» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6502 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696673 នាក់

ចូលរួម​បុណ្យ​ទន្លេ​លើក​ទី​៩ នៅ​ខេត្តតាកែវ​សម្តេច​មហា​បវរ​ធិបតី អះអាង​ពី​ការខិតខំ​បង្កើត​ព្រិ​ត្តិ​ការណ៍​ទេសចរណ៍


​ខេត្តតាកែវ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា រាជ​រដ្ឋា​បាល​នីតិកាល​ទី ៧ បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​មូ​យ​ដែល​រួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈ​ផ្ដល់​ការងារ​ប្រាក់ចំណូល​បង្កើន​ចំណូល​ជាតិ​ចូល​រួមការ​ពាក្យ​អភិរក្ស​បរិស្ថាន​វប្បធម៌​។​a manet river fastyval 

​ក្នុង​ឳ​កាស​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៩ នៅក្នុង​ខេត្តតាកែវ នៅ​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៥​នេះ សម្ដេច​ធិបតី បានស្នើ​ក្រសួងទេសចរណ៍​ជួយ​សហគមន៍​បង្រៀន បង្កើន​សមត្ថភាព​ធ្វើ​ទំនាក់ទំនង​ទីផ្សារ និង​ការ​បដិសណ្ឋារកិច្ច​ទទួល​ភ្ញៀវទេសចរ និង​ចងក្រង​ឲ្យ​មាន​សហគមន៍​ទេសចរណ៍​។​​សម្ដេច​ធិបតី​បន្ថែមថា ក្រសួងទេសចរណ៍​ត្រូវ​ជួយ​ផ្សព្វផ្សាយ​នូវ​ផលិតផល​របស់​សហគម​ន៍​ឲ្យ​ពិភពលោក​ដឹង​តាមរយៈ​ផេ​ក​របស់​ក្រសួង​។​
​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កត្តា​សុខសន្តិភាព​កម្ពុជា​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​, វិនិយោគ និង​ពាណិជ្ជកម្ម ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​ក្នុង​តំបន់​អាស៊ី ជាពិសេស​បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងការ​ចូលរួម​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កើនឡើង​ប្រមាណ​១៣​ដង ធៀប​នឹង​ឆ្នាំ​១៩៩៣​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល ខិតខំ​បង្កើត​ព្រឹត្តិការណ៍ និង​ផលិតផល​ទេសចរណ៍​ជាច្រើន​ថ្មីៗ ដែលមាន​ភាព​ទាក់ទាញ ព្រមទាំង​ជួយ​លើកស្ទួយ​គុណ​តម្លៃ​នៃ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ​ថែមទៀត​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​, អង្គរ​សង្ក្រាន្ត និង​ផ្លូវ​ថ្មើរជើង​ជាដើម គឺ​សុទ្ធសឹងតែ​ជា​កិច្ចខិតខំ ប្រឹងប្រែង​ជាប្រចាំ​ពី​សំណាក់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ប្រឡងប្រជែង ទាក់ទាញ​ភ្ញៀវទេសចរ ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាជន និង​អាជីវករ នៅ​មូលដ្ឋាន​ផ្ទាល់​។​


ពិធីបុណ្យ​ទន្លេ​លើក​ទី​៩ ក្នុង​ខេត្តតាកែវ រៀបចំឡើង​ក្រោម​ប្រធានបទ « គុណ តម្លៃ​នៃ​ទន្លេ​៖ ផ្សារភ្ជាប់​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​» ដែល​ប្រារព្ធ ធ្វើ ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២១ ២២ និង​២៣ ខែមីនា ឆ្នាំ​២០២៥​។
​ពិធីបុណ្យ​ទន្លេ ត្រូវបាន​ប្រារព្ធ​ឡើង​៖-​លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ​, ។​-​លើក​ទី​២ ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​, ។​-​លើក​ទី​៣ ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​,​។​-​លើក​ទី​៤ ឆ្នាំ​២០១៨ នៅ ខេត្តកណ្ដាល​,​។​
-​លើក​ទី​៥ ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ឆ្នាំង ។​-​លើក​ទី​៦ ឆ្នាំ​២០២០ នៅ​ខេត្ត​បាត់ ដំបង​,!-​លើក​ទី​៧ ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ធំ ។​-​លើក​ទី​៨ ឆ្នាំ​២០២៤ នៅ​ខេត្ត សៀម រាប​
-​និង​លើក​ទី​៩​ឆ្នាំ​២០២៥ នៅលើ​ទឹកដី​ខេត្តតាកែវ​។​

​ពិធីបុណ្យ​ទន្លេ បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​សំខាន់​មួយ សម្រាប់ កម្ពុជា ដែល​មិន​ត្រឹមតែ ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពីស​ក្តា នុព​ល ទេស ចរណ៍ នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ចូល រួម​គាំទ្រ នយោបាយ​របស់​រាជ រដ្ឋាភិបាល ក្នុងការ​យកចិត្តទុកដាក់ អភិវឌ្ឍ តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្ត រ​ភាព និង​ការទទួលខុសត្រូវ​។​– ការតាំងពិព័រណ៍​សមិទ្ធ​ផល​ក្នុង​វិស័យ​ទេសចរណ៍​មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ផលិតផល​ក​សិ​-​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក ព្រមទាំង​ការបង្ហាញ​សមិទ្ធផល និង​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ខេត្តតាកែវ​។​– សកម្មភាព​កីឡា​ទេសចរណ៍ ជា​លក្ខណៈ​មហាជន​ដែលមាន​សកម្មភាព​កីឡា​ជាច្រើន​ប្រភេទ រួមជាមួយ​កម្មវិធី​ប​ង្ហោះ​គោម​នៅពេល​រាត្រី និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ផ្សេងៗ​ទៀតផង​ដែរ​។​a manet river fastyval1 a manet river fastyval2 a manet river fastyval3 a manet river fastyval5 

​