួលបាន​លុយ​៥៥០០​ដុល្លារ​អាមេរិក​ដែលមាន​មេធាវី​រត់ការ​នោះមក​វិញ​ទេ​។​ព្រោះ​ស្ថាប​ន័​មួយ​នេះ​គេ​មាន​នី​តី​វី​ធី​សម្រាប់​រកឃើញ​បទល្មើស​ពុករលួយ​?៕a court tbong a court tbong1 a court tbong2 a court tbong5 a court tbonga a court tbonga1 a court tbonga2