» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4169 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983314 នាក់

៩​ខែ​ឆ្នាំ ២០២៤ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជិត ៥​លាន​នាក់និងកំពុងគិតពីវិធីអូសទាញថែម

 


​ភ្នំពេញ​៖ ក្នុង​រយៈពេល ៩​ខែ​ដំបូង ឆ្នាំ ២០២៤​នេះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ ៤,៨ លាន​នាក់ កើនឡើង ២២,២% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ស្មើនឹង ៩៩,៧% នៃ​ឆ្នាំ​២០១៩​។​ផ្អែក​តាម​របាយការណ៍​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​បាន ឲ្យ​ដឹង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ថា រយៈពេល ៩​ខែ​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​ជាតិ​ដើរ​កម្សាន្ត​ក្នុងស្រុក​ប្រមាណ ១២,១៦​លាន​នាក់ កើនឡើង ៩,៨% និង​មាន​ភ្ញៀវទេសចរ​ជាតិ​ចេញ​ក្រៅ​មាន​ចំនួន ១,៣៦​លាន​នាក់ កើនឡើង ៣,២%​។ ឯ ប​ណ្ណ័​ដែល​បាន​លក់​ឱ្យ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​សរុប​ជិត ៧​សែន​សន្លឹក កើនឡើង ២៩,៧% និង​ចំណូល​សរុប​ជាង ៣២​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៣០,២%​។a tour angkor 

​លោក តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់​កាសែត​ថា នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ កម្ពុជា រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត មាន​កំណើន​ឡើងវិញ​ដូច​កាលពី​ឆ្នាំ ២០១៩ មុន​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​ឳ​កាស​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ពិធីបុណ្យ​ក្បាច់គុន​សៅ​លី​ញ​វូ​ស៊ូ​អន្តរជាតិ លើក​ទី​១៣ ទីក្រុង​ចឹ​ង​ចូ​វ ខេត្ត​ហឺ​ណាន សាធារណរដ្ឋ​ប្រជាមានិត ចាប់ពី​ថ្ងៃទី​១៨ ដល់ ២០ ខែតុលា ឆ្នាំ​២០២៤ បានបង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា ដល់​ក្រុមហ៊ុន​ចិន​ចំនួន ២២ ក្នុងនោះ​រួមមាន ម្ហូបអាហារ​, បដិសណ្ឋារកិច្ច​, ផ្ទះសំណាក់ សណ្ឋាគារ​, សេវាកម្ម​ល្អ​, តម្លៃ​សមរម្យ និង​កន្លែង​ទេសចរណ៍​សម្បូរបែប ដើម្បី​ទាក់ទាញ​ទេសចរ​ចិន​មក​ទស្សនា​ប្រទេស​កម្ពុជា កាន់តែច្រើន​។

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​បញ្ជាក់ថា ក្រសួង​មាន​ផែនការ​ទាក់ទាញ​ទេសចរ​ចិន​ពី​ខេត្ត​ហឺ​ណាន មក​ទស្សនា​កម្ពុជា ឲ្យ​បាន ១​លាន​នាក់ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ធំៗ​នៅ​ខេត្ត​ហឺ​ណាន ដែលមាន​ពលរដ្ឋ​ប្រមាណ ១០០​លាន​នាក់​។ លោក​រដ្ឋមន្ត្រី​គីត​ថាបើ​បាន ១​ភាគរយ​នៃ​ពលរដ្ឋ​ខេត្ត​ហឺ​ណាន​នេះ​មក​ទស្សនា​កម្ពុជា អាចមាន​ចំនួន ១​លាន​នាក់​។

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ខេត្ត​ហឺ​ណាន ឲ្យ​បាន​រៀងរាល់ថ្ងៃ ខណៈដែល​បច្ចុប្បន្ននេះ ជើងហោះហើរ​ត្រង់​មានតែ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​។ ទាក់ទង​វិស័យ​ទេសចរណ៍​នេះដែរ ប្រទេស​កម្ពុជា បាន​សម្ដែង​នូវ​ការគាំទ្រ​គំនិត​ផ្ដួចផ្ដើម «​ប្រទេស​៦ គោលដៅ​តែ​១» ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​សម្រាប់​ភ្ញៀវទេសចរ​នៅក្នុង​តំបន់ ។

​ករណី​យ៍​នេះ​កាសែត​បាងកក​ប៉ុ​ស្តន៍ ឱ្យដឹងថា ការគាំទ្រ​នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កាលពីដើម​សប្ដាហ៍ រវាង​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ឯកឧត្តម ហួត ហាក់ និង​ទីប្រឹក្សា​រដ្ឋមន្ត្រីការបរទេស​ថៃ​របស់​ឯកឧត្តម Maris Sangiampongsa រួមមាន ឯកឧត្តម Dusit Manapan និង​លោកជំទាវ Chayika Wongnapachant ដើម្បី​ពិភាក្សាគ្នា ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្ដើម​សម្រាប់​ការធ្វើដំណើរ​ឆ្លង​ព្រំដែន ។​គួររម្លឹកថា ប្រទេស​ថៃឡង់​ដ៍ បានស្នើ​សុំ​គំនិត​ផ្តួចផ្ដើម​បង្កើត​ទិដ្ឋាការ​រួមគ្នា​សម្រាប់​ប្រទេស​ចំនួន ៦ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ថៃឡង់​ដ៍ និង​វៀតណាម ។

