» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 21 នាក់

ម្សិលមិញ 7052 នាក់

សរុប 20671559 នាក់

កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន!

 

‎

‎ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុកចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារសុខា អង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ បច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង/ស្ថាប័នជាតិ/អន្តរជាតិសរុបចំនួន៣០០នាក់។a icc result 

‎

‎តាមរយៈការចុះពិនិត្យគម្រោងអភិរក្ស និងអភិវឌ្ឍន៍នៅតាមការដ្ឋាននានា និងកិច្ចពិភាក្សា កិច្ចប្រជុំ បច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកទទួលលទ្ធផលដ៏ត្រចះត្រចង់ដូចខាងក្រោម៖

‎

‎១- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន លើកឡើងអំពីផលប៉ះពាល់នៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជា តម្លៃមនុស្សជាតិ។

‎

‎២- រដ្ឋាភិបាលប្រទេសជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ $ (ប្រាំបួនរយពាន់ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុសប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ។

‎

‎៣- រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ $ (ពីររយ ហាសិបពាន់ដុល្លារអាមេរិក) ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្ត អនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។

‎

‎៤- បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃគម្រោងអភិរក្ស និងជួសជុលប្រាសាទមេបុណ្យ ខាងលិច ដែលជាកិច្ចសហការគំរូរវាងរដ្ឋាភិបាលប្រទេសបារាំង និងអាជ្ញាធរជាតិអប្សរា បន្ទាប់ពីដំណើរការរយៈពេល១៤ឆ្នាំ ក្រោមជំនួយថវិកាប្រទេសបារាំងចំនួន ១២,០០0,000 € (ដប់ពីរលានអឺរ៉ូ)។ គម្រោងនេះគ្រោងនឹងបិទបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ និងគ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដទៃទៀត ដែល អនុវត្តដោយស្ថាប័នដៃគូរអន្តរជាតិនានា។

‎

‎៥- បានគូសបញ្ជាក់នូវការគាំទ្រលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជាការកសាងធនធានមនុស្ស ការផ្ទេរនូវចំណេះដឹង ការពង្រឹងការប្រមូលនិងចងក្រងឯកសារ/ទិន្នន័យនៃការស្រាវជ្រាវ និងជួសជុល ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងមជ្ឈមណ្ឌលបកស្រាយព័ត៌មាន អង្គរ ក៏ដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងផលិតផលទេសចរណ៍ថ្មីៗ ស្របតាម ចក្ខុវិស័យនៃសេចក្តីប្រកាសសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ/សំបូរព្រៃគុក នាថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

‎

‎៦- បានសម្តែងនូវការគាំទ្រចំពោះវឌ្ឍនភាពនៃការគិតគូររៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការ នៃការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុង តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ទាំង១១៤ភូមិ ដឹកនាំ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត សៀមរាប អាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នពាក់ព័ន្ធ។

‎

‎៧- បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការរៀបចំប្លង់មេ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់ រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌនៃគម្រោង SDGERA ក្រោមកិច្ចសហការរវាងអាជ្ញាធរ ជាតិអប្សរា និងស្ថាប័នបារាំង SIAVB SIAAP AGERA និង Versailles Grand Parc ដើម្បី ធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការការពារបេតិកភណ្ឌប្រព័ន្ធធារាសាស្ត្រ បុរាណ ក៏ដូចជាការកសាងសមត្ថភាព ដែលរហូតមកដល់បច្ចុប្បន្នបានកៀរគរជំនួយថវិកា បានប្រហែល ១,០០០,០០០ € (មួយលានអឺរ៉ូ)។

‎

‎ឆ្លៀតក្នុងឱកាសនោះ អង្គប្រជុំបានសម្តែងនូវមរណទុក្ខដោយការអាឡោះអាល័យ ចំពោះមរណភាព ឯកឧត្តម ជុំ សុភមករា អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ដែលជាការបាត់បង់នូវថ្នាក់ដឹកនាំគំរូមួយរូប ដែល បានលះបង់អស់នូវកម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មបំផុតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចអភិរក្ស និង អភិវឌ្ឍប្រកបដោយចីរភាពនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕a icc result1 a icc result3 a icc result4