» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9877 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700048 នាក់

ផុសផុល​ថ្វាយព្រះពរ​សម្តេចម៉ែ​ព្រះ​មាតា​ជាតិ​ក្នុង​ទិវា​ចំរើន​ព្រះជន្ម​!

 


​ភ្នំពេញ​៖​ខុសពី​ព្រះ​រាជពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​១៣​ដល់​១៥​ឧសភា​ដែល​ស្ងាត់ឈឹង​ក្រៅពី​ការ​ប្រារព្ធ​ធ្វើតាម​ប្រពៃណី​សាសនា​ក្នុង​ព្រះរ​បរមរាជវាំង​និង​នៅ​វិមាន​ប្រធានាធិបតី​ចិន​ប៉េកាំង​និង​ការឈប់​សម្រាក់​៣​ថ្ងៃ​នៅតាម​ក្រសួង​ស្ថាប​ន័​រដ្ឋ​និង​ទូរទស្សន៍​ជាតិ​មិនឃើញ​មាន​អ្វី​ផ្សព្វផ្សាយ​ឡើយ​សូម្បីតែ​ការតាំង​ព្រះ​ឆាយ​ល​ក្ខ័​។​តែ​សម្រាប់​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​សម្តេចម៉ែ​ព្រះ​មាតា​ជាតិ​គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សាមានការកត់សម្គាល់ថា៖​ដូច​ជាមាន​សកម្មភាព​អប​អសារ​ទរ​គួ​ឲ្យ​ចាប់អារម្មណ៍​។​a king mothera2 

ព្រឹក​ព្រលឹម ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថ្វាយព្រះពរ​ថា «​នៅក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ព្រះមហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ គម្រប់​ខួប ៨៣ យាង​ចូល ៨៤ ព្រះវស្សា ទូលព្រះបង្គំ​ជា​កូន ចៅ ចៅទួត និង មន្ត្រីរាជការ​ទូទាំងប្រទេស សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ​លំឱនកាយវាចា​ចិត្ត​ក្រាបបង្គំ សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​មហាប្រសើរ​គ្រប់យ៉ាង ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ ព្រះកាយពល​រឹងមាំ​ខ្លាំងក្លា បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា និង​ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​បំផុត​សម្រាប់​ប្រជារាស្ត្រ​ទូទាំងប្រទេស​»​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហម​ក៏​ដឹកនាំ​រៀបចំ​ពិធី​ថ្វាយព្រះពរ​នៅ​ទីស្នាក់ការ​ដែរ​។​នៅ​ស្ថានីយ៍​ទូ​រស​ទ្សន៍​ជាតិ​ក៏មាន​ការរៀបចំ​កម្មវិធី​សិល្បៈ​ថ្វាយព្រះពរ​ដែរ​។​ក្រសួង​ខ្លះ​តាំង​ព្រះ​ឆាយា​ល​ក្ខ័​តែ​ក្រសួង​ខ្លះ​ក៏​ធ្វើ​មិនដឹង​ដែរ​?!​។​

​សូមបញ្ជាក់ថា​៖​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​ព្រះ​ប្រសូត នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦​។ ក្រោយពេល​ព្រះ​ប្រសូត្រ ព្រះអង្គ​ទ្រង់មាន​ព្រះនាម​ដើម​ថា «​ប៉ូ​មូ​និ​ច អ៊ី​ស៊ី​» ជា​បុត្រី​របស់លោក ហ្ស​ង់​ហ្វ្រ​ង់ ស្វ័​រ​អ៊ី​ស៊ី ជនជាតិ​បារាំង មាន​ដើមកំណើត នៅ​ប្រទេស​អ៊ីតាលី និង​ព្រះ​មាតា មាន​ព្រះនាម ប៉ុ​ម​ពាង ជា​ជនជាតិខ្មែរ និង​មាន​ព្រះអនុជ​មួយ​ព្រះអង្គ មាន​ព្រះនាម អាន​ម៉ា​រី​ស អ៊ី​ស៊ី​។ ចំណែក​ព្រះបិតា បានទទួល​មរណភាព ក្នុង​កំឡុង​សង្គ្រាមលោក លើក​ទី​២​។​

​ក្នុង​ខែមេសា ឆ្នាំ​១៩៥២ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​អតីត​ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ព្រះ​បរម​រតន​កោដ្ឋ​)​។​
​ក្រោយ​អភិសេក ព្រះអង្គ​ទ្រង់ មាន​ព្រះរាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជបុត្រ​ច្បង និង​ព្រះអង្គម្ចាស់ នរោត្តម ន​រិ​ន្ទ្រ​ពង្ស ជា​ព្រះរាជបុត្រ​ពៅ​។ ប៉ុន្តែ​ព្រះអនុជ នរោត្តម ន​រិ​ន្ទ្រ​ពង្ស ទ្រង់​បាន​សោយ​ទិវង្គត កាលពី​ឆ្នាំ​២០០៣ ដោយ​ជំងឺ​បេះដូង​។​

​ឯកសារ​បង្ហាញថា កាលពី​វ័យ​កុមារ សម្តេចព្រះ​មហាក្សត្រី ទ្រង់​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ហើយ​ទ្រង់ បាន​បន្ត​ការសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ តែ​ក្រោយមក ព្រះអង្គ​ទ្រង់ ត្រូវបាន​ផ្ទេរ​ទៅ​សិក្សា នៅ​វិទ្យាល័យ រ៉ូ​ណេ​ឌី​កាត វិញ​ម្ដង ដែល​ស្ថិតនៅ​ជិត​វត្តភ្នំ​។​

​ចំពោះ​ព្រះរាជកិច្ច​ក្នុងសង្គម​វិញ​នោះ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ព្រះអង្គ​ធ្លាប់ មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា ចាប់​ទសវត្ស​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០​។​​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នាពេល​បច្ចុប្បន្ន មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កិត្តិយស នៃ​កាកបាទក្រហមកម្ពុជា​។ ជាមួយគ្នានេះ សម្តេចព្រះ​មហាក្សត្រី ទ្រង់​តែងតែ​យាង​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ និង​អំណោយ​កាកបាទក្រហម របស់​សប្បុរសជន ចែកជូន​ដល់​ប្រជានុរាស្ត្រ​ដែល​មកពី​តាម បណ្តា​ខេត្ត​នានា ដែល​បាន​ជួបជុំ​ទទួល នៅក្នុង​ព្រះបរមរាជវាំង និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត និង​មានការ​អម​ព្រះរាជកិច្ច ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច​៕a king mothera a king mothera1 (1) a king mothera1 

​