» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9074 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699245 នាក់

៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មាន​ពលរដ្ឋ​ជាង​១៣​លាន​នាក់​ចេញ​ដើរលេង​កម្សាន្ត​មាន​អ្នកស្លាប់​១៨​នាក់​និង​ខូចខាត​ផ្ទះសម្បែង​ជាច្រើន​ខ្នង​ផងដែរ​!

​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​១៣,១៨៧,៧៧១​នាក់ ជា​ចំនួន​ច្រើនជាង​កាលពី​មិនទាន់មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​a tour new year3 

​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅតាម​ទីតាំង​ដែលមាន​ការរៀបចំ​កម្ម​វិធី​សង្ក្រាន្ត ព្រមជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅតាម​ភូមិ​ស្រុក និង​កន្លែង​ជួបជុំ​នានា​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែលជា​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត និង​ការរៀបចំ​កម្មវិធី​សង្ក្រាន្ត​នៅ​គ្រប់​រាជធានី​ខេត្ត ពិសេស​នៅតាម​ទីប្រជុំជន​ទី​រួម​ខេត្ត ទីរួមស្រុក តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ វត្ត​អារាម និង​នៅតាម​ភូមិ​ស្រុក​នានា គឺជា​កត្តា​ដែល​បាន​ទាក់ទាញ​ឲ្យ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ ស្រប​ពេលដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៃ​ពិធីបុណ្យ​៣​ថ្ងៃនេះ បណ្តា​រាជធានី​ខេត្ត​បាន​បង្កើន​ទំហំ​នៃ​ការជួបជុំ​កម្សាន្ត​កម្មវិធី​សង្ក្រាន្ត​នៅតាម​ទីប្រជុំជន​សំខាន់ៗ ដូចជា​ការបន្ថែម​ឡានទឹក​សម្រាប់​បាញ់​ទឹក​កម្សាន្ត និង​ការប្រគុំ​តន្ត្រី​បន្ថែម​ជាដើម​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បញ្ជាក់ថា «​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​១៣,១៨៧,៧៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៣,១៣២,០៨០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៥៥,៦៩១​នាក់​»​គឺជា​ចំនួន​ដ៏​ច្រើន​លើសលុប​ហួស​ពី​ការរំពឹងទុក និង​ច្រើនជាង​ពេលមុន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ទៅទៀត​។​

​បើតាម​ឯកឧត្តម ថោង ខុន បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវ​ទាំង​ជាង​១៣​លាន​នាក់​នេះ គឺ​រដ្ឋបាល​រាជធានី​-​ខេត្ត​បាន​រាប់បញ្ចូល​ទាំង​ភ្ញៀវទេសចរ​ដែល​ទៅលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ ទីតាំង​ដែលមាន​ការរៀបចំ​កម្ម​វិធី​សង្ក្រាន្ត ព្រមជាមួយ​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅតាម​ភូមិ​/​ស្រុក និង​កន្លែង​ជួបជុំ​នានា​ទូទាំងប្រទេស​។​​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖ ខេត្តសៀមរាប ២,១២០,៣៧៣​នាក់​, ខេត្តបាត់ដំបង ១,៥០០,១៦៨​នាក់​, ខេត្តកំពង់ចាម ១,៤០៨,៨១១​នាក់​, រា​ធានី​ភ្នំពេញ ១,០៨០,៥០៩​នាក់​, ខេត្ត​ព្រះសីហនុ ៨៨៧,៨៩៣​នាក់​, ខេត្តកំពត ៨៧០,៣៩៩​នាក់​, ខេត្តស្វាយរៀង ៧៦០,៣៩៩​នាក់​, ខេត្តកំពង់ឆ្នាំង ៧៣៩,១៥៩​នាក់​, ខេត្តបន្ទាយមានជ័យ ៦៥០,០១៣​នាក់ និង​ខេត្តកំពង់ស្ពឺ ៥១២,៨៩៨​នាក់​។​


