» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7646 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697817 នាក់

ខែកក្កដា​២០២២​ផ្លូវ​ល្បឿន​លើ​ឿ​ន​នឹង​បើក​ឲ្យ​សាកល្បង​ប្រើ​

 

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែលជា​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ​២០២២​បន្ទាប់ពី​បានសម្រេច​បាន​ប្រមាណ​៩០​ភាគរយ ហើយ​។​​នេះ​ជាការ​ឲ្យ​ដឹង​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ​ពេល បាន​និមន្ត​ព្រះសង្ឃ ថ្នាក់​ដឹកនាំំ មន្ត្រី​ក្រសួង​ក្រសួង​សាធារណការ និស្សិត​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ប្រជាពលរដ្ឋ​ស្រុក​កោះធំ ខេត្តកណ្តាល​ផង ទស្សនកិច្ច និង​ធ្វើដំណើរ​នៅលើ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​។a sun chanthol 

លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ការសាងសង់​ផ្លូវ​ល្បឿន​នេះ​សម្រេចបាន​ជាង ៩០​ភាគរយ​ហើយ ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ខែកក្កដា ខាងមុខនេះ​។ សម្រាប់​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ គឺ​អាស្រ័យទៅលើ​ពេលវេលា​ដ៏​សមស្រប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​​បើតាម​លោក​ទេសរដ្ឋមន្ត្រី ផ្លូវ​នេះ​មិន​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើ​រ​ដូច​ជាការ​ជិះ​កង់ ឬ​ម៉ូតូ​នោះឡើយ ហើយ​ល្បឿន​នៃ​ការបើកបរ​ក្រសួង​កំពុង​ពិចារណា​អនុញ្ញាតឱ្យ​បើក​បាន​រហូតដល់ ១២០​គីឡូម៉ែត្រ​។​

​ដោយឡែក​តម្លៃ​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​វិញ លោក​ទេសរដ្ឋមន្ត្រី បាន​អះអាងថា រាជរដ្ឋាភិបាល​គ្រោង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ឱ្យ​តម្លៃ​ក្រោម ១០​សេន​ក្នុង​មួយ​គីឡូម៉ែត្រ​។ ដូច្នេះ​បើ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅដល់​ខេត្ត​ព្រះសីហនុ ចម្ងាយ​ជិត ២០០​គីឡូម៉ែត្រ​នោះ ការចំណាយ​ថ្លៃ​ធ្វើដំណើរ​អាច​ជិត ២០​ដុល្លារ​។​​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៨៧.០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់ ៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ជិត ២​ពាន់​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស ៧​កន្លែង មាន​កន្លែង​ឈប់សម្រាក​ចំនួន ៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន ៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុងនោះ​៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ​។​
​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​។​​សូមបញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​លើ​គ្រឹះ​ខ្ពស់ ហើយ​ធ្វើ​របង​ព័ទ្ធ​នៅតាម​ចិញ្ចើមផ្លូវ ដើម្បី​រារាំង​មិនឱ្យ​សត្វពាហនៈ​ឆ្លងកាត់​នោះឡើយ​។ នៅ​អម​សងខាង​ផ្លូវ​នេះ ក៏មាន​ការតាំង​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​នោះដែរ​។​a sun chanthol1 a sun chanthol2 

​