» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10522 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700693 នាក់

កម្ពុជាបាននាំផ្លែ​ម្រៀ​ន​ជាង​២,៦០០​តោន ចេញ​ទៅដល់​ប្រទេស​ចិន​ហើយ​!

​ភ្នំពេញ​៖ ខាងលើនេះ​ជាការ​ឲ្យ​ដឹង​ដោយ​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ក្នុងឱកាស អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ ចំនួន​១​លាន​កម្រិត ជា​អំណោយ​របស់​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២​ជាមួយ​លោក​ឌឹ​តទី​ណា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។a china fruit 

លោក វ៉ាង វិ​ន​ធៀន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃទី​២១ ខែធ្នូ​នេះ ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា បាន​នាំ​ចេញទៅ​ប្រទេស​ចិន បាន​ជាង ២.៦០០​តោន ហើយ​នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​ចូលទៅ​នៅ​វេទិកា​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច​ធី​ម៉ុង​ដ៏​ល្បី​របស់​ប្រទេស​ចិន​»​។​​កាលពី​ថ្ងៃទី​២៧ ខែតុលា​កន្លងទៅនេះ កម្ពុជា​-​ចិន បាន​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដែលជា​ការបើកទ្វារ​ស​ម្រា​ប់​ការនាំចេញ កសិផល​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​។​​លោក វ៉ាង វិ​ន​ធៀន បាន​ឲ្យ​ដឹងថា ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា បានបង្ហាញ​ខ្លួន នៅផ្ទះ​របស់​ប្រជាជន​ចិន​ជាច្រើន​ផងដែរ​។ លោក​រំពឹងថា ពោតរ​សប់​កម្ពុជា ក៏​នឹង​នាំចូល​ទីផ្សារ​ចិន នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក​បន្ដថា នៅ​ដើមឆ្នាំ​ថ្មី​ខាងមុខនេះ កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ នឹងមាន​ភាព​មមាញឹក​ខ្លាំង នៅ​ខែមករា​។ ភាគី​ទាំងពីរ នឹងធ្វើ​ការនាំចេញ​ម្រេច ទៅ​ប្រទេស​ចិន ហើយ​នៅ​ខែមីនា អ្នកជំនាញ​ក្រុមទី​២ នៃ​គម្រោង​ផែនការ​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ដែលជា​ជំនួយ​របស់​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា ដើម្បី​ចាប់ផ្តើម​ការងារ​។ ក្រៅពីនេះ ការងារ​នាំចេញ​កសិផល ដែលមាន​គុណភាព​ល្អប្រសើ​រ​របស់​កម្ពុជា ដូចជា​៖ ផលិតផល​ត្រចៀកកាំ ផ្លែង​ដូង នឹងត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់​ផងដែរ​។​

​មៀន​ប៉ៃលិន​កម្ពុជា បានចាប់ផ្តើម​សម្ពោធ​ដាក់លក់ នៅលើ​ទីផ្សារ​អន​ឡាញ​របស់ Alibaba Group កាលពី​ថ្ងៃ​ពី​១២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាន់​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ដែល​ទីក្រុង​នេះ គឺជា​កន្លែង​បោះ​ដុំ​ផ្លែឈើ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​ចិន ដោយសារ​មៀន​ប៉ៃលិន គោរព​តាម​បទដ្ឋាន​ភូតគាម​អនាម័យ មាន​ស្តង់ដារ​សុវត្ថិភាព ស្របពេល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ក្រុមហ៊ុន Alibaba Group មាន​គម្រោង​នាំចូល​ផ្លែ​មៀន​ប៉ៃលិន​ពី​កម្ពុជា ក្នុង​មួយឆ្នាំ​ចំនួន​២​ម៉ឺន​តោន​។​

​សូមបញ្ជាក់ថា ចំការ​មៀន​ដែល​ទទួលបាន​ការអនុម័ត​ចុះបញ្ជី​ជា​ផ្លូវការ ឲ្យ​នាំចេញ​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​ចិន មាន​ចំនួន​៧៤ ក្នុងនោះ នៅ​ខេត្ត​ប៉ៃលិន មាន​ចំនួន​៤០​ចំការ បាត់ដំបង​ចំនួន​២៨​ចំការ និង​បន្ទាយមានជ័យ ចំនួន​៦​ចំការ​។​សម្រាប់ រោងចក្រ​វេច​ខ្ចប់​មាន​ចំនួន​៨ ដែលមាន​ទីតាំង នៅក្នុង​ខេត្តកណ្តាល​ចំនួន​១ ខេត្តបាត់ដំបង​ចំនួន​៣ ខេត្ត​ប៉ៃលិន​ចំនួន​២ និង​ខេត្ត​ព្រះសីហនុ​ចំនួន​២​។ រីឯ​ផ្ទៃដី​ដាំ​ដុះ​មៀន ទូទាំងប្រទេស​របស់​ក​ម្ពុ​ជា​វិញ មាន​ចំនួន ១៣ ៦០៨​ហិកតា ស្ថិតក្នុង​ខេត្ត​ចំនួន​៤​។​​ផ្លែ​មៀន​ស្រស់ គឺជា​ផលិតផល​កសិផល​ទី​៣ របស់​កម្ពុជា ដែល​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ផ្លែស្វាយ និង​ចេក​។​សូមបញ្ជាក់ថា​ប្រទេស​ចិន​ជា​ប្រទេស​ផ្តល់ជំនួយ​សម្រាប់​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​កម្ពុជា​និង​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​តែ​លើ​បញ្ហា​ធ្វើ​ពាណិជ្ជកម្ម​វិញ​កម្ពុជា​នៅ​ចាញ់​ប្រៀប​ចិន​ឆ្ងាយ​ណាស់​។​

​ទាក់ទង​អំណោយ​វ៉ាក់សាំង​លោក Wang Wentian បានបញ្ជាក់​ឲ្យ​ដឹងថា ការរៀបចំ​ពិធី​ប្រគល់​វ៉ាក់សាំង​ចំនួន​១​លាន​កម្រិត ដែល​ផ្តល់​ដោយ​ប្រទេស​ចិន​មក​កម្ពុជា​។ ក្នុងចំណោម​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ របស់​ក្រសួង​ក​សិ​ម្ម និង​កិច្ចការ​ជនបទ នៃ​ប្រទេស​ចិន​លើក​នេះ មាន​វ៉ាក់សាំង​ជំងឺ​អ៊ុត​ក្តាម ៣​ប្រភេទ សម្រាប់​គោក្របី ចំនួន​៥០​ម៉ឺន​កម្រិត និង​វ៉ាក់សាំង​ជំងឺ​បុស​ក្បាល​គោក្របី សរុប​៥០​ម៉ឺន​កម្រិត​។​a china fruit2 

​