» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5678 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618918 នាក់

កង​រក្សា​សន្តិសុខ អ​.​ស​.​ប អស់ ១៣​នាក់​ត្រូវ​ក្រុម​ឧទ្ទាម​កុង​ហ្គោ​វាយប្រហារ​ផ្ដាច់ជីវិត នៅ​តំបន់​ប្រយុទ្ធ​ជួរមុខ​ក្បែរ​ទីក្រុង Goma

 


​កុង​ហ្គោ​៖ កងកម្លាំង​រក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ចំនួន ១៣​នាក់ ត្រូវបាន​ក្រុម​ឧទ្ទាម M23 ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ វាយប្រហារ​ផ្ដាច់ជីវិត​នៅ​អំឡុង​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅឯ​តំបន់​ទីក្រុង Goma ដែលជា​គោលដៅ​នៃ​ការ​វាយ​សម្រុក​ថ្មី​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម M23 ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ​។​a kill onu 

​យោធា​អាហ្វ្រិក​ខាងត្បូង​បានឱ្យដឹងថា មាន​ទាហាន​របស់ខ្លួន​សរុប ៩​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​បេសកម្ម​រក្សា​សន្តិសុខ​របស់ អ​.​ស​.​ប និង​បាន​ជួយ​ទប់ស្កាត់​ការ​វាយ​សម្រុក​របស់​ក្រុម​ឧទ្ទាម​នៅលើ​ទីក្រុង Goma ។​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ាន​យ​អែល​ម៉ា​ក្រុន​( Emmanuel Macron )​បានឱ្យដឹងថា លោក​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​កុង​ហ្គោ​និង​ប្រទេសរ​វ៉ាន់ដា ដើម្បី​ជម្រុញឱ្យមាន​ការបញ្ចប់​អំពើហិង្សា ខណៈដែល​អង្គការសហប្រជាជាតិ​បាន​កំពុង​ធើ្វ​ការដក​បុគ្គល​បេសកម្ម​របស់ខ្លួន​ចេញពី​ទីក្រុង Goma ដើម្បី​សុវត្ថិភាព​។

​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ទីក្រុង Goma នេះដែរ ក្រុម​ឧទ្ទាម M23 បាន​អំពាវនាវ​ទៅកាន់​កងទ័ព​រដ្ឋាភិបាល​កុង​ហ្គោ​ឱ្យ​ធើ្វ​ការទម្លាក់​អាវុធ ដើម្បី​ជៀសវាង​ការបង្ហូរ​ឈាម ស្របពេល​រដ្ឋាភិបាល​កុង​ហ្គោ​ក៏បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសរ​វ៉ាន់ដា ដោយ​ចោទប្រកាន់​ប្រទេស​នេះ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ចលនា​បះបោរ​របស់​ក្រុម M23 ដើម្បី​ដណ្តើម​គ្រប់គ្រង​ទឹកដី​ភាគ​ខាងកើត​របស់ខ្លួន​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​។

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស (Antonio Guterres) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការកើត​ឡើងវិញ​នៃ​អរិភាព ដោយ​ចលនា​បះបោរ​ថ្ងៃទី ២៣ ខែមីនា (M23) នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ភាគ​ខាងកើត (DRC) ខណៈដែល​ទីក្រុង​មួយ​ក្នុង​តំបន់​កំពុង​រង​ការគំរាមកំហែង​។​​លោក ហ្គុ​យ​តឺ​រេស បាន​ថ្កោលទោស​ការវាយលុក​ជាថ្មី ដែល​បានចាប់ផ្តើម​ដោយ​ក្រុម​ឧទ្ទាម M23 នៅ​ដើម​ឆ្នាំនេះ និង​ការពង្រីក​របស់ខ្លួន ចូលទៅក្នុង​ខេត្ត North Kivu និង South Kivu រួមទាំង​ការ ដណ្តើមបាន​គ្រប់គ្រង​ទីក្រុង Sake នាពេល​ថ្មីៗ​នេះ ដោយបាន​បង្កើន​ការគំរាមកំហែង​ដល់ទី​ក្រុង Goma ដែលជា​រដ្ឋធានី​របស់​ខេត្ត​North Kivu និង​ជាទី​ក្រុង​សំខាន់​មាន​ប្រជាជន​រស់នៅ​ច្រើន​។​

