» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5955 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696126 នាក់

អាជ្ញាធរ​វៀតណាម​ពិន័យ​ម្ចាស់​គណនី TikTok ដែល​បង្ហោះ​វីដេអូ​ប៉ះពាល់ ប្រាសាទអង្គរវត្ត

​ភ្នំពេញ​៖ ម្ចាស់​គណនី TikTok ជនជាតិ​វៀតណាម​ឈ្មោះ Hua Quoc Anh ដែល​បាន​ថត​វីដេអូ​នៅ​ប្រាសាទអង្គរវត្ត​ជាមួយនឹង​សម្លៀកបំពាក់​មិន​សមរម្យ​និង​មាន​រូបភាព​ព្រះមហាក្សត្រ និង​ទង់ជាតិ​ថៃ ត្រូវបាន​ប៉ូលិស​ទីក្រុង​ហូជីមិញ​ពិន័យ​ជា​ប្រាក់​ចំនួន ៧.៥ លាន​ដុង (​ប្រហែល​៣០០​ដុល្លារ​សហរដ្ឋ​អាម៉េរិក​)​។​a angkora 

សារព័ត៌មាន​អន​ឡាញ​របស់​វៀតណាម VN Express ចេញផ្សាយ​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា​ថា នា​រសៀល​ថ្ងៃទី​៣ ខែមករា នាយកដ្ឋាន​ព័ត៌មាន​និង​ទំនាក់ទំនង​ក្រុង​ហូជីមិញ បាន​សម្របសម្រួល​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ក្រុង​ហូជីមិញ បានដាក់​ទណ្ឌកម្ម​រដ្ឋ​បាល​លោក​វ៉ា​គ្វួ​ក​អា​ញ់​( Hua Quoc Anh )​ដោយ​ផ្អែកលើ​អាកប្បកិរិយា​របស់គាត់ ការរំលោភ​ផ្នែក​រដ្ឋបាល​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រតិបត្តិការ​អេឡិចត្រូនិក ផ្អែក​តាម​ក្រឹត្យ ១២/២០២០ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន ៧.៥ លាន​ដុង និង​ឱ្យ​ម្ចាស់​គណនី TikTok រូបនេះ សន្យា​មិនឱ្យ​មាន​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​នេះ​កើតឡើង​ជាថ្មីទៀត​។​

​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ម្ចាស់​គណនី TikTok ជនជាតិ​វៀតណាម​រូបនេះ បាន​បង្ហោះ​វីដេអូ​ប្រវែង ១​នាទី​២៥ វិនាទី ដែល​រៀបរាប់​អំពី​ការថតរូប​នៅ​ប្រាសាទអង្គរវត្ត​ដោយមាន​នារី​ម្នាក់​ស្លៀក​ឈុត​ប្រពៃណី​ថៃ កាន់ដំបង​ដើរ​ជុំវិញ​ប្រាសាទ​។ វីដេអូ​នេះ​ក៏មាន​បញ្ចូល​រូបភាព​ទង់ជាតិ​ថៃ និង​ព្រះមហាក្សត្រ អមដោយ​សំឡេង​ថា “​សួស្ដី​ប្រទេស​ថៃ​!” នៅលើ​គណនី TikTok ឯកជន​របស់ខ្លួន ដែលមាន​អ្នកតាមដាន​ប្រហែល ៧០០,០០០​នាក់ ។​​អាជ្ញាធរ​អប្សរា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា បាន​វាយតម្លៃថា វីដេអូ​នេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​របស់​កម្ពុជា ហើយ​បាន​និយាយថា ខ្លួន​បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម TikTok លុប​វីដេអូ​នោះ​ចេញ​។ អាជ្ញាធរ​អប្សរា​ក៏បាន​ជំរុញ​អ្នក​ប្រើ​អ៊ីនធឺណិត​ឈប់​បន្ត​ការចែករំលែក​វីដេអូ​ដែលមាន “​មាតិកា​មិន​សមរម្យ​” នេះ​។​

​បន្ទាបមក់​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វ៉ា​ក្វួ​ក​អា​ញ់​( Hua Quoc Anh )​បាន​បង្ហោះ​ឃ្លី​ប​សុំទោស​នៅលើ Facebook ផ្ទាល់ខ្លួន​របស់គាត់ ដោយបាន​និយាយថា «​ឥឡូវ​ខ្ញុំ​ដឹងថា​ខ្លួន​ខុស ខ្ញុំ​ដឹង​កំហុស​ខ្ញុំ ដូច្នេះ​ខ្ញុំ​សូម​អភ័យទោស​ដោយស្មោះ​ចំពោះ​មិត្ត​កម្ពុជា និង​ប្រទេស​កម្ពុជា​។ នឹងមិន​មានរឿង​បែបនេះ​កើតឡើង​ម្ដងទៀត​ទេ​។ ឆា​នែ​ល​ក៏​បាត់​ដែរ ឃ្លី​ប​ក៏ត្រូវ​បាន​លុប​ចេញពី​វេទិកា​ទាំងអស់ ហើយ​ខ្ញុំ​ចង់​បញ្ចប់​រឿងនេះ​ទាំងស្រុង​នៅទីនេះ​”​។​​ទោះជា​យ៉ាងណាក៏ដោយ ការ​សុំទោស​របស់លោក Hua Quoc Anh មិន​គ្រប់គ្រាន់​ដើម្បី​បំបាត់​កំហឹង​សាធារណជន​នោះទេ​។​បច្ចុប្បន្ននេះ គណនី TikTok របស់​ជនជាតិ​វៀតណាម​រូបនេះ ដែលមាន​អ្នក Follow ជាង ៧០៧,០០០ និង​មាន​អ្នក Like ប្រមាណ ១៩.៨ លាន ត្រូវបាន​បិទ​ជា​អចិន្ត្រៃយ៍​ដោយ​ក្រុមហ៊ុន TikTok៕a angkora1 

​