» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9929 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700100 នាក់

ម៉ាឡេស៊ី ចង់​សង់​ជញ្ជាំង​ប្រវែង ១០០​គីឡូម៉ែត្រ​នៅតាម​ព្រំដែន​ជាមួយ​ថៃឡង់​ដ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​

 


​ម៉ាឡេស៊ី​៖ រដ្ឋ​កេ​ឡាន់​តាន់ (Kelantan) នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កំពុង​ជំរុញឱ្យមាន​ការសាងសង់​ជញ្ជាំង​ប្រវែង ១០០ គីឡូម៉ែត្រ​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេស​ថៃឡង់​ដ៍ ដើម្បី​ប្រឆាំងនឹង​ការរត់ពន្ធ និង​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់ រួមទាំង​គ្រោះទឹកជំនន់​ផងដែរ ។a malaisia gate 

​ប្រភព​សារព័ត៌មាន​ប៊ែ​ណា​ម៉ា​( Bernama) និង​សោ​ហ្វ​ឆា​ណា​ម៉​ណី​ង​ប៉ុ​ស្ត្តិ​( South China Morning Post )​បាន​ឲ្យ​ដឹងថា អនុរដ្ឋមន្ត្រី​រដ្ឋ​កេ​ឡាន់​តាន់ (Kelantan) លោក ម៉ូ​ហា​ម៉េ​ត ហ្វា​ដ​ស្ល៊ី ហាស​សាន (Mohamed Fadzli Hassan) បាន​លើកឡើងថា អាជ្ញាធរ​រដ្ឋ នឹង​ស្នើរ​សាងសង់​ជញ្ជាំង​ទៅកាន់​រដ្ឋាភិបាល​សហព័ន្ធ​របស់​ប្រទេស​ម៉ាឡេស៊ី ដោយ​លោក​បាន​គូសបញ្ជាក់ថា ការដើរ​ល្បាត​នៅតាម​ព្រំដែន​ម៉ាឡេស៊ី​-​ថៃឡង់​ដ៍ បាន​បង្ក​ភាពលំបាក និង​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ដល់​កងកម្លាំង​សន្តិសុខ ។

​សំណើ​ស្នើឡើង​ដំបូង​ដោយ​ស្នងការ​រដ្ឋ​កេ​ឡាន់​តាន់ (Kelantan) លោក ម៉ូត យូ​សូ​ហ្វ ម៉ា​ម៉ាត់ (Mohd Yusoff Mamat) ធ្វើឡើង​ក្រោម​គោលបំណង​ដើម្បី​គ្រប់គ្រង​សន្តិសុខ​ព្រំដែន និង​អះអាងថា មនុស្ស​មួយចំនួន​បាន​ទុក​យានជំនិះ​ចត​ចោល​នៅ​ទីក្រុង​ព្រំដែន រ៉ា​ន់​តៅ ប៉ាន់​ចាង (Rantau Panjang) រដ្ឋ​កេ​ឡាន់​តាន់ (Kelantan) រួច​ឆ្លងកាត់​ទន្លេ​ហ្គោ​ឡុ​ក (Golok) ចូលទៅ​កាន់​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ (Narathiwat) ប្រទេស​ថៃឡង់​ដ៍ ។

​ដើម្បី​បង្កើន​សន្តិសុខ​ព្រំដែន លោក Mamat ក៏បានផ្តល់​អនុសាសន៍ ឱ្យ​ដាក់ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក សម្រាប់​ល្បាត ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមទាំង​ការជួញដូរ​គ្រឿងញៀន ដូចដែល​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន Bernama ។

​បញ្ហា​សន្តិសុខ​នៅតាម​ព្រំដែន បាន​ទាក់ទាញ​នូវ​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​នាពេល​ថ្មីៗ​នេះ ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៦ នាក់ រួមមាន​ទាំង​តារាចម្រៀង​ស្រី Eda Ezrin ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ថៃឡង់​ដ៍ ដោយ​ចោទប្រកាន់​ពីបទ​នាំចូល​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​។ អាជ្ញាធរ បាន​រឹបអូស​ថ្នាំញៀន​ជាង ៦,០០០ គ្រាប់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីប្រជុំជន​ស៊ូ​ង៉ៃ​កូ​ឡុ​ក (Sungai Kolok) ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ។

​គួររម្លឹកថា ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃឡង់​ដ៍ មាន​បណ្ដោយ​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង ១ ពាន់​គីឡូម៉ែត្រ​ជាមួយនឹង​ច្រកព្រំដែន​គោក​ជាច្រើន ដែលជា​ប្រជាជន​ប្រទេស​ទាំងពីរ​អាច​ឆ្លងដែន​បាន​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​។ ករណី​យ៍​នេះ បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​អំពី​ការជួញដូរ​គ្រឿងញៀន និង​ភាពលំបាក​ក្នុងការ​គ្រប់គ្រង​សកម្មភាព​ខុសច្បាប់​នៅតាម​បណ្តោយ​ព្រំដែន​ដ៏​វែង​អន្លាយ​បែបនេះ ៕a malaisia gate a malaisia gate1 ​

​