» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12573 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702744 នាក់

រឿង​កូ​វិដ​១៩​ចិន​ស​សើរ​កម្ពុជា​អាមេរិក​រិះគន់​ចិន​

 

​ភ្នំពេញ​៖ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អរគុណ​កម្ពុជា ដែល​បាន​ប្រឆាំងនឹង​ការធ្វើ​នយោបាយ​តូបនីយកម្ម និង​ល្បែង​ទម្លាក់កំហុស​ក្នុងពេលដែល​យើង​ត្រូវ​រួមគ្នា​ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​រួម​ចំពោះ​មនុស្សជាតិ​។​a co us china3 

​លោក វ៉ាង យី​បានចាត់ទុក​ការដែល​កម្ពុជា​គាំទ្រ​កិច្ច​ប្រឹ​ប្រែង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គឺជា​ជំហរ​មួយ​ដ៏​ត្រឹមត្រូវ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រមុខ​ការទូត​កម្ពុជា​និង​ចិន កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ .​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ចិន ដែល​អំពាវនាវ​ឱ្យមាន​ការឯកភាព​គ្នា​ក្នុងការ​ប្រឆាំង COVID-19 (Covid-19: A Call for Unity)

​ក្នុង​កិច្ចប្រជុំ​តាម​ប្រពន្ធ​វិ​ដេ​អូ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ជំរុញ​ឱ្យ​អាស៊ាន​-​អាមេរិក រួមគ្នា​បញ្ឈប់​ការ​រាលដាល​នូវ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ​១៩ និង​ឈប់​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​។​«​យើង​ត្រូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ចេញ​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​បញ្ឈប់​ការ​រាលដាល​ព័ត៌មាន​មិន​ពិត ដែល​អាច​បណ្តាលឱ្យមាន​ការ​ភ័យ​តក់ស្លុត​ជា​សាធារណៈ ការរើសអើង​គ្នា និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​។ យើង​គួរ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ ក៏ដូចជា​តួនាទី​នាំមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ជា​ស្ថាប័ន​សុខភាព​ពិភពលោក​មួយ​ដែល​គួរឱ្យ​គោរព​ក្នុងការ​ផ្តល់ជូន​នូវ​ព័ត៌មាន ការបណ្តុះបណ្តាល និង​អនុសាសន៍​នានា និង​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​បុព្វហេតុ​ដ៏​ធំ របស់​មនុស្សជាតិ​»​។​


​ដោយឡែក​បើតាម​បណ្តាញ​ផ្សព្វផ្សាយ​អាស៊ី​(chanell news asia)​ផ្សាយ​យ​ថា​៖​ផ្ទុយ​ពី​កម្ពុជា​លោក​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយ​រិះគន់​ចិន​នៅ​ថ្ងៃ​ចន្ទ​ថា ចិន​គួរតែ​អាច​បញ្ឈប់​វីរុស​កូ​រ៉ូ​ណា​បាន មុនពេល​វា​ឆ្លង​រាតត្បាត​ទៅកាន់​ពិភពលោក​។ លោក​ថ្លែងថា រដ្ឋា​បាល​របស់លោក​កំពុង តែ​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ម៉ដ្ឋ​ចង់​ចំពោះ​អ្វីដែល​បានកើត​ឡើង​។ “​ពួកយើង​កំពុងតែធ្វើការ​ស៊ើបអង្កេត​យ៉ា​ហ្មត់ចត់​… ពួកយើង​មិន​សប្បាយចិត្ត​ជាមួយនឹង​ចិន​ឡើយ​”​។​

