វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1459 នាក់
ម្សិលមិញ 2663 នាក់
សរុប 15673739 នាក់
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ នូវថវិកាសន្សំរបស់ចំនួន ១០០ លានដុល្លារ ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
ការសម្រេចធ្វើក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច (គ.ស.ប)ក្រោមអធិបតីភាពលោកអូណពន្ធ័មុន្នីរត្ន័រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការធ្វើអាទិភាវូបនីយកម្មក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ជាលទ្ធផលអង្គប្រជុំបានឯកភាព លើវិធាការ និងគោលការណ៍បន្ថែមមួយចំនួន ។
ការសម្រេចខាងលើគឹ បន្តអនុវត្តន៍គោលការណ៍ ដែលបានសម្រេចក្នុងកិច្ចប្រជុំគ. ស.ហ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៥នូវវិធានការការងារបន្ទាន់ និងអាទិភាព ក្នុងការស្តារអូរធម្មជាតិទាំង៥និងលូដែលមានស្រាប់ ខណៈសព្វថ្ងៃកំពុងទទួលរងការរំលោភយក ចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរនិងដោះស្រាយជំនន់ទឹកភ្លៀង។ ការស្តារ ជួសជុលផ្លូវក្នុងក្រុង ផ្លូវវាងក្នុងការស្តាររៀបចំអូររំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ដែលប្រភពពីអង្គប្រជុំបានឲ្យដឹងថាត្រូវការថិវិកាប្រមាណ៤រយលានដុល្លារអាមេរិក ។លុយទាំងនោះបានមកពីប្រាក់សន្សំរបស់រដ្ឋាភិបាលការអនុវត្តគោលការណ៍ “យកស្លឹកត្នោតខ្ចប់ស្ករត្នោត” មានន័យថាដោះដូរឬលក់ទ្រព្យរដ្ឋយកលុយនិងលុយជំនួយរបស់ចិន។