» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6851 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697022 នាក់

សំរាម​១៥៤​ឡាន ប្រហែល​៥០​ភាគរយ​ត្រូវបាន​ស្តារ​ចេញពី​ប្រឡាយ​បឹងត្របែក​


​ភ្នំពេញ ៖ លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង នៅ​រសៀល​ថ្ងៃទី​២៥ សីហា ឆ្នាំ​២០២០​នេះ​ថា ក្រោយពី​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ទីរ​សាធារណការ ចុះ​កាយ​សំរាម​នៅក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​រហូត​មើលមិនឃើញ​ទឹក​ក្នុង​ប្រឡាយ​នោះទេ​។​មកដល់​ពេល នេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​និង​កើប​ដឹក​ចេញ​ហើយ ។ a gabag pp 

​លោក​ដួង ចាន់​សារ៉ាត់ បានឱ្យដឹង​ទៀតថា សំរាម​នៅក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល ក្នុង​ប្រឡាយ​នោះ​កាលពី​ខែកក្កដា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក បាន​ចំនួន ១៥៤​ឡាន​ស្មើនឹង​ប្រមាណ​៥០​ភាគរយ​នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។​

​លោក​ប្រធាន​បាន​បញ្ជាក់ដែរថា តាម​គម្រោង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៣​ខែ​ធ្វើ​ការកាយ​ស្ដារ​និង​កើប​សំរាម​ដឹក​ចេញ​ម្ដង តែបើ​សំរាម​ច្រើន​ហើយ​កកស្ទះ​ខ្លាំង​យើង​អាចធ្វើ​ការកាយ​កើប​ដឹក​ចេញ​ជាក់ស្ដែង​មិនបាច់ចាំ​ដល់​ខែ​ឬ​អាទិត្យ​នោះទេ​ធ្វើយ៉ាងណា​កុំឱ្យ​កកស្ទះ​ទឹក​ត្រូវតែ​កាយ​ភ្លាម​ដូច​ពេលនេះ​អញ្ចឹង​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់មាន​ប្រសាសន៍​ដឹងថា​៖ ប្រឡាយ​បឹងត្របែក​ពិសេស​នៅក្រោយ​ស្ថានីយ៍​បឹងត្របែក​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​រហូត​មើលមិនឃើញ​ទឹក​ក្នុង​ប្រឡាយ​ទៅហើយ ដោយ​មើល ឃើញ​ពី​បញ្ហា​ប្រឈម​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ភ្លាមៗ​តែម្តង ដើម្បី​ធ្វើយ៉ាងណា​អាច​បូម​ទឹកបាន​រំដោះ​ការលិចលង់​៕a gabag pp2 

​