» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11907 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702078 នាក់

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញអភិបាលខេត្តស្រះកែវមកប្រជុំនិយាយគ្នាតែខាងថៃសម្ងំឈឹងមិនឆ្លើយក្នុងពេលដែលក្រសួងការពារជាតិបកស្រាយថាកម្ពុជាមិនរករឿងប្រជាជនថៃដែលរំលោភដីខ្មែរផង!

 

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC, តាមការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលមកកម្ពុជាអភិបាលខេត្តស្រះកែវកំពុងយកលេស រៀបចំល្បិច ដោយ មិនឆ្លើយតបតាមលិខិតអញ្ជើញចូលរួមប្រជុំរបស់អភិ បាលខេត្តបន្ទាយមានជ័យ រឿងដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ..នៅថ្ងៃទី២៥កញ្ញា។a oum map2 

សូមបញ្ជាក់ថាលោកអ៊ុំរាត្រីបានអញ្ជើញអភិបាលខេត្តស្រះកែវថៃមកជួបគ្នានៅប៉ៅយប៉ែតដើម្បីដោះស្រាយបញ្ហាភូមិជោគជ័យនិងព្រៃចាន់ដែលខាងថៃដាក់ឱសានុវាទឲ្យរើចេញក្នុងចុងខែកញ្ញានេះ។តែអភិបាលខេត្តស្រះកែវមិនមានការឆ្លើយតបដែលគេជឿថាចៅហ្វាយខេត្តថៃរូបនេះមិនមកព្រោះជាថ្ងៃដែលរាជរដ្ឋាភិបាលថ្មីថៃចូលកាន់តំណែង។ឯខាងយោធាតាមភូមិភាគក៏ត្រូវផ្លាស់ប្តូតំណែងមេបញ្ជាការផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ ដែលបានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

កន្លងមកអភិបាលខេត្តបន្ទាយមានជ័យ ធ្លាប់ដាក់៤ចំណុច អោយអភិបាលខេត្តស្រះកែវទទួលយក ដែលស្របច្បាប់និងត្រឹមត្រូវ :១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការ ចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។

២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០។

៣-ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។

៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC ។

 

សូមបញ្ជាកថាបើតាមផែនទីរូបភាពផ្កាយរណបមួយទៀត ដែលមានបន្ទាត់ព្រំដែនត្រូវបានគូសដោយឯកតោភាគី និងត្រូវបានផ្សាយដោយកងទ័ពថៃ បង្ហាញថា ក្រៅពីតំបន់ជម្លោះនោះផ្នែកផ្សេងទៀតនៃទឹកដីកម្ពុជា ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចន្លោះបង្គោលព្រំដែនលេខ៤៤ និងលេខ៤៧ កំពុងត្រូវបានកាន់កាប់ និងប្រើប្រាស់ដោយផ្នែកពីសំណាក់ពលរដ្ឋថៃ។

ថ្វីបីមានផ្នែកខ្លះនៃភូមិនេះត្រូវបានកាន់កាប់ដោយពលរដ្ឋថៃ ដែលផែនទីរូបភាពផ្កាយរណបរបស់យោធាថៃបង្ហាញថាជាដីស្រែដែលជនជាតិថៃទន្ទ្រានកាន់កាប់ក៏ដោយ ក៏អាជ្ញាធរកម្ពុជានៅតែបន្តដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយក៏ថែមទាំងបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាតាមរយៈយន្តការនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC)។

ទោះជាយ៉ាងណាក្តី កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីរូបភាពផ្កាយរណបឯកតោភាគី ជាឯកសារយោងផ្លូវការ ដើម្បីអនុវត្តការបោះបង្គោលព្រំដែន ដែលការណ៍នេះបង្កឱ្យមានភាពតានតឹង និងការប្រឈមមុខដាក់គ្នា ហើយបានបង្ខំឱ្យអ្នកភូមិមួយចំនួនភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈបង្កការគំរាមកំហែងនៃការបណ្តេញចេញទ្រង់ទ្រាយធំទៀតផង។ សកម្មភាពនេះផ្ទុយនឹងស្មារតីនៃ MOU ឆ្នាំ2000 ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោក ជាពិសេសគឺរំលោភលើអាណត្តិរបស់គណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ករណីរំលោភបំពានបែប នេះ កំពុង កើតឡើងនៅតំបន់ព្រៃចាន់និងជោគជ័យ។

 

ក្នុងការស្រាយបំភ្លឺជុំវិញករណីភូមិជោគជ័យនេះ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិបានពន្យល់ថា ផែនទីដែលត្រូវបានបង្ហាញ និងផ្សព្វផ្សាយដោយអ្នកនាំពាក្យ រង យោធា ថៃ និង ប្រព័ន្ធ ផ្សព្វផ្សាយ ថៃបង្ហាញពីខ្សែបន្ទាត់ព្រំដែនឯកតោភាគីដែលខុសលក្ខណៈបច្ចេកទេស ហើយបានបង្កឱ្យមានការយល់ច្រឡំ ។

ឧត្តមសេនីយ៍ទោ គូសបញ្ជាក់ថា ៖ «ខ្សែដែលមានព័ណ៌ក្រហម និងខ្សែព័ណ៌ខៀវនៅលើផែនទីរូបភាពផ្កាយរណបរបស់ថៃនេះ គឺមិនមែនជាខ្សែព្រំដែនផ្លូវការដែលបានឯកភាពគ្នានោះទេ ប៉ុន្តែវាគឺជាខ្សែតភ្ជាប់ដែលភាគីថៃយកមកគូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់ផែនទីនេះដើម្បីពន្យល់ទៅសាធារណជនឱ្យមានការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថា ជាខ្សែព្រំដែនដែលបានឯកភាពគ្នាទ្វេភាគី»។

ឧត្តមសេនីយ៍ទោបានបញ្ជាក់បន្ថែមដែរថា ចំពោះប្លង់បង្ហាញទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរង យោធាថៃក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញនិងផ្សព្វផ្សាយនេះ មានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងថៃ) គឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែនប៉ុណ្ណោះ។

ឧត្តមសេនីយ៍ទោ ឆេង ឃុន បន្ថែមទៀតថា៖«តាមការអង្កេតរបស់ក្រុមការងារមូលដ្ឋាននៅលើដីជាក់ស្ដែង នៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលលេខ៤៧ យើងសង្កេតឃើញថា ប្រជាពលរដ្ឋថៃបានកាន់កាប់ និងអាស្រ័យផលចូលមកក្នុងទឹកដីកម្ពុជា ព្រមទាំងមានផ្លូវកៅស៊ូថៃស្ថាបនាចូលក្នុងទឹកដីកម្ពុជាផងដែរ»។a oum map a oum map3 a oum map4