​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​វាយតម្លៃ​បាន​ថា «​ចរន្ត​ភ្ញៀវទេសចរ​ដ៏​ច្រើន​កុះករ​មិន​ធ្លាប់មាន​ក្នុងឱកាស​ចូលឆ្នាំ​នេះ គឺ​បានមកពី​ការជឿជាក់​លើ​ភាពស៊ាំ​សហគមន៍​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ដ៏​សម្បូរបែប ពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ការធានាបាន​នូវ​សុខសន្តិភាព​ពេញលេញ ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​បាន​ទូទាំងប្រទេស​ដោយ​ឥត​ភ័យព្រួយ​»​។ សភាពការណ៍​សន្តិសុខ សណ្តាប់​ធា្ន​ប់ សុវត្ថិភាព ការគ្រប់គ្រង​ចរន្ត​ភ្ញៀវ និង​ការគ្រប់គ្រង​គុណភាព​និង​តម្លៃ​សេវាកម្ម​ទេសចរណ៍​នានា គឺមាន​ភាពល្អប្រសើរ​ច្រើន ។​

​ទោះបីយ៉ាងណា​យើង​មានការ​សោកស្តាយ​ដោយសារ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៖​មាន​មនុស្ស ស្លាប់​ចំនួន ១៨​នាក់ និង​របួសធ្ងន់​ស្រាល ៧៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​៤៣​លើក​ផងដែរ​។​តែបើ​ប្រៀប​ជាមួយ​ឆ្នាំមុន​មានការ​ថយចុះ​។​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​១៥​ករណី នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ១​ករណី​, កំពង់ចាម ១​ករណី​, បាត់ដំបង ១​ករណី​, កណ្ដាល ១​ករណី​, ព្រះវិហារ ១​ករណី​, កំពង់ធំ ១​ករណី​, ស្វាយរៀង ១​ករណី​, ភ្នំពេញ ២​ករណី​, កំពត ។​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​ចំនួន​នេះ​ការកើនឡើង​ចំនួន​៨​ករណី បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​កន្លងទៅ​។​a tour new year1 a tour new year6 

​សមត្ថកិច្ច​បាន​គូសបញ្ជាក់​ទៀតថា ក្នុងចំណោម​ហេតុការណ៍​ដែល​កើតឡើង​នេះ មិន​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​អាយុជីវិត​នោះទេ ពោល​គ្រាន់តែ​របួស​មនុស្ស​ម្នាក់ និង​បំផ្លាញ​ផ្ទះ​១៣​ខ្នង​, បន្ទប់​៦, ឃ្លាំង​១​ខ្នង និង​រថយន្ដ​ចំនួន​៤​គ្រឿង​។​ដោយឡែក​ខ្យល់​កន្ត្រាក់​ក៏បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង​២០០​ខ្នង​ផងដែរ​.

​ដោយឡែក​ការប្រើប្រាស់​អ៊ីនធឺណិត របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ខេត្តសៀមរាប និង​ការ​សាទរ​ពី​សាធារណជន​ចំពោះ WiFi សាធារណៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ត​ផ្តល់ជូន​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត ល្បឿន​លឿន​ដោយ​ឥតគិតថ្លៃ ក្រោយ​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត បានបញ្ចប់​ដោយ​ជោគជ័យ ។​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ស្វែងរក​ទីតាំង WiFi សាធារណៈ ទាំង ១៦ តាម​តំណ​ភ្ជាប់ ឬ ស្កេ​ន QR Code ក្នុង​រូប​ខាងក្រោម ឬ​ផ្ទាំង​បង្ហាញ​នៅតាម​ទីតាំង​ជាក់ស្តែង ដែល​បានកំណត់ ដើម្បី​ភ្ជាប់ WiFi ។​តំណ​ភ្ជាប់​ទីតាំង WiFi សាធារណ​: https://mptc.gov.kh/public-wifia tour new year a tour new year4 a tour new year5 a tour new year7 a tour new year8 

 


​