» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7942 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698113 នាក់

កុមារា​ស៊ា​ប​ឈៀង​ហេង​បេក្ខជន​មាន​វោហារ​សព្ទ័​កំណាព្យកាព្យឃ្លោង បាន​១​ម៉ឺន​ដុល្លារ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


(​ភ្នំពេញ​) ៖ កុមារា ស៊ា​ប ឈៀង​ហេង​បេក្ខជន​មាន​វោហា​សព្ទ​គំ​ណា​ព្យ​កាព​ឃ្លោង នៅក្នុង​ការប្រឡង​កម្ម​វិធី Cambodia's Got Talent Season 2 នោះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឹ​ន​ដុល្លារ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ។​a seab heng 

កុមារា​ស៊ា​ប ឈៀង​ហេង ដែលមាន​អាយុ ១២​ឆ្នាំ មាន​សមត្ថភាព ទេពកោសល្យ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ចេះ​សុភាសិត​ខ្មែរ​រហូតដល់​ជាង ២,៦៣០​សុភាសិត ដើម្បី​បាន​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ ក្លាយជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១​ពេល​នាំ​អំណោយ​មក​ជូន បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំ​សួរសុខទុក្ខ និង​កោតស្ញប់ស្ញែង​ដល់​កុមារា ស៊ា​ប ឈៀង​ហេង ដែលមាន​ចំណេះដឹង ថែមទាំង​ទេពកោសល្យ កម្រ​រកបាន​។ លោកស្រី បាន​ផ្តាំផ្ញើ​ដល់​កុមារា ឈៀង​ហេង ដែលជា​សិស្ស​ពូកែ​លេខ ១ ក្នុង​ថ្នាក់ ឱ្យខិត​ខំប្រឹងប្រែង​បន្ត​ដើម្បី​ទទួលបាន​និទ្ទេស A ពេល ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ត្រូវ​ដុះខាត់​សមត្ថភាព​ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​ពូកែ ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​នៃ​ប្រទេសជាតិ​ដែល​ពោរពេញ​ដោយ​សន្តិភាព​និង​អភិវឌ្ឍនភាព​នេះ​។​
​

កុមារា ឈៀង​ហេង បានប្តេជ្ញា​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ ធ្វើជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម ដើម្បី​ឆ្លើយតប​នឹង​សេចក្តីស្រឡាញ់ និង​ការលើកទឹកចិត្ត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​
​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ថែម ដល់​ឪពុកម្តាយ​របស់​កុមារា ស៊ា​ប ឈៀង​ហេង សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ និង​ចិញ្ចឹម​បីបាច់​ដល់​កូនៗ​ទាំងពីរ​នាក់​ផងដែរ​៕a seab heng1 a seab heng2 a cambodia talent6 

​