» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7231 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985922 នាក់

ការកែលម្អ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ កំពត សម្រេចបាន​៦៩​ភាគរយ​ហើយ​២០២២​ចប់​!

 

​កំពត​៖​គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៣ ភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្តកំពត ប្រវែង ១៣៤,៨២៦ គីឡូម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) សម្រេចបាន ៦៩​ភាគរយ ដោយ​គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ​២០២០ ។​គម្រោង​នេះ​នឹង​ត្រូ​បញ្ចប់​នៅក្នុង​អំឡុង​ឆ្នាំ​២០២២ ខាងមុខ នេះ​បើ​យោងតាម​ប្រភព​ព័​ត៍​មាន ពី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ។​a road kom1 

​សូម​ជំរាបជូន​ថាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ការដ្ឋាន​គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត​ធ្វើឡើង ក្រោម​ហិរញ្ញប្បទាន សម្បទាន​(​លុយ​ខ្ចី​)​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ចន្ទ ០៨​រោច ខែ​ពិសាខ ឆ្នាំច ព​.​ស ២៥៦២ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨ ។​

​លោក ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អោយកាសែតដឹងថា គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្តកំពត ប្រវែង ៥១​គីឡូម៉ែត្រ​។​

​គម្រោង​ខាងលើ​ចែកចេញជា​ពីរ​កំណាត់​ដូចខាងក្រោម​៖
១-​កំណាត់​ទី​១: ភ្នំពេញ (​ចោមចៅ​)-​បែក​គូស​​កំណាត់​ផ្លូវ​ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​បែក​គូស មាន​ប្រវែង ៦៩,៩០​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤.៥​ម៉ែត្រ ជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៤.៥​ម៉ែត្រ ដែល​ក្នុងនោះ​រួមមាន​៖

​គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង ១៥​ម៉ែត្រ ចែកជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥​ម៉ែត្រ និង​មាន​គម្លាត ០,៥០​ម៉ែត្រ ចេញពី​សងខាង​សួន​កណ្តាល ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​ម៉ូតូ ទទឹង ៥​ម៉ែត្រ ចែកជា ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ២,៥០​ម៉ែត្រ​។​​ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ទទឹង ២​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ក្រាល​ក្រួស​ក្រហម ទទឹង ០,៧៥​ម៉ែត្រ សងខាង​ផ្លូវ​
​សាងសង់​លូ​ជ្រុង​ចំនួន ១៧​កន្លែង លូ​មូល​ចំនួន ១០២​កន្លែង លូ​ដាក់​តាម ប្រឡាយ​សងខាង​ផ្លូវ​ចំនួន ២៣៦​កន្លែង​។ សាងសង់​ស្ពាន​ថ្មី​ចំនួន ១០​កន្លែង ទទឹង ១២​ម៉ែត្រ ប្រវែង​សរុប ៣៩៨​ម៉ែត្រ និង​ពង្រីក​ស្ពាន​ចាស់ ២​កន្លែង ទទឹង ២៤​ម៉ែត្រ និង ២៩​ម៉ែត្រ ប្រវែង​សរុប ៣០​ម៉ែត្រ​។​​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល សុវត្ថិភាព​។​

២-​កំណាត់​ទី​២: បែក​គូស​-​ក្រុង​កំពត កំណាត់​ផ្លូវ​ចាប់ពី​បែក​គូស ដល់​ក្រុង​កំពត មាន​ប្រវែង ៦៤,៩២៦​គីឡូម៉ែត្រ ត្រូវ ពង្រីក​ទ​
​ទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ ជា ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៧​សង់ទីម៉ែត្រ ទទឹង ១១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ ដែល​ក្នុងនោះ​រួមមាន​៖​គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង ៧,៥០​ម៉ែត្រ ចែកជា ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥​ម៉ែត្រ​។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​ម៉ូតូ ទទឹង ៣,៥០​ម៉ែត្រ ចែកជា ២​គន្លង (១​គន្លង ទៅ ១​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ១,៧៥​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ក្រាល​ក្រួស​ក្រហម ទទឹង ០,៥០​ម៉ែត្រ សងខាង​ផ្លូវ​។​

​បន្ទាប់ពី​ការសាងសង់​រួចរាល់​ជា​ស្ថាពរ កំណាត់​ផ្លូវជាតិ​លេខ​៣ នឹង​ក្លាយជា​ផ្លូវ​មួយ​ដ៏​ទំនើប​នៅ​កម្ពុជា មាន​ភាពរឹងមាំ ធំ​ទូលាយ អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម ដងផ្លូវ ការកកស្ទះ​ចរាចរណ៍ និង​ជាពិសេស​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ បាន​មួយកម្រិត​ថែមទៀត​។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានលើកឡើង​បន្តទៀតថា ផ្លូវជាតិ​លេខ​៣ ក៏​ជា​ចំណែក​នៃ​ច្រករបៀង​ប៉ែក​ខាងត្បូង​តាម​មាត់សមុទ្រ នៃ​មហា​អនុតំបន់​មេគង្គ ត​ភ្ជាប់​បណ្តាញ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១២៣ ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា តាមរយៈ​ផ្លូវជាតិ​លេខ​៤៨ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំការ​លួង ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្លូវបំបែក​វាលរេញ និង​បន្តទៅ​ប្រទេស​វៀតណាម តាមរយៈ​ផ្លូវជាតិ​លេខ​៣៣ កាត់​តាម​កំពង់ត្រាច ចេញទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ព្រែក​ចាក (​កំពត​)-​សា​សៀរ (​ហា​ទៀង​) ដែល​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​។​a road kom