» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7753 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697924 នាក់

ក្រសួងកសិកម្ម​ប្រកែក​ថា​ក្រសួង​មិនបាន​ហាម​មិន​ឲ្យ​នាំចូល​ត្រី​ពី​ស្រុក​យួន​ណា​!

 

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​បាន រួមគ្នា​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ ដើម្បី​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ និង​ផលប៉ះពាល់ បន្ទាប់ពី​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា ដែល​បាន​ចុះ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ ទាក់ទង​នឹង​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការនាំ​ចូល​ត្រី​ចំនួន ៤​ប្រភេទ ពី​ក្រៅប្រទេស​(​ប្រទេស​វៀតណាម​)​។a fish import

​ក្រុមការងារ​អន្តរក្រសួង បាន​យល់​ឯកភាពគ្នា​ថា សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​គ្រាន់តែ​ជាការ​ជូនដំណឹង​អំពី​ការ​ព្រមព្រៀងគ្នា​ដោយ​ស្ម័គ្រចិត្ត​រវាង​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល​ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំចូល​ត្រី ៤​ប្រភេទ រួមមាន ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស តែប៉ុណ្ណោះ​។ សម្រាប់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​វិញ នៅតែ​បន្ត​ការអនុញ្ញាតឱ្យ​នាំចូល​នូវ​ផល ផលិតផល​ជលផល ជាពិសេស​ត្រី ៤​ប្រភេទ​ខាងលើ ដោយ​ផ្អែក​តាម​សេចក្តីត្រូវការ​ក្នុងស្រុក និង​ឈរលើ​មូលដ្ឋាន​ពាណិជ្ជកម្ម​សេរី និង​អនុលោម​តាមច្បាប់​ជាតិ កិច្ចព្រមព្រៀង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​ដើម្បី​ការពារ​សុខភាព​មនុស្ស សត្វ ពី​ការប្រើប្រាស់​ផលិតផល​ជលផល​ដដែល​តើ​។​

​សូមបញ្ជាក់ថា​ដោយមាន​ការទាមទា​និង​ដើម្បី​ជួយ​លើកទឹកចិត្ត​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ក្រួ​សួង​កសិកម្ម​បាន​ឯកភាព​ថា​ផ្អាក​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​(​វៀតណាម​)​សិន​។​តែ​មិនបាន​ប៉ុន្មាន​ដោយ​ប្រហែលជា​មានការ​តវ៉ា​ពី​ខាងក្រៅ​ក្រសួង​ក៏បាន​កែប្រែ​សម្តី​វិញ​ទៅ​!​។​ដើម្បី​កុំ​ឲ្យ​អន់​ពេក​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នោះ​ក្រុមការងារ បាន​ឯកភាពគ្នា​ថា កម្ពុជា​គួរ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​វា​រី​វប្បករ​ក្នុងស្រុក ដោយ​ឈរលើ​គោលការណ៍​ពាណិជ្ជកម្ម​សេរី និង​ពង្រឹង​ការកសាង​និង​អនុ​វត្តបទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​៕a fish eco4 a fish po2 

​