​ប្រសិនបើ​គំនិត​ផ្ដួចផ្ដើម​នេះ ត្រូវបាន​អនុវត្ត​ចេញ​ជា​រូបរាង​ពេញលេញ នោះ​អ្នកធ្វើដំណើរ​ក្នុង​តំបន់ នឹង​លែង​ត្រូវការ​ទិដ្ឋាការ ឬ​លិខិតអនុញ្ញាត​ដាច់ដោយឡែក​ទៀតហើយ ។ គំនិត​ផ្តួចផ្ដើម​ខាងលើនេះ យក​គំរូ​តាម​តំបន់ Schengen របស់​អឺរ៉ុប ដែល​អនុញ្ញាត​ឱ្យមាន​ទិដ្ឋាការ​រួម ដោយ​ធ្វើឱ្យ​អ្នកទេសចរ អាចធ្វើ​ដំណើរ​ដោយ​សេរី​រវាង​ប្រទេស​ដែល​ចូលរួម ។​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​៩ ខែតុលា នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤-៤៥ នៅ​ប្រទេស​ឡាវ នាយករដ្ឋមន្ត្រី​វៀតណាម ឯកឧត្តម Pham Minh Chinh និង​នាយករដ្ឋមន្ត្រី​ថៃ លោកជំទាវ Paetongtarn Shinawatra បាន​ព្រមព្រៀង​សហការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​សាកល្បង​គំនិត​ផ្តួចផ្តើម​នេះ ។​កាលពី​ឆ្នាំមុន ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​៦ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៧០ លាន​នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ ។​

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា (PATA) បានផ្តល់​ស​ជា​អនុសាសន៍​ថា យើង​ត្រូវ​រួមគ្នា​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ពី​គោលដៅ​ទេសចរណ៍​របស់​យើង ទៅកាន់​ពិភពលោក ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​។​លោក​បាន​បន្តថា អ្វីដែល​ជាការ​កត់សម្គាល់​កន្លងមក គឺ​ការចូលរួម​របស់​អ្នក​ដែល​ពាក់ព័ន្ធ​នៅមានកម្រិត​នៅឡើយ​។ យើង​គួរតែ​មើល​ទៅលើ​បរិបទ​បច្ចុប្បន្ន​នៃ​សង្គម​របស់​យើង​នូវ​អ្វីដែល​យើង​ខ្វះខាត និង​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​ត្រូវ​ដោះស្រាយ​។ ម្យ៉ាងវិញទៀត កម្ពុជា​នៅមាន​ចំណុច​ត្រូវ​កែលម្អ និង​ពង្រឹង​ខ្លួន​ច្រើន ពិសេស​ការបង្កើតឱ្យមាន​នូវ​តំបន់​ទេសចរណ៍​សំខាន់ៗ​ឱ្យបាន​ច្រើន តាមរយៈ​ពង្រឹង​សេវាកម្ម រួម​នឹង​ការផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​ផងដែរ​។

ចូលរួម​លើក​កំពស់​វិស័យ​ទេសចរណ៍​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បើក​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​កម្ពុជា ហូ​កា លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ដល់​ក្រុម​អាជីវកម្ម​ទេសចរណ៍ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍ មកពី​ខេត្ត​ចំនួន​៥ មាន​ខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ឧ​ត្ត​រ​មានជ័យ សិក្សា​រយៈពេល​៦​ថ្ងៃ​ពេញ និង​ប្រឡង​តេស្ត​សមត្ថភាព​រយៈពេល​២​ថ្ងៃ ដោយ​គ្រូ​បង្គោល​ជំនាញ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ។​​អនុប្រធាន​មន្ទីរ និង​ជា​អ្នកនាំពាក្យ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា កម្មវិធី​បណ្តុះបណ្តាល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​កម្ពុជា (​ហូ​កា​) គឺជា​គំរូ​បណ្តុះបណ្តាល​ដ៏​ល្អប្រសើរ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​អាជីវកម្ម​ដោយ​ផ្តល់នូវ​ការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ប្រកបដោយ​គុណភាព​ដល់​បុគ្គលិក ប្រធាន​ក្រុម អ្នកគ្រប់គ្រង និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រតិបត្តិ​ករ​ជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ និង​សហគមន៍​អេកូ​ទេសចរណ៍ ដែលមាន​តម្រូវការ​បណ្តុះបណ្តាល​ជំនាញ​ថ្មីៗ និង​កសាង​ជំនាញ​ឡើងវិញ ។ កម្មវិធី​អភិវឌ្ឍន៍​ជំនាញ SDP ផ្តោត​យ៉ាងសំខាន់​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​នៅក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ របស់​ប្រទេស​កម្ពុជា ។

​សូមបញ្ជាក់ថា វិស័យ​ទេសចរណ៍​រួមចំណែក​ប្រមាណ ១៣​ភាគរយ​ដល់​សេដ្ឋកិច្ចកម្ពុជា​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ កាលពី​ឆ្នាំ​២០១៩ គឺជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​បំផុត គឺមាន​ចំនួន ៦,៦១​លាន​នាក់ ដែល​ក្នុងនោះ​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន នៅ​ឈរលើ​គេ គឺ​ប្រមាណ ២,៣៦​លាន​នាក់ ឬ​ស្មើនឹង ៣៥,៧​ភាគរយ​ចំនួន​ចំនួន​ភ្ញៀវ​បរទេស​សរុប​៕a tour angkor1 a tour angkor2