» សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ » ប្រមុខ​ក្រសួងមហាផ្ទៃ បញ្ជូន​ថ្នាក់ដឹកនាំ​នគរបាល​មួយក្រុម ចេញទៅ​ប្រចាំ​ការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែល​កំពុង​ដឹកនាំ​នគរបាល​ការពារ​ព្រំដែន​ជាមួយ​កងទ័ព​! » ថៃ​បិទ​ច្រករបៀង​មួយចំនួន ជា​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​បន្ទាប់ពី​ក្រសួងការពារជាតិ​ថៃ​ប្រគល់​សិទ្ធ​ឲ្យ​យោធា​ចាត់ការ​ » បង្ក្រាប ទីតាំង​ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ នូវ​វីដេអូ​អាសអាភាស​មួយកន្លែង ឃាត់ខ្លួន​មនុស្ស ១២​នាក់​! » កម្ពុជា បដិសេធ​ចំពោះ​ថៃ ដែល​ស្នើឱ្យ​កម្ពុជា ដក​កងទ័ព​ចេញពី​ទីតាំង​តំបន់​មុំ​បី​ » កញ្ញា ផន ស្រី​ពី ពីក្មេងលក់ខោអាវជជុះនៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី​ជា​ម្ចាស់​ម្កុដ​កញ្ញាឯក MISS COSMO CAMBODIA 2025 » កម្ពុជា បញ្ជូន​វិវាទ​នៅ​តំបន់​មុំ​បី​, ប្រាសាទតាមាន់ធំ​, តា​មាន់​តូច និង​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​រួចហើយ​មិនដឹងថា​តើ​ការចរចារ​ទៅរួច​ដែរ​ឬ​អត់​? » ឃើញ​ហើយ​សព​ស្រី ដែល​លោត​សម្លាប់ខ្លួន​ពី លើ​ស្ពាន​កោះនរា នៅ​ចំណុច​ក្រោម​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី » កម្ពុជា​វៀតណាម​ព្រមព្រៀងគ្នា​យកពន្ធ​សូន្យ​លើ់​មុខទំនិញ​២៨​មុខ​! » លោក​ត្រាំ ហាមប្រាម​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​១២ មិន​ឱ្យចូល​ទឹកដី​សហរដ្ឋ​អាម៉េរិក​កម្ពុជា​រួចខ្លួន​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » ​អ្នកប្រឆាំង​ច្បាប់​អាជ្ញា​សិ​ក​កាលពី​ខែធ្នូ ឆ្នាំ​២០២៤ក្លាយជាប្រ​ធានា​ធីប​តី​ថ្មី​កូរ៉េខាងត្បូង​សន្យាបន្តធ្វើល្អជាមួយកូរ៉េខាងជើង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12925 នាក់

ម្សិលមិញ 7716 នាក់

សរុប 16862119 នាក់

ឆ្ងល់​ដែរ​ថា​ក្រុមហ៊ុន​ហ៊ុន KrisEnergy​លួច​ប្រេង​ទាំង​កប៉ាល់​អី​ក៏​ស្រួល​ម៉េ​ស​!?

​ភ្នំពេញ​៖​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន ប្រកាស​កាលពី​ថ្ងៃទី​១ ខែសីហា​ឲ្យ​ដឹងថា ការប្រឹងប្រែង​បូម​ប្រេង​នៅ​អណ្ដូង​អប្សរា ឬ​ប្លុក A ជួប​ភាពបរាជ័យ ដោយសារ​ក្រុមហ៊ុន KrisEnergy ប្រកាស​ក្ស័យធន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​បាន​លួច​យក​កប៉ាល់​ដឹក​ប្រេង​ទៅជា​មួយ ដោយ​ឆ្លង​ចូលក្នុង​ដែនសមុទ្រ​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​ខ្មែរ​មិនបាន​ដឹង​៖ «​ឥឡូវ​ហ្នឹង ក្រុមហ៊ុន​ហ្នឹង​ក្ស័យធន វា​បូក​ថែម​អា​កប៉ាល់​ដែល​យើង​បូម​ដាក់​នេះ វា​រត់​ចេញទៅ​បាត់ទៅ​។ យើង​ទប់​វា​មិនទាន់ ចូលដល់​ដី​ថៃ​។ រួចហើយ​គេ​មាន​មេធាវី​របស់គេ អានោះ​ជួល​កប៉ាល់​មក​ទុក ឥឡូវ​វា​យក​ទាំង​អា​ប្រេង​ហ្នឹង​ទៅ​បាត់អស់​អា​លីង​។ បាត់អស់​អា​ប្រេង​ហ្នឹង​»​។​a oil khmer2 

