» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10081 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720557 នាក់

រដ្ឋមន្ត្រីក្រសួងការងារថៃបញ្ជាក់ថាពលករខ្មែរមានឬអត់អាជ្ញាបណ្ណ័អាចបន្តធ្វើការងារតទៀត!

 

ប្រទេសថៃ៖ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានការងារថៃ បានចុះផ្សាយថា លោកស្រី Treenuch Thienthong រដ្ឋមន្ត្រីក្រសួងការងារ បានបកស្រាយបញ្ជាក់ក្រោយពីមានការចុះផ្សាយព័ត៌មានថា ពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ត្រូវធ្វើដំណើរត្រឡប់ទៅប្រទេសវិញត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារមិនមានការបន្តអាជ្ញាប័ណ្ណការងារ ក្រសួងការងារ សូមបំភ្លឺថា ព័ត៌មាននេះ គឺជាការយល់ច្រឡំទេ។ ចំពោះជនបរទេសដែលទទួលបានការអនុញ្ញាតឱ្យធ្វើការរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមានតែជនបរទេសសញ្ជាតិឡាវ និងវៀតណាម ប៉ុណ្ណោះ។a thai labor minister 

យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុគ្រោះឱ្យជនបរទេសទាំងនោះ អាចរស់នៅ និងធ្វើការបានរយៈពេល ១ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧។

លោកស្រីបានបន្តទៀតថា យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ពលករកម្ពុជាមិនស្របច្បាប់ទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ចំណែកពលករកម្ពុជាដែលបានបន្តអាជ្ញាប័ណ្ណការងារ (អាជ្ញាប័ណ្ណចាស់ផុតកំណត់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥) ទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការងារហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ ហើយអាចបន្តបាន ២ឆ្នាំទៀត ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៩។

ដូច្នេះ មិនមានពលករសញ្ជាតិកម្ពុជាក្រុមណាមួយ ដែលអាជ្ញាប័ណ្ណការងារផុតកំណត់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ឡើយ។ចំណែកលោក Somchai Morakotsriwan អគ្គនាយកនៃនាយកដ្ឋានការងារ បានបន្ថែមថា នាយកដ្ឋានការងារ កំពុងស្វែងរកវិធានការសមស្រប រួមជាមួយស្ថាប័នសន្តិសុខ ដើម្បីកំណត់គោលការណ៍សម្រាប់ពលករកម្ពុជាឱ្យបានហ្មតចត់និងល្អិតល្អន់ ដើម្បីរក្សាតុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។មិនទាន់ឃើញមានប្រតិកម្មពីក្រសួងការងារកម្ពុជាលើបញ្ហាពលករខ្មែរនៅថៃនេះទេ៕