» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5882 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696053 នាក់

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​អះអាងថា​នឹង​ជួយ​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​!

 


​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ជាមួយ លោកស្រី ម៉ា​រី​ស ផេ​ន ( Marise PAYNE ) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការនារី នៃ​ប្រទេស​អូស្ត្រាលី នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ក្នុងឱកាស​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា ។​a aus hun 

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា​៖ លោកស្រី ម៉ា​រី​ស ផេ​ន បាន​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោកស្រី បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពីរលើក​កន្លងមកហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៥​លោកស្រី បាន​សង្កេតឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង ដោយបាន​គោរព និង​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​អភិវឌ្ឍ​ប្រទេស​។​

លោកស្រី ម៉ា​រី​ស ផេ​ន ( Marise PAYNE )ក៏បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ នៃ​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការចាក់​ស្រោច​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ និង​ការចាប់ផ្ដើម​ឲ្យ​សិស្ស​ចូលរៀន​ឡើងវិញ ហើយ​បើក​ប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាមបែប​គន្លង​ថ្មី​។​
លោកស្រី ក៏បាន​បង្ហាញ​នូវ​ការរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទាំង​ទ្វេរ​ភាគី និង​ក្របខ័ណ្ឌ​ពហុភាគី ។ នៅក្នុង​ទ្វេរ​ភាគី លោកស្រី បានបង្ហាញ​ការសប្បាយរីករាយ​ដែល​បានទទួល​ផ្លែ​ការ​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម វិស័យ​យោធា វិស័យ​អប់រំ​និង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ។​

លោកស្រី ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ថា រដ្ឋាភិបាល​អូស្ត្រាលី បានសម្រេច​ផ្ដល់ជូន​កម្ពុជា​នូវ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​លាន ២​សែន ៥​ម៉ឺន​ដូ​ស​។ ក្នុងនោះ ចំនួន​១​លាន​ដូ​ស នឹង​ផ្ដល់ជូន​កម្ពុជា​នៅ​បំណាច់​ឆ្នាំ​២០២១​នេះ​។​

​នៅក្នុង​ក្របខ័ណ្ឌ​ពហុភាគី លោកស្រី ក៏បាន​សម្ដែង​នូវ​អំណរ​សាទរ​ចំពោះ​កម្ពុជា ដែល​បានទទួល​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​លោកស្រី ក៏បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​អូស្ត្រាលី ហើយ​លោកស្រី ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា អូស្ត្រាលី នឹង​ជួយ​កម្ពុជា​ធ្វើយ៉ាងណា ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ទទួលបាