» ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន » រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2484 នាក់

ម្សិលមិញ 1961 នាក់

សរុប 16234841 នាក់

សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ចៅអធិការ​វត្ត​សន្សំ​កុសល​ព្រះជន្ម ១០៦​ព្រះវស្សា បាន​សុគត​ហើយ

 

​ភ្នំពេញ​៖​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ ព្រះ​ធាន​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល បាន​សុគត​ហើយ នៅ​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​ព្រះ​ជរាពាធ ក្នុង​ព្រះ​ជន្មាយុ ១០៦​ព្រះវស្សា ។​a monk lay2 

សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​មាន​វត្តមាន​ចូលរួម​អុជ​ធូប​ផ្ទាល់​នៅ​កុដិ​ក្នុង​វត្ត​សន្សំ​កុសល​បន្ទាបមក​ក៏បាន​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការរៀបចំ​ពិធីបុណ្យ​ព្រះ​សព​។​
​សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ប្រសូត​នៅ​ថ្ងៃ​ពុធ ៧​កើត ខែភទ្របទ ឆ្នាំថោះ ក្នុង​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ្រឹ​ស្គ​សករាជ​១៩១៤ នៅ​ភូមិ​ធ្យូង ឃុំ​ធ្យូង ស្រុក​ពញាឮ ខេត្ត កណ្តាល​។ បិតា​មាន ល័​ក្ខ លាស់ ហៅ​អាចារ្យ​លាក់ និង​មាតា​នាម ស៊ូ អ៊ុច មាន​បងប្អូន​ចំនួន​១០​នាក់ ប្រុស​៧​នាក់ ស្រី​៣​នាក់ សម្តេច​ជា​បុត្រ​ទី​៥ នៅក្នុង​គ្រួសារ ។​

​អាយុ​១២​ឆ្នាំ មាតាបិតា​បានឱ្យ​កុមារ​លាស់ ឡាយ ទៅ​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះគ្រូ​ឯល គាំ និង​មាតាបិតា​ក៏បាន​ចាត់​ឱ្យទៅ​រៀន​ព្រះ​បរិយត្តិ​ធម៌​ក្នុង​សំណាក់​លោកគ្រូ​មហា​អ៉ឹ​ម នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្រុងភ្នំពេញ ។ ក្រោយមក​សាមណេរ​អង្គ​នេះ​បាន​ទៅ​គង់នៅ​វត្ត​ឧណ្ណាលោម ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្តទៀត​រហូតដល់​អាយុ​១៩​ឆ្នាំ ទើប​លាចាក​សិក្ខាបទ​ទៅ​បម្រើមាតាបិតា​វិញ ។​​សៀវភៅ មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ ឱ្យដឹងថា លុះដល់​អាយុ ២១​ឆ្នាំ មាតាបិតា​បាន​នាំទៅ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះនាម​អ៊ុក នៅ​វត្ត​សំរោង ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ (​ខាងលិច​ផ្សារ​ឧដុង្គ​) ដែលជា​ស្រុកកំណើត​របស់​ញោមស្រី ។

នៅក្នុង​ឆ្នាំ​នោះ ភិក្ខុ​លាស់ ឡាយ បាន​និមន្ត​ទៅ​គង់នៅ​វត្ត​មហាមន្ត្រី ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្តទៀត ។ ក្នុង​ឆ្នាំ​១៩៤៨ ភិក្ខុ លាស់ ឡាយ បាន​ទៅ​ជួយ​បង្រៀន​បរិយត្តិ​ធម៌​នៅ​វត្ត​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​មួយឆ្នាំ ក្រោយមក​សម្តេច​ហួត តាត ជា​អគ្គាធិការ​បានចេញ​ប្រកាស​និ​យ​ប​ត្រ​តាំង​ជា​អាចារ្យ​បង្រៀន​ផ្លូវការ​នៅ​ពុទ្ធិកបឋមសិក្សា នៅ​វត្ត​មហាមន្ត្រី ។ ឆ្នាំ​១៩៦៥ បាន​ទៅ​សិក្សា​ផ្នែក​គរុកោសល្យ​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ក្រុងភ្នំពេញ ១​ខែ ហើយ​សម្តេច​ព្រះសង្ឃ​រាជ្យ​ជួន ណាត បានតែងតាំង​ជា​ព្រះគ្រូ​ឃោ​សា​ភិ​រ័ត្ន ជា​ឋានានុក្រម​សង្ឃ​ថែមទៀត ។ ឆ្នាំ​១៩៧០ គណៈសង្ឃ​វត្ត​មហាមន្ត្រី បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈសង្ឃ​សម្រាប់​វត្ត ។​

​ឆ្នាំ​១៩៧៥ ពួក​ទមិឡ​ឥត​សាសនា​បាន​និរទេស​ភិក្ខុ​លាស់ ឡាយ យកទៅ​ផ្សឹក​នៅ​វត្ត​មណ្ឌប ស្រុក​ស្រី​ស​ន្ទ​រ ខេត្តកំពង់ចាម ។ ឆ្នាំ​១៩៧៨ ពួក​ទមិឡ​ឥត​សាសនា​បាន​យក​បណ្ឌិត​លាស់ ឡាយ ទៅ​សម្លាប់​រហូតដល់​ពីរដង ប៉ុន្តែ​មិនបាន​សម្រេច​ដូច​បំណង​ឡើយ ។ នៅ​ឆ្នាំ​១៩៧៩ បណ្ឌិត​លាស់ ឡាយ បានមក​ចូល​ក្រុងភ្នំពេញ​វិញ និង​គង់នៅ​វត្ត​សន្សំ​កុសល រួច​បាន​ទៅ​បំពេញ​ភិក្ខុ​ភារៈ​ឡើងវិញ​នៅ​វត្ត​ឧណ្ណាលោម ដោយមាន​ព្រះ​វិន័យធរ​ទេព វង្ស (​កាលនោះ​មិនទាន់​ឡើង​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​) ជា​ព្រះ​ឧបជ្ឈាយ៍ ។​

​សមណសក្តិ និង​ការ​តែង​និពន្ធ ស្នា​ព្រះហស្ត គឺ​សម្តេច​លាស់ ឡាយ បាន​រៀបរៀង​សៀវភៅធម៌​ចំនួន​១៣​មុខ ព្រមទាំង​បាន​កសាង​សមិទ្ធ​នានា ក្នុង​វត្ត​សន្សំ​កុសល​ជាច្រើន​ទៀត ។ នៅក្នុង​ទសវត្ស​១៩៦០ សម្តេចព្រះ​ធម្មលិខិត បានទទួល​ប្រកាសនីយបត្រ តែងតាំង​ជា​អាចារ្យ​បង្រៀន​ពីស​ម្តេច​ហួត តាត ដែលជា​អគ្គាធិការ​ពុទ្ធិកសិក្សា​សញ្ញាបត្រ​វិ​ក្រឹ​ត​ការ​គរុកោសល្យ និង​ប​សំស​នី​យ​ប​ត្រ ចេញ​ដោយ​ក្រសួង​ធម្មការ និង​ងារ​ជា​ព្រះ​ឃោ​សា​ភិ​រ័ត្ន តែងតាំង​ដោយ​សម្តេចព្រះសង្ឃរាជ​ជួ​ន ណាត ។​

​ឆ្នាំ​១៩៨៥ បានតែងតាំង​ជា​ព្រះ​ធម្មលិខិត ជា​អធិបតី​ក្រុម​ជុំនំ​ព្រះ​ត្រៃបិដក ពី​ក្រុមប្រឹក្សា​រណសិរ្ស​កសាង​ការពារ​មាតុភូមិ​កម្ពុជា ។ ឆ្នាំ​១៩៩២ សហប្រធាន Worl Buddhist Supreme Tathagata Followers Headq uaters បាន​ប្រគេន​ឋានន្តរស័ក្តិ ងារ​ជាម​ហា​លោកិយ​លំដាប់​លេខ​១ នៅ​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ។ ឆ្នាំ​១៩៩៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​សម្តេចព្រះ​ធម្មលិខិត ។ ថ្ងៃទី​៥ ធ្នូ ២០០២ សម្តេចព្រះ​មហាសុមេធាធិបតី​ទេព វង្ស ទ្រង់​បានតែងតាំង​សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ជា​អនុគណ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១៦ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ងារ​ជា​ព្រះសង្ឃ​នាយករង​ទី​១ នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បានតែងតាំង​សម្តេច​ជា​អគ្គាធិការរង ពុទ្ធិកសិក្សា​ជាតិ ហើយ​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០០៦ ត្រូវបានតែងតាំង​សម្តេច​ជា​ប្រធាន​ថេរ​សភា​សង្ឃ​នៃ​ពុទ្ធសាសនា​។ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះ​ឋានៈ​ជា​សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ និង​មាន​សិទ្ធិ​ប្រើ​រាជ​ស័ព្ទ ព្រមទាំង​មាន​សិទ្ធិ​ប្រើ​ផ្លិត​ពិសេស​។​

​ចំណេះដឹង និង​ភាសា​ដែល​អាច​ប្រាស្រ័យ​ទាក់ទង​បាន​៖ ចំណេះដឹង​ដែល​សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ មាន គឺ​ភាសា​បារាំង អាច​អាន​បាន​ភាសា​ថៃ អាច​សន្ទនា​បែប​ភាសាបាលី និង​សម្រាយ​បាន​។ សម្តេច​ចេះ​វិន័យ​បាតិមោក្ខ​រត់មាត់ និង​ចេះ​គម្ពីរ​វុត្តោទ័យ ព្រមទាំង​ដីកា​យ៉ាង​ស្ទាត់ជំនាញ​ពី​សំណាក់​ព្រះ​ធម្មលិខិត​ម៉ឹង សែ​ស ប្រធាន​ថេរ​សភា​សង្ឃ (​ពី​សង្គមចាស់​) ជា​គ្រូ​។​a monk lay3 a monk lay a monk lay1 a monk lay4 a monk lay5