​អគ្គលេខាធិការ​អសប បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧទ្ទាម M23 បញ្ឈប់​ការវាយលុក​របស់ខ្លួន​ជាបន្ទាន់ ដកខ្លួន​ចេញពី​តំបន់​កាន់កាប់​ទាំងអស់ និង​គោរព​តាម​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ខែសីហា ឆ្នាំ ២០២៤​។​​ទីក្រុង Sake ដែលមាន​ចម្ងាយ​ប្រហែល ២០​គីឡូម៉ែត្រ​ពី​ទីក្រុង Goma ត្រូវបាន​គេ​ចាត់ទុកថា ជា​រនាំង​ចុងក្រោយ​របស់​ទីក្រុង Goma ។ ក្រុម​ឧទ្ទាម M23 បាន​ដណ្តើមយក​ទីក្រុង Goma មក​គ្រប់គ្រង នៅ​ចុងឆ្នាំ ២០១២ ។​

​ជម្លោះ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​បាន​បង្កឱ្យមាន​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ដោយ​មនុស្ស​ជាង 7 លាន​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ ដែល​ក្នុងនោះ 100,000 នាក់​បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​ចាប់តាំងពី​ដើមឆ្នាំ 2025 ។​​យោងតាម​កងទ័ព DRC ទីក្រុង​ជាច្រើន​ត្រូវបាន​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​អស់​រយៈពេល​ជាច្រើន​ខែ រួមទាំង​ទីក្រុង Ngungu ដែលជា​ទីក្រុង​ដ៏​សំខាន់​មួយ​នៅក្នុង​ទឹកដី Masisi ក្បែរ​ទី​រួម​ខេត្ត North Kivu ។​

​លោក Guillaume Ndjike Kaiko អ្នកនាំពាក្យ​យោធា​នៅ Kivu ខាងជើង​បាន​និយាយថា ពួក​ឧទ្ទាម​ត្រូវបាន​វាយបក​ដោយ​កងកម្លាំង​សន្តិសុខ FARDC របស់​ប្រទេស​អាហ្វ្រិក​កណ្តាល ហើយ​បាន​អះអាងថា ជ័យជំនះ​នេះ​គឺ​អរគុណ​ចំពោះ​យុទ្ធនាការ​យោធា​រួមគ្នា​ដោយ​មេបញ្ជាការ​នៃ​ខេត្ត North Kivu និង South Kivu .​ទីប្រជុំជន​ដែល​ត្រូវបាន​ចាប់យក​មកវិញ​រួមមាន Lumbishi, Ruzirantaka, Kamatale, Bitagata និង Kabingo ។​

​ការប៉ះទង្គិច​គ្នា​ជា​ញឹកញាប់​រវាង​កងទ័ព​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​ក្រុម​ឧទ្ទាម​បានធ្វើឱ្យ​ភូមិ​រាប់សិប​ពិបាក​ទៅដល់ ហួស​ពី​លទ្ធភាព​ទទួលបាន​ជំនួយ​។ ក្រុម​ឧទ្ទាម​ខ្លាំង​បំផុត​នៅក្នុង​តំបន់​គឺ M23 រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ជឿថា កម្លាំង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ប្រទេសរ​វ៉ាន់ដា​។​តែ​ប្រទេសរ​វ៉ាន់ដា បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​​យោងតាម​អង្គការ​សប្បុរសធម៌​បារាំង Médecins Sans Frontières (MSF) បានឱ្យដឹងថា នៅក្នុង​ទឹកដី Masisi ជំរុំ​ជនភៀសខ្លួន និង​កន្លែង​ផ្តល់ជំនួយ​ត្រូវបាន​ផ្ទុក​លើស​ទម្ងន់ ខណៈដែល​មនុស្ស​បន្ត​ស្វែងរក​ការ​ជ្រកកោន​ពី​អំពើហិង្សា​។​

​សូមបញ្ជាក់ថា​ក្រៅពី​ព្រិ​ត្តិ​ការណ៍​សម្លាប់​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​១២​មីនាឆ្នាំ​២០១៧ ក្រុមអ្នកកាសែត របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI កាសែត Le Monde កាសែត Foreign Policy កាសែត Süddeutsche Zeitung និង​ទូរទស្សន៍​ស៊ុយអែត បាន​សហការគ្នា ដើម្បី​តាមដាន​ស្រាវជ្រាវ​ករណី​សម្លាប់​មន្ត្រី​អង្គ​ក​ការ​សហប្រជាជាតិ​២​នាក់​។