“​មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ឲ្យ​ពួកគេ​ទទួលខុសត្រូវ​”​។​“​យើង​ជឿជាក់ថា វា​គួរតែ​អាច​ត្រូវ​បញ្ឈប់​បាន​នៅ​កន្លែង​វា​ផ្ទុះ​។ វា​គួរ​ត្រូវគេ​បញ្ឈប់​បាន​យ៉ាង​លឿន ហើយ​ដូច្នេះ វា​នឹង​មិនមាន​ការឆ្លង​រាតត្បាត​ជុំវិញ​ពិភពលោក​ឡើយ​”​។​​ត្រាំ និយាយទៀតថា គាត់​ប្រហែល​នឹង​ទារ​សំណង​នៃ​ការខូចខាត​ពី​ចិន​។ កាលពីពេល​ថ្មីៗ​កាសែត​អាល្លឺម៉ង់ ស្នើ​ឲ្យ​ចិន​ផ្តល់​សំណង​ជា​ទឹកប្រាក់ ១៦៥​ពាន់​លាន​ដុល្លារ​ដល់​អាល្លឺម៉ង ដោយសារតែ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ត្រូវ​បំផ្លាញ​ដោយ​វីរុស​។​
​លោក​ត្រាំ ត្រូវបាន​គេ​សួរថា​តើ​គាត់​នឹង​ពិចារណា ធ្វើ​ដូច​អាល្លឺម៉ង​ឬ​យ៉ាងណា ហើយ​គាត់​បាន​និយាយថា “​ពួកយើង​អាចធ្វើ​អ្វី​ផ្សេង​ដែល​ស្រួល​ជាង​នោះ​”​។​
​លោក​ថ្លែងថា “​អាល្លឺម៉ង់​កំពុង​សម្លឹងមើល​រឿង​មួយ ពួកយើង​កំពុង​មើល​រឿង​មួយ​។ ពួកយើង​កំពុងតែ​និយាយ​ពី​បញ្ហា​លុយ​ច្រើនជាង​ដែល​អាឡឺម៉ង​កំពុងនិយាយ​”​។​“​ពួកយើង​មិនទាន់​បានកំណត់​ពី​ចំនួន​ទឹកប្រាក់​នៅឡើយ​ទេ​”​។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​និយាយថា អា​មេ​រិច​ជឿជាក់ថា ទីក្រុង​ប៉េកាំង​ខកខាន​ក្នុងការ​រាយការណ៍ ពី​ការផ្ទុះ​វីរុស​ឲ្យ​ទាន់ពេលវេលា និង​បិទបាំង​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​វីរុស​។​​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បានធ្វើការ​ឆ្លើយតប​វិញ​ថា លោក Pompeo “​គួរ​ឈប់​លេងល្បែង​នយោបាយ​”​។ យក​ល្អ​គួរ​សន្សំ​កម្លាំង​ជួយសង្គ្រោះ​ជីវិត​វិញ​។​ចិន​បាន​ចោទប្រកាន់​អាមេរិក ថា​មាន​ចេតនា​បំផ្លាញ​កិត្តិយស​របស់​ចិន នៅលើ​ឆាក​អន្តរជាតិ​។​

​សារព័ត៌មាន Sputnik របស់​រុស្ស៊ី​នៅ​ថ្ងៃទី​២៨​ខែមេសា​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​ចាត់វិធានការ​ទប់ស្កាត់​កូ​វីដ​១៩​យឺត​យ៉ាង ក្នុងពេល អ៊ីតាលី និង​ប្រទេស​តំបន់​អឺរ៉ុប​ឆ្លង​ច្រើន​ហើយ​តែ​អាមេរិក ធ្វើ​ប្រ​ងើយ​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​បញ្ជាក់ថា​«​មនុស្ស​គ្រប់គ្នា​ចង់ដឹងថា​កូ​វីដ​១៩ កើតឡើង​នៅលើ​ទឹកដី​អាមេរិក​ដំបូង​គេ​នា​ពេលណា​? តើ​រដ្ឋាភិបាល​អាមេរិក​បាន​លាក់បាំង​អ្វីខ្លះ​? ហេតុអ្វី​បានជា​អាមេរិក​ព្យាយាម​ទម្លាក់កំហុស​ទៅ​ឲ្យ​ប្រទេស​ដទៃ​និង​អង្គការ​អន្តរជាតិ​។​​មន្ត្រី​ចិន​បានបញ្ជាក់​ថា​ទាំង​អាមេរិក និង​ចិន សុទ្ធតែ​រងគ្រោះ​ដោយសារ​កូ​វីដ​១៩ ដូចគ្នា​។ កូ​វីដ គឺជា​សត្រូវ​រួម​របស់​មនុស្សជាតិ ហើយ​រាល់​ការចោទប្រកាន់​ទម្លាក់កំហុស​ទៅ​ឲ្យ​ចិន គឺជា​រឿង​បរាជ័យ​។

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ចេញពី​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២១១.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.០០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​
​អាមេរិក​គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​វីរុស​កូ​វិដ​១៩​នេះ ដោយមាន​អ្នក​ឆ្លង​សរុប​ជិត ១.០០០.០០០​នាក់ និង​ស្លាប់​ជាង ៥០.០០០​នាក់​៕a co asean1 a co us china1 a co us china2 a co us china 


​