» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10108 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700279 នាក់

ក្រុមប្រឹក្សាសន្តិសុខ​(UNSC) នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ពិនិត្យ​ពី​ស្ថានការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​

 

​អាមេរិក​៖​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ​អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​និយាយថា ប្រសិន​គ្មាន​ការប្រែប្រួល​ទេ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ (UNSC) នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ដើម្បី​ជជែក​ពី​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា និង​វិធានការ​ឆ្លើយតប​លើ​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​យោធា ។​a miyanmar coup3 

ខណៈ​សហរដ្ឋអាមេរិក​អូស្ត្រាលី អឺរ៉ុប និង​ប្រទេស​ផ្សេងទៀត សុទ្ធ​ជំរុញ​ឱ្យ​យោធា​ផ្ទេរអំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​។​ចក្រភព​អង់គ្លេស ដែលជា​ប្រទេស​អតីត​ម្ចាស់​អាណានិគម​លើ​មី​យ៉ាន់​ម៉ា​បាន​រិះគន់​ក្រុម​យោធា ដែល​បាន​ចាប់ខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​និង​អ្នកនយោបាយ​ផ្សេងទៀត​។ ក្នុងនាម​ជា​ប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ជា​ជាតិ ក្នុង​ខែកុម្ភៈ លោកស្រី Barbara Woodward អគ្គរាជទូត​ចក្រភព​អង់គ្លេស បាន​អះអាងថា ក្រុមប្រឹក្សាសន្តិសុខ នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ជជែក​ពី​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​។

កិច្ចប្រជុំ​នេះ​នឹង​ជា​កិច្ចប្រជុំ​បិទទ្វារ និង​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​។​៖«​រឿង​ដែល​សំខាន់បំផុត គឺ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​ឆ្លើយតប​លើ​ការធ្វើ​រដ្ឋប្រហារ​យោធា​និង​ព្យាយាម​ឱ្យអស់​លទ្ធភាព​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន ឱ្យ​យោធា​ដោះលែង​វិញ​»​។ លោកស្រី​Woodward បញ្ជាក់ថា កិច្ចប្រជុំ​នេះ ក៏​ជជែក​ពី​វិធានការ ដែល​ជំរុញ​ឱ្យ​មី​យ៉ាន់​ម៉ា បក​ទៅ​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​វិញ​ដែរ​។​

ប្រេសិត​របស់​ចក្រ​អង់គ្លេស​រូបនេះ​បាន អះអាងថា ក្រុមប្រឹក្សាសន្តិសុខ នឹង​ពិនិត្យមើល​វិធានការ​មួយចំនួន​ផងដែរ​។ ប៉ុន្តែ លោកស្រី Woodward ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅពេលនេះ លោកស្រី មិនទាន់​មានគំនិត​ជាក់លាក់​ណាមួយ​លើ​វិធានការ ដើម្បី​ឆ្លើយ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​ឡើយ​។​
​ដោយឡែក​អ្នកនាំពាក្យ​ប្រតិភូ​តំណាង​ចិន​នៅ​អង្គការសហប្រជាជាតិ​វិញ បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ចិន​សង្ឃឹមថា​ក្រុមប្រឹក្សាសន្តិសុខ នឹង​ជួយ​ឱ្យ​ស្ថានការណ៍​មី​យ៉ាន់​ម៉ា​មាន​ស្ថិរភាព ជាជាង​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​។

ប៉ុន្តែ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​ក្រុមប្រឹក្សាសន្តិសុខ អាចឈាន​ដល់​ការប្រកាស​ដាក់ទណ្ឌកម្ម​លើ​យោធា​មី​យ៉ាន់​ម៉ា​ឬ​អត់​ឡើយ​។​គេ​មិនដឹងថា​តើ​ចិន​ដែល​គេ​សង្ស័យថា​គាំទ្រ​ទង្វើរ​ប់ស​យោធា​អាច​បោះឆ្នោត​វ៉េតូ​ដូច​លើក​មុន​ដែរ​ឬ​អត់​នោះទេ​?​។​ព្រោះ កន្លងមក នៅក្នុង​វិបត្តិ​ជា​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវ​យោធា​ភូមា​បង្ក្រាប ចិន បាន​ប្រើ​សិទ្ធិ​វ៉េតូ​របស់ខ្លួន​ជាច្រើនលើក ដើម្បី​ជំទាស់​នឹង​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​មី​យ៉ាន់​ម៉ា​ផងដែរ​៕a miyanmar coup2 a miyanmar coup2 

​