» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4086 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668726 នាក់

ឧបនាយករដ្ឋមន្ត្រីថៃ រដ្ឋបាល អនុទិន មានទំនាក់ទំនងស្និទ្ធិជាមួយមេក្រុមឧក្រិដ្ឋកម្មឆ្លងដែន!

 

ប្រទេសថៃ៖តំណាងរាស្ត្រ និងជាអនុប្រធានគណបក្សប្រឆាំងប្រជាជន (People’s Party) បានប្រើប្រាស់វេទិកាពិភាក្សាជជែកដេញដោលគោលនយោបាយរបស់រដ្ឋាភិបាល នៅក្នុងសភា បកអាក្រាត និងចោទប្រកាន់ដោយផ្ទាល់អំពីទំនាក់ទំនងរវាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ធម្មម៉ាណាត់ ព្រហ្មផៅ (Captain Thamanat Prompow) ជាមួយមេក្រុមបោកប្រាស់អន្តរជាតិដ៏ល្បីល្បាញម្នាក់ ដែលទើបនឹងរត់គេចខ្លួនចេញពីប្រទេសថៃ។a minister agricult thai

នៅក្នុងនោះ លោក រ៉ាំងស៊ីម៉ាន ដែលជាប្រធានគណៈកម្មាធិការសភាទទួលបន្ទុកសន្តិសុខជាតិផងដែរនោះ បានព្រមានថា ប្រទេសថៃកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការក្លាយជាមូលដ្ឋាននយោបាយសម្រាប់ឧក្រិដ្ឋជនអន្តរជាតិ។ នេះបើយោងតាមការផ្សាយពីកាសែតទាំងជាភាសាថៃ និងភាសាអង់គ្លេសបានចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ។

លោក រ៉ាំងស៊ីម៉ាន រ៉ូម បានបញ្ជាក់ថា គណៈកម្មាធិការរបស់លោកកំពុងពិនិត្យមើលយ៉ាងល្អិតល្អន់ទៅលើបុគ្គលសំខាន់ម្នាក់ គឺលោក បេនចាមីន ម៉ៅអ៊ែរប៊ឺហ្គឺរ (Benjamin Mauerberger) ហៅម្យ៉ាងទៀតថា បេន ស្មីត (Ben Smith)។

តំណាងរាស្ត្ររូបនេះបានអះអាងថា លោក ស្មីត ត្រូវបានសង្ស័យថាបានបង្វិលមូលនិធិខុសច្បាប់ចូលមកប្រទេសថៃតាមរយៈអាជីវកម្មថាមពល ធនាគារ និងក្រុមហ៊ុនផ្សេងទៀត ដោយប្រើប្រាស់បរិវេណកម្សាន្តដើម្បីពន្លឿនការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ។

ចំណុចសំខាន់បំផុត លោក រ៉ាំងស៊ីម៉ាន បានអះអាងថា ទាំងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និង ឧបនាយករដ្ឋមន្ត្រី ធម្មម៉ាណាត់ ព្រហ្មផៅ គឺស្គាល់លោក បេន ស្មីត យ៉ាងច្បាស់ ហើយលោក កាពីតែន ធម្មនាត គឺជាសាក្សីម្នាក់ដែល មានចំណេះដឹងច្រើនបំផុត អំពីករណីនេះ។

លោក រ៉ាំងស៊ីម៉ាន មិនបានចោទប្រកាន់ឧបនាយករដ្ឋមន្ត្រីថៃ លោក ធម្មម៉ាណាត់ ថាជាអ្នកបោកប្រាស់នោះទេ ប៉ុន្តែលោកបានព្រមានសភាថា «ប្រទេសថៃកំពុងក្លាយជាគោលដៅថ្មីរបស់ពួកគេយ៉ាងលឿន ជាទីដែលក្រុមបោកប្រាស់មានបំណងបុកគ្រឹះ និងពង្រីកអាណាចក្ររបស់ពួកគេនៅទីនេះ។

លោកបានជំរុញឱ្យនាយករដ្ឋមន្ត្រីផ្តល់អាទិភាពដល់ការបង្ក្រាបក្រុមបោកប្រាស់ទាំងនេះ ជាពិសេសមេក្លោងដែលបច្ចុប្បន្នកំពុងនៅលើទឹកដីថៃ ដោយបញ្ជាក់ថា កិច្ចការនេះត្រូវតែដឹកនាំដោយនាយករដ្ឋមន្ត្រី។បុរសអាហ្វ្រិកខាងត្បូងដែលជាមេឧក្រិដ្ឋជនខាងលើ ក៏មានភរិយាជាជនជាតិថៃ ហើយថែមទាំងធ្លាប់ជាបវរកញ្ញាថៃផងដែរ។

ជាការកត់សម្គាល់ ឧបនាយករដ្ឋមន្ត្រីថៃ ធម្មម៉ាណាត់ ព្រំផៅ ធ្លាប់ជាអ្នកទោសដែលជាប់គុកនៅអូស្ត្រាលី 6ឆ្នាំ ពីបទជួញដូរគ្រឿងញៀន បើតាមច្បាប់រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យបុគ្គលដែលធ្លាប់ជាប់គុក មកធ្វើជារដ្ឋមន្ត្រីទេ ព្រោះខុសនិងច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែបុគ្គលរូបនេះ បានតំណែងជារដ្ឋមន្ត្រី សឹងតែគ្រប់ឈុតក្នុងជួររដ្ឋាភិបាលថៃ ព្រោះអតីតរបស់ ធម្មម៉ាណាត់ ព្រំផៅ ជាអង្គរក្សពិសេសនៅក្នុងវាំង ដែលតំណែងនេះគឺជាតំណែងតែមួយដែល អតីតមេភូមិភាគ២លោកឧត្តមសេនីយ៍ ប៊ុនសិន ផាតក្លាង ទើបតែបានទទួល ក្រោយពេលចូលនិវត្តន៍។

ការពិតក្នុងច្បាប់រដ្ឋធម្មនុញ្ញថៃមិនអាចយកបុគ្គលដែលធ្លាប់ជាប់គុក មកធ្វើជារដ្ឋមន្ត្រីទេ ព្រោះខុសនិងច្បាប់រដ្ឋធម្មនុញ្ញ ។ជាក់ស្តែងកាលនៅជានាយករដ្ឋបក្សភឿថៃលោកស្រេដ្ឋាវិស៊ីនត្រូវបានតុលាការធម្មនុញ្ញដេញចោលដោយសារតែតែងតាំងរដ្ឋមន្ត្រីខុទ្ទការល័យគណរដ្ឋមន្ត្រីជាមនុស្សធ្លាប់ជាប់គុកនិងពុករលួយ។

ការលាតត្រដាងនូវការពិតដ៏ខ្មៅកខ្វក់របស់មន្ត្រីក្នុងជួររដ្ឋាភិបាលថៃនេះ ល្មមគ្រប់គ្រាន់បង្ហាញឱ្យអន្តរជាតិឃើញថា ថៃ គឺជាមជ្ឈមណ្ឌលកណ្ដាល នៃបទឧក្រិដ្ឋកម្មអន្តរជាតិ និងការឆបោកអនឡាញដែលថៃតែងតែប្រកាសក្ដែងៗរុញច្រានកំហុសនេះមកឱ្យកម្ពុជា ព្រោះប្រទេសថៃទេ ដែលមានមេក្លោងទាំងជនបរទេស និងមន្ត្រីគ្រាក់ៗ កំពុងកាន់អំណាចក្នុងជួររាជរដ្ឋាភិបាលចាំជួយសម្របសម្រួលនិងបើកដៃឱ្យ៕a par people thai