​សម្តេច​តេ​ជោ​បានទទួល​ស្គាល់​អំពី​«​បរាជ័យ​»​នៃ​គម្រោង​បូម​ប្រេង​នៅ​កម្ពុជា ដែល​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​កាលពី​ចុងឆ្នាំ​២០២០៖ «២៩ ធ្នូ ដែល​យើង​ប្រកាស​តំណក់​ប្រេង​លើកដំបូង​ប្រហែលជា​បរាជ័យ​។ ករណី​យ៍​លួច​ប្រេង​នេះ​លោក ជៀប សួរ អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ត្រូវបាន​កាសែត​ដក​សម្តី​មក​ផ្សាយ​កាលពី​ថ្ងៃទី​៣ ខែសីហា​ថា ប្រេង​ដែល​ក្រុមហ៊ុន​ដឹក​ចេញពី​កម្ពុជា​ទៅតាម​កប៉ាល់​ដល់​ដែនសមុទ្រ​ថៃ​នោះ គឺមាន​ប្រហែល ២​សែន ៩​ម៉ឺន បារ៉ែល គឺជា​ប្រេង​ឆៅ​។

លោក​ថា ពេលនេះ​អាជ្ញាធរ​កំពុង​រៀបចំ​ដំណើរការ​តាមច្បាប់​ចាត់ការ​លើ​ក្រុមហ៊ុន​ប្រេង​សិ​ង្ហុ​បុរី KrisEnergy​។ ទំ​ហ៊ំ​នៃ​ការបាត់​ប្រេង​នេះ​បើ​ពិនិត្យ​លើ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​ប្រេង ២​សែន ៩​ម៉ឺន បារ៉ែល ស្មើនឹង​ទឹកប្រាក់​ប្រហែល​ជាង ២០​លាន​ដុល្លារ​អាមេរិក​។​ការបាត់បង់​ប្រេង​ដែល​រដ្ឋាភិបាល​អះអាងថា​ជា​ជោគជ័យ​ជំ​ហ៊ាន​ដំបូង​សម្រាប់​កម្ពុជា​នេះ​បង្ក​ឲ្យ​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ព្រោះ​វ​មិនមែន​កូន​ទូក​តូចតាច​ណា​តែ​មិនមាន​ការស្រាវជ្រាវ​ណាប​ង្ហា​ញ​ឡើយ​?​។

​សូមបញ្ជាក់ថា​បើតាម​ពត៍​មាន​ពី​ក្រសួង​ឋា​ម​ពល​និង​រ៉ែ​ឲ្យ​ដឹងថា​ក្រុមហ៊ុន KrisEnergy ប្រកាស​ក្ស័យធន​កាលពី​ខែមិថុនា ព្រោះ​មិនមាន​លទ្ធភាព​សងបំណុល​។ ក្រុមហ៊ុន​ថា មូលហេតុ​ចម្បង​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រកាស​ក្ស័យធន​នោះ គឺ​កម្រិត​ប្រេង​ដែល​រកឃើញ​នៅ​អណ្ដូង​អប្សរា ឬ​ប្លុក A នៅ​កម្ពុជា នោះ​មាន​តិច​។ ក្រុមហ៊ុន​បាន​រកឃើញ​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នៅ​ចុងឆ្នាំ​២០២០ នេះ​បញ្ជាក់ថា កម្រិត​បរិមាណ​ប្រេង​ពី​អណ្តូង​សាកល្បង​នៅ​ប្លុក A មិន​អាចមាន​ប្រេង ៧.៥០០​ធុង ក្នុង​មួយថ្ងៃ​ឡើយ គឺ​ជាក់ស្ដែង​បូម​បាន​មិន​ដល់ ៣​ពាន់​ធុង (២.៨៨៣​ធុង​) ផង ហើយ​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ គឺ​ក្រុមហ៊ុន​នេះ​បូម ១​ថ្ងៃ បានតែ ១.០០០​បារ៉ែល ឬ​ធុង​ប៉ុណ្ណោះ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានប្រកាស​ដោយ​មោទកភាព​ថា​:​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ​។​

