» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8100 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698271 នាក់

សមត្តកិច្ចវៀតណាមរកឃើញករណីយ៍ យកសាច់ក្របីបន្លំជាសាច់គោជប៉ុន Wagyu ដាក់លក់ក្នុងតំបន់ធំៗ

 

ប្រទេសវៀតណាម៖នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ចនៃ​ប៉ូលិស​ក្រុង​ហាណូយបាន​ប្រកាស​ថា ខ្លួន​បាន​កាត់ទោស និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ក្នុងក្រុមហ៊ុន Hida ដែលចាក់សារធាតុគីមីចូលទៅក្នុងសាច់ក្របីក្លែងក្លាយចំនួន ១៤ តោន ដើម្បីបំលែងទៅជាសាច់គោ WAGYU របស់ជប៉ុន ហើយដាក់លក់វានៅលើទីផ្សារធំៗក្នុងតម្លៃលើស ៥ ដងឯណោះ។a cow vn 

យោងតាមការចុះផ្សាយពី vnexpress ការផ្ទៀងផ្ទាត់បឋមបង្ហាញថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក រហូតដល់ពេលចាប់ខ្លួន មុខសញ្ញាបានឃុបឃិតគ្នាផលិត និងប្រើប្រាស់សាច់ក្របីប្រមាណ ១៤តោន ដែលក្លែងធ្វើជាសាច់គោដ៏ប្រណិតរបស់ជប៉ុន។ សាច់ក្លែងក្លាយដ៏ច្រើននេះ ត្រូវបានរត់ពន្ធទៅកាន់ទីក្រុង និងខេត្តធំៗជាច្រើននៅទូទាំងប្រទេស រួមមានទីក្រុងហាណូយ, ដាណាង, ញ៉ាត្រាង និងទីក្រុងហូជីមិញ។ ជាពិសេស វាក៏ត្រូវលក់ក្នុងទីផ្សារជាច្រើនកន្លែងដូចជា ភោជនីយដ្ឋាន BBQ / Hotpot និងហាងអហារប៊ូហ្វេធំៗ, ហាងលក់សាច់លំដាប់ខ្ពស់ ព្រមទាំងតាមផ្សារទំនើបខ្លះៗ។

 អាជ្ញាធរវៀតណាមបញ្ជាក់ថា មួយផ្នែកសាច់ក្លែងក្លាយ ត្រូវបានរៀបចំដើម្បីនាំចេញខុសច្បាប់ទៅកាន់ប្រទេសជិតខាងក្បែរៗនោះ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតពុំទាន់ដឹងច្បាស់នូវឡើយទេថា តើមុខសញ្ញាពិតជាបានចែកចាយមែនឬអត់នោះ។

បើ តាមការសារភាពរបស់ម្ចាស់ក្រុមហ៊ុនបាននិយាយថា ខ្លួនទិញសាច់ក្របីគុណភាពទាបដែលនាំចូលពីប្រទេសឥណ្ឌា ក្នុងតម្លៃ ១២០,០០០ ដុង/គីឡូក្រាម (៤.៥៦ដុល្លារ)។ បន្ទាប់មក ក៏ចាក់បញ្ចូលវាដើម្បីបង្កើតជាសារធាតុរាវនិងខ្លាញ់ ដោយធ្វើការវេចខ្ចប់ផលិតផល ហើយដាក់ស្លាកថាជាសាច់គោ។ ចាប់​តាំង​ពី​ពេល​នោះ​មក សាច់គោ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ចាប់​ពី ៤០០.០០០ ដុង ដល់ ៦០០.០០០ ដុង/គីឡូក្រាម (១៦ទៅ ២៣ដុល្លារ)។

ក្នុង​ពេល​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​ឃ្លាំង អាជ្ញាធរ​បាន​រឹបអូស​សាច់​សរុប​ចំនួន ៦៥ តោនបន្ថែម (​រួមទាំង​សាច់ក្របី និង​សាច់គោ​ក្លែងក្លាយ​) និង​គ្រឿងចក្រ​ទាំងអស់​ដែល​ប្រើ​សម្រាប់​កែច្នៃ​។ លើសពីនេះ ភ្នាក់ងារស៊ើបអង្កេតក៏បានរឹបអូសបានម្សៅចម្រាញ់ចំនួន ១៧តោន ដែលប្រើសម្រាប់ចាក់ចូលទៅក្នុងសាច់ក្របី ដើម្បីបង្កើតជាខ្លាញ់ដូចសាច់គោ Wagyu បោកប្រាស់អតិថិជន។

យ៉ាងណាមិញ ចំពោះលទ្ធផល​នៃ​ការ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ធ្វើ​តេស្ត​បង្ហាញ​ថា សំណាក​សាច់​គោ ២៤/២៩ ដែល​រឹបអូស​បាន​នៅ​ក្រុមហ៊ុន Hida មានសារធាតុ DNA ក្របី។ ទីភ្នាក់ងារស៊ើបអង្កេតក៏កំពុងពិនិត្យមើលម្សៅចម្រាញ់ចំនួន ១៧ តោនផងដែរ ដើម្បីកំណត់ថា តើវាមានសារជាតិពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាពឬអត់?a cow vn1