​លោក ម៉ៃ​ឃើ​ល ហ្សា​ប អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​អាមេរិកកាំង និង​អ្នកស្រី ហ្សៃ​ដា កាតា​ឡាន អាយុ​៣៦​ឆ្នាំ​ជា​ជនជាតិ​ស៊ុយអែដ ដើមកំណើត​ឈី​លី​។ អ្នក​ទាំង​២ ត្រូវបាន​អង្គការសហប្រជាជាតិ​បញ្ជូន ឲ្យ​ស៊ើបអង្កេត នៅ​តំបន់​កា​សៃ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ដើម្បី​ស្រាវជ្រាវ​ពី​ករណី​អំពើហិង្សា​សម្លាប់​រង្គាល រវាង​កងទ័ព​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​ក្រុប​ឧទ្ទាម​បះបោរ ដែលមាន​ឈ្មោះថា កាំ​អ៊ុយ​ណា អ្សា​ពូ (Kamuina Nsapu)​។​

៧​ខែ​គត់ បន្ទាប់ពី​បាន​ទៅដល់​តំបន់​កា​សៃ មន្ត្រី​អង្គការសហប្រជាជាតិ​ទាំង​២ ត្រូវបាន​គេ​សម្លាប់ នៅ​ថ្ងៃទី​១២​មីនា ឆ្នាំ​២០១៧​។ ភ្លាមៗ​ក្រោយ​ឃាតកម្ម នគរបាល​អង្គការសហប្រជាជាតិ បានចាប់ផ្តើម​ស៊ើបអង្កេត បើទោះបីជា​លក្ខខណ្ឌ​ការងារ​នៅ​តំបន់​កា​សៃ​មានការ​លំបាក​យ៉ាងណាក៏ដោយ​។​​នៅក្នុង​របាយការណ៍​ផ្ទៃក្នុង របស់​មន្ត្រី​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹងថា ការងារ​ស៊ើបអង្កេត ហាក់ដូចជា​ត្រូវបាន​អាជ្ញាធរ​កុង​ហ្គោ​ធ្វើ​គ្រប់យ៉ាង ដើម្បី​រារាំង បង្ក​ការលំបាក​។

​បន្ទាប់មក​នៅ​ថ្ងៃទី​២៤ មេសា ២០១៧ វិទ្យុ​និង​ទូរទស្សន៍​ជាតិ​កុង​ហ្គោ ដែលមាន​ទីតាំង​នៅក្នុង ក្រសួង​ព័ត៌មាន​កុង​ហ្គោ បាន​ហៅ​មន្ត្រី​អង្គការសហប្រជាជាតិ​ឲ្យ​ទៅ​ជួប ដើម្បី​បង្ហាញ​វីដេអូ​មួយ​។ គឺ​វីដេអូ ដែល​គេ​ថត​បាន​ក្នុងពេលដែល​ក្រុម​ឃាតករ បានសម្លាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ទាំង​២​រូប ព្រមជាមួយ​អ្នកបើក​ឡាន និង​អ្នកបកប្រែ​សរុប​៣​នាក់​ទៀត​។ សម្រាប់​អាជ្ញាធរ​កុង​ហ្គោ គឺ​វា​ប្រាកដ​ណាស់ ដែលថា ឃាតករ គឺជា​ក្រុម​ឧទ្ទាម​កាំ​អ៊ុយ​ណា អ្សា​ពូ​។ អាជ្ញាធរ​កុង​ហ្គោ លើកឡើងថា ក្នុង​វីដេអូ លោកស្រី ហ្សៃ​ដា កាតា​ឡាន ត្រូវគេ​សម្លាប់​កាត់​ក្បាល ដែល​នេះ​គឺជា​ទំនៀប​ទំលាប់​ដ៏​ព្រៃផ្សៃ របស់​ពួក​ឧទ្ទាម​ជនជាតិភាគតិច​នេះ​។​​ប្រភព​៖ ABC News)a kill onu1 a kill onu2 a kong onu1 
​