» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7099 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697270 នាក់

បន្ទាប់ពី ចេញវិធានការតឹងរ៉ឹងលើអ្នកទិញផ្ទះជាជនបរទេស ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យមានការបង្រ្កាបសកម្មភាពប្រឆាំងនឹងជនបរទេស នៅក្នុងស្រុក

 

 

ប្រទេសកូរ៉េ៖ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានដាក់បទបញ្ជាឱ្យមានការបង្រ្កាបលើការប្រមូលផ្តុំណាមួយ ដើម្បីប្រឆាំងប្រទេសចិន និងប្រឆាំងបរទេស ដែលលោកចាត់ទុកថាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស និងសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។a korea china1 

លោក Lee បានប្រាប់ក្រុមជំនួយការជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំថា «តើនរណាចង់មកលេង និងទិញរបស់របរក្នុងប្រទេសមួយ ដែលត្រូវប្រជាជនពួកគេ ជេរប្រមាថដោយគ្មានហេតុផល?។ យើងត្រូវតែហាមប្រាមនូវទង្វើដែលបំផ្លាញខ្លួនឯង និងគ្មានប្រយោជន៍ ប៉ះពាល់ផលប្រយោជន៍ និងមុខមាត់ជាតិ»។ លោក​ Lee ​បញ្ជា​ឱ្យ​មាន​ការ​បង្ក្រាប​សកម្មភាព​ញុះញង់ ​ដែល​គំរាមកំហែង​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​បរទេស និង​វិធានការ​ពិសេស​ដើម្បី​បញ្ឈប់ «​ការ​ស្អប់ខ្ពើម​ពូជសាសន៍​»។

គួរបញ្ជាក់ថា ក្រុមស្តាំនិយមបានប្រមូលផ្តុំគ្នា ដើម្បីតវ៉ាប្រឆាំងនឹងប្រទេសចិន ដោយមានអ្នកខ្លះផ្តោតលើបក្សកុម្មុយនិសតែម្តង ចាប់តាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូង អនុញ្ញាតឱ្យអ្នកទេសចរចិនដែលមិនតម្រូវឱ្យមានទិដ្ឋាការ ចូលមកក្នុងប្រទេស កាលពីដើមសប្តាហ៍នេះ។

 

សូមបញ្ជាក់ថាថ្មីៗនេះ កូរ៉េខាងត្បូង បានចេញនូវវិធានការច្បាប់ថ្មីហើយបានចូលជាធរមានកាលពីខែមុន ដើម្បីដាក់កំណត់កាន់តែតឹងរ៉ឹងចំពោះជនបរទេសលើការទិញអចលនទ្រព្យ ដោយផ្ដោតជាពិសេសលើជនបរទេសមកពីប្រទេសចិន និងហុងកុង ជុំវិញគោលបំណងដើម្បីកាត់បន្ថយសម្ពាធនៃកំណើនតម្លៃលំនៅដ្ឋានយ៉ាងឆាប់រហ័ស នេះបើយោងតាម South China Morning Post ដកស្រង់ដោយ VN Express ។

កំណើនតម្លៃអចលនទ្រព្យទាំងអស់នោះ កើតមានឡើងជាពិសេសនៅក្នុងរដ្ឋធានីសេអ៊ូល និងទីក្រុងក្បែរៗនោះ ព្រោះតែការទិញអចលនទ្រព្យជាហូរហែរពីជនបរទេស បានជំរុញឱ្យតម្លៃលំនៅដ្ឋានបន្តកើនឡើងឥតឈប់ឈរ មិនថាលំនៅដ្ឋានប្រភេទមធ្យម និងប្រភេទខ្ពស់ ។

យោងតាមសារព័ត៌មាន Chosun Daily ឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ អចលនទ្រព្យជិត ៩៧,០០០កន្លែង ត្រូវបានទិញដោយប្រជាជនមកពីប្រទេសចិន និងហុងកុង ដោយកើនឡើង ៧៨.៥% ធៀបនឹងឆ្នាំ ២០២០ ។

អ្នកទិញដែលជាជនបរទេស តែងតែប្រើប្រាស់ហិរញ្ញប្បទានពីក្រៅប្រទេស ដើម្បីទិញអចលនទ្រព្យក្នុងប្រទេសកូរ៉េខាងត្បូង ដោយពួកគេទទួលបានអត្ថប្រយោជន៍ច្រើនជាងអ្នកក្នុងស្រុក ដែលប្រឈមនូវដែនកំណត់តឹងរ៉ឹងសម្រាប់អចលនទ្រព្យ។ ប្រហែល ២០% នៃលំនៅដ្ឋានប្រភេទមធ្យម និងខ្ពស់ ក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនបរទេស ភាគច្រើនជាជនជាតិចិន ។

រដ្ឋាភិបាលកូរ៉េ សង្ឃឹមថា វិធានការច្បាប់ថ្មីនេះ នឹងធ្វើឱ្យតម្លៃលំនៅដ្ឋានមានស្ថិរភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ពលរដ្ឋក្នុងស្រុក។ គោលនយោបាយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី លី ចេម្ញុង (Lee Jae-myung) ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅ ៕a korea china a korea house