» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9754 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699925 នាក់

ជួគាំទ្រប្រេងដូងខ្មែរផលិតដោយអ្នកស្រុកឈូកផង

កំពត​៖ ប្រេងដូង ត្រូវបាន​គេ​ម្រា​ញ់​ចេញពី​ខ្ទី​ស​ដូងទុំ ដែល​ចាស់ៗ​ជំនាន់​មុន​ពិសេស​ស្ត្រី​ខ្មែរឥស្លាម​ទម្លាប់​យកទៅ​ប្រើប្រាស់​ដើម្បី​លាប​សក់​ឱ្យមាន​សភាព​ខ្មៅ ទន់​រលោង​។ បច្ចុប្បន្ន​អ្នកជំនាន់ក្រោយ​មិនសូវ​ដែល​បានឃើញ បាន​ស្គាល់ និង​យល់ដឹង​អំពី​អត្ថប្រយោជន៍​របស់​ប្រេងដូង​នេះ​ទេ​។​តែ ប្រេងដូង​មាន​ផលប្រយោជន៍​ច្រើនយ៉ាង​ព្រោះ​ត្រូវបាន​គេ​យកមក​កែច្នៃ​យកទៅ​ប្រើប្រាស់​ក្នុងការ​ចម្អិន​ម្ហូបអាហារ ក៏ដូចជា​យកទៅ​ធ្វើជា​ឱសថ​សម្រាប់​ថែទាំ​សុខភាព​ផងដែរ​។​a cocnut4 

​លោក ឆាយ ស៊ី​នឿន ម្ចាស់​សិប្បកម្ម​ផលិត​ប្រេងដូង​ដែលមាន​ស្លាក​យីហោ “The Coconut” ស្ថិតក្នុង​ស្រុក​ឈូក ខេត្តកំពត បានឱ្យដឹងថា លោក​បាន​ផលិត​ប្រេងដូង​ធម្មជាតិ​សុទ្ធ ១០០​ភាគរយ ដែល​ធ្វើ​ដោយ​ដៃ និង​ចម្រាញ់​ដោយ​ពន្លឺ មាន​គុណភាព​ខ្ពស់ សម្រាប់​ទទួលទាន​ជា​ឱសថ​ថែម​ទាំ​សុខភាព​ក៏បាន ឬ​ប្រើ​សម្រាប់​ការ​ចម្អិន​ម្ហូបអាហារ​ក៏បាន​។ ការ​ផលិតផល​ប្រេងដូង​ធម្មជាតិ​នេះ កំពុង​ទទួល​បានការ​និយម​គាំទ្រ​ប្រើប្រាស់​កាន់តែ​ច្រើនឡើង​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។​

​លោក ឆាយ ស៊ី​នឿន ម្ចាស់​សិប្បកម្ម​ផលិត​ប្រេងដូង​នេះ បានឱ្យដឹងថា ដោយ​មើលឃើញ​ពីស​កត្តា​នុព​ល​ផ្លែ​ដូង​ស្រុក​ឈូក​មាន​រសជាតិ​ផ្អែម ក្លិនក្រអូប​ប្រហើរ តែ​ពេល​ទុំ​ច្រើន​បែ​ជា​គ្មាន​អ្នកទិញ ទើប​ធ្វើឱ្យ​លោក​មានគំនិត​ផ្តួចផ្តើម​ផលិត​ប្រេងដូង​ធម្មជាតិ​នេះ ដើម្បី​ជួយ​ទិញ​ផ្លែ​ដូងទុំ​ពី​អ្នកភូមិ និង​លើកតម្កើង​ដំណាំ​ដូង​ក្នុងស្រុក​ឈូក​ផង​។ ក្រោយ​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ក្នុងការ​ពិសោធន៍​ធ្វើ​ប្រេងដូង​នេះ និង​បាន​ទៅ​រៀន​បន្ថែម​ពី​ប្រទេស​ថៃ​ផង ធ្វើឱ្យ​លោក​អាច​ផលិត​បាន​ប្រេងដូង​ធម្មជាតិ​សុទ្ធ ១០០​ភាគរយ ដែលមាន​លក្ខណៈពិសេស​ខុសពី​ប្រេងដូង​ដ៏ទៃទៀត ដែលមាន​ការទទួលស្គាល់​មន្ទីរ អង្គភាព​ជំនាញ ហើយ​លោក​បាន​បើក​ជា​សិប្បកម្ម​បង្កើន​ការផលិត​រហូតមកដល់​បច្ចុប្បន្ន​។​

​លោក​បាន​បញ្ជាក់ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​ប្រេងដូង​ធម្មជាតិ​ស្រុក​ឈូក មាន​គុណភាព​ខ្ពស់ជាង​ប្រេងដូង​របស់​ប្រទេស​ដ៏​ទៃ ទី​១ គុណភាព​ផ្លែ​ដូង ផ្អែម​ក្រអូប​ប្រហើរ ទី​២ បច្ចេកទេស​ផលិត ធ្វើ​ដោយ​ដៃ និង​ប្រើតែ​ពន្លឺ​អំពូល​ភ្លើង ដើម្បី​ចម្រាញ់​(​មិន​ប្រើ​ម៉ាស៊ីន ឬ​ឆ្នាំង​ចម្រាញ់​ទេ​) ទើប​ធ្វើឱ្យ​ប្រេងដូង​មានគុណ​ភាពល្អ និង​អាច​ប្រើប្រាស់​បាន​ក្នុងការ​ចម្អិន​ម្ហូបអាហារ និង​អាច​ធ្វើជា​ឱសថ​ថែ​ទាំង​សុខភាព​ផងដែរ​។

​ពាក់ព័ន្ធ​ទៅនឹង​ការផលិត​ប្រេងដូង​ធម្មជាតិ​ក្នុងស្រុក​ឈូក​នេះ លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា វា​ជា​មោទនភាព​សម្រាប់​ពលរដ្ឋ​ស្រុក​ឈូក ក៏ដូចជា​ខេត្តកំពត​ទាំងមូល ដែល​ប្រជាកសិករ​ចេះ​ឆ្នៃប្រឌិត​បង្កើត​ប្រេងដូង​ធម្មជាតិ​សុទ្ធ​ដែលមាន​គុណភាព​ល្អ ជួយ​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​ក្នុងនាម​មន្ទីរជំនាញ លោក​នឹង​ជួយ​ជំរុញ​គាំទ្រ​ឱ្យ​ប្រេងដូង​ធម្មជាតិ​ស្រុក​ឈូក​នេះ មាន​ដំណើរការ​កាន់តែ​ល្អប្រសើរ​ទៅមុខ​ថែមទៀត​៕a coconut a coconut1 a coconut2 a coconut3 a coconut4 a coconut5 a coconut6 a coconut7 

​