» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3433 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773190 នាក់

ជនជាតិដើមភាគតិចពូនង  ស្នើសុំឱ្យក្រសួងពាក់ព័ន្ធជួយអភិរក្សព្រៃអារក្ស ព្រៃកប់សព ឱ្យនៅគង់វង្ស

 

មណ្ឌលគិរី៖ តំបន់ព្រៃកប់សព (ខ្មោច) របស់ប្រជាជនជាតិដើមភាគតិច ត្រូវបានបន្តការគោរពយ៉ាងខ្ជាប់ខ្ជាន់ នៅពេលដែលពួកគេចូលទៅកាន់ទីកន្លែងព្រៃនោះម្ដង។ សម្រាប់ព្រៃកប់សពក្នុងជំនឿជនជាតិដើមភាគតិច គឺសម្រាប់តែកប់ស ពមួយមុខប៉ុណ្ណោះ មិនអនុញ្ញាតឱ្យជនណាម្នាក់មកកាប់ឆ្ការព្រៃដើម្បីសម្អាតផ្នូរ កាប់រំលំដើមឈើ ដាំដំណាំ ឬសាងសង់ផ្ទះឡើយ។a kouy 

បងប្អូនជនជាតិដើមភាគតិចព្នង (ព្នង) នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសរបស់ខ្លួនតរៀងៗមក។ ខណៈជនជាតិដើមភាគតិចពូនង ក្នុងសហគមន៍ ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

ជាក់ស្តែងជនជាតិដើមភាគតិចពូនង នៅបន្តថែរក្សាអត្តសញ្ញាណបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេស ការអភិរក្សភាសា ជំនឿ សិល្បៈ និងម្ហូបអាហារប្រចាំថ្ងៃជាដើម។ អ្នកភូមិនៅទីនេះ ភាគច្រើនកាន់សាសនាព្រះសែន ដែលរួមមាន៖ ការសែនព្រេន, គោរពអារក្ខអារ៉ាក់អ្នកតា និងព្រលឹងដូនតាជាដើម ហើយមួយចំនួនតូចក៏មានអ្នកកាន់សាសនាព្រះពុទ្ធ និងគ្រិស្តផងដែរ។ ការធ្វើស្រែចម្ការវិលជុំ ដាំដំឡូង និងចិញ្ចឹមសត្វ គឺជារបរស្នូលរបស់អ្នកភូមិពូរ៉ាង ដែលមានសមាជិកប្រមាណ ១៤០គ្រួសារ ឬស្មើនឹង ៤៤៣នាក់។

 សហគមន៍ជនជាតិដើមភាគតិចព្នង ក៏បានទទូចឱ្យក្រសួងពាក់ព័ន្ធជួយធ្វើការអភិរក្ស និងការពារទៅដល់ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ខណៈព្រៃដែលជាទីសក្ការៈ និងជំនឿរបស់គេកាន់តែរួមតូចទៅៗ ដោយសារការអភិវឌ្ឍ និងនៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួន ចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។

ម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃអារក្សអ្នកតា និងព្រៃកប់ខ្មោច ត្រូវបានគោរពបូជាតៗតាំងពីបុព្វបុរសរបស់ខ្លួនតរៀងៗមក។

បើតាមចាស់ទុំរបស់ជនជាត់ដើមភាគតិចពូន បានរៀបរាប់ថា ព្រៃកប់សពរបស់ប្រជាជនជាតិដើមភាគតិចរបស់ពួកគាត់ មានការគោរពយ៉ាងខ្ជាប់ខ្ជួន ដោយមិនមានឱ្យបុគ្គលពីខាងក្រៅណាមួយមករំខាន ឬក៏ចូលរុករានព្រៃឈើនោះឡើយ។ លោកថា រាល់ពេលចូលព្រៃក្នុងតំបន់កប់ខ្មោច គឺត្រូវមានការបន់ស្រន់សុំសេចក្ដីសុខ បើមិនដូច្នោះទេ នឹងត្រូវដូនតា ប្រកាន់ទោសពៃរ៍ដោយធ្វើឱ្យភូមិឋាន ឬក៏ប្រជាជននៅក្នុងសហគមន៍របស់លោកមិនមានសេចក្តីសុខនោះឡើយ។

ដោយសារមើលឃើញពីតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធជាសេនាធិការ បានសហការជាមួយអង្គការដៃគូ ក្នុងនោះក៏មានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្នុងការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច នៃភូមិចំនួន១៦ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

លោក សុផា សុគន្ធណារុង្គ តំណាងក្រសួងបរិស្ថាន និងជាអ្នកគ្រប់គ្រងគម្រោងសាកល្បងស្តីពីការលើកកម្ពស់ការអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិ បានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិច ត្រូវបានគាំទ្រលើការថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទម្លាប់ ក្នុងនោះដែររដ្ឋទទួលស្គាល់ និងធានានូវសិទ្ធិប្រើប្រាស់ជាលក្ខណៈប្រពៃណី ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។ សម្រាប់ដីព្រៃកប់ខ្មោច ត្រូវបានចុះបញ្ជីកម្មសិទ្ធិជាសមូហភាពចំនួន ៧ហិកតា ក្នុងមួយសហគមន៍។ ជាងនេះទៀត ច្បាប់ភូមិបាល ក៏បានទទួលស្គាល់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ជាម្ចាស់អចលនវត្ថុជាដីរបស់ពួកគេ ដែលមានបណ្ណកម្មសិទ្ធិសមូហភាព និងមិនមែនជាកម្មវត្ថុនៃការលក់ដូរ។

យោងតាមរបាយការណ៍ បានបង្ហាញថា រហូតមកដល់បច្ចុប្បន្ន មានភូមិចំនួន៧ បានទទួលបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពសហគមន៍ ហើយភូមិចំនួន៩ទៀត កំពុងស្ថិតក្នុងដំណើរការចុះបញ្ជី ដែលក្នុងនោះមានភូមិចំនួន៧ ស្ថិតនៅក្រោមវិធានការការពារបណ្តោះអាសន្ន៕a kouy1 a kouy2