​សូមបញ្ជាក់ថា​៖​កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​ត្រូវបាន​ចុះ​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក​។ នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន​Chevron បានប្រកាស​រកឃើញ​ជ​ម្រ​ក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។ តាម​ផែនការ​នោះ ផលិតកម្ម​ប្រេង​ដំបូង​គ្រោង​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ​២០១២​។

ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ​និង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​ស្នើឡើង​ដោយ​ក្រុមហ៊ុន Chevron នៅពេលនោះ បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​មួយចំនួន​ឡើងវិញ ដើម្បី​ឲ្យ​មា​នស​ង្គ​ត​ភាព​ជាមួយ​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌​កាន់តែ​ប្រសើរ​នៅក្នុង​ការបែងចែក​ផល​សេដ្ឋកិច្ច​ពី​ផែនការអាជីវកម្ម​នេះ​ផង ដំណើរការ​អនុវត្តតាម​ផែនការ​ផលិត​ប្រេង​នៅ​ខែធ្នូ​២០១២​ក៏​ត្រូវបាន​រាំងស្ទះ​មិនអាច​អនុវត្តបាន​។

​ការចរចារ​កិច្ចព្រមព្រៀង​ប្រេងកាត​ក៏ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្វិតស្វាញ​រវាង​ភាគី​ទាំងពីរ (​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​) ទាំង​លើ​ទិដ្ឋភាព​ច្បាប់ បច្ចេកទេស និង​សេដ្ឋកិច្ច ។ នៅក្នុង​រយៈពេល​ចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការចរចារ​ត្រូវបាន​បន្ត​អូស​បន្លាយពេល​យ៉ាងយូរ​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី​ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់​និង​អភិវឌ្ឍ​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​អាច​ចាប់ផ្តើមបាន​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ប្រេង​ធំៗ​និង​សំខាន់ៗ ដែល​បាន​សាងសង់ តម្លើង និង​រៀបចំ​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​តំបន់​ប្លុក​A សម្រាប់​ដំណើរការ​ផលិតកម្ម​ជារួម​មាន​៖
• ផ្លាត​ហ្វ​ម​អណ្តូងប្រេង ផលិត​នៅ​កោះ​បា​តាង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ ២០១៩ និង​បានបញ្ចប់​នៅ​ខែសីហា ២០២០​។ ផ្លាត​ហ្វ​ម​នេះ បាន​ដឹក​ចូល​មកដល់​តំបន់​ប្លុក A និង​បានបញ្ចប់​ការ​តម្លើង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៧ កញ្ញា ២០២០​។​
• កប៉ាល់​ផលិតកម្ម​ប្រេង​បាន​តម្លើង ជួសជុល និង​បំពាក់​សម្ភារៈ បរិក្ខា​រួចរាល់​នៅ​ខែ កញ្ញា ២០២០ នៅ​ប្រទេស​សឹង្ហ​បុរី និង​បាន​ដឹក​មកដល់​និង​តម្លើង​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០​។ កប៉ាល់​ស្តុក​ប្រេង បានរៀបចំ​និង​ត្រៀមចាំ​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​
២០២០ ។​
​អណ្តូងប្រេង​ទីមួយ​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ២៣ ធ្នូ ២០២០ និង​ចាប់ផ្តើម​ផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី​២៩​ខែ ធ្នូ​២០២០​នេះ ។ ក្រៅពីនេះ មាន​អណ្តូងប្រេង​ចំនួន​ពីរ​ទៀត​ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់​ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ​។​​កាលនោះ​សម្តេច​តេ​ជោ​បញ្ជាក់ថា​:​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺជា​ពរជ័យ​សម្រាប់​ក​ម្ពុ​ជា ។ នេះ​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ​និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។​a oil khmer4 a oil khmer5 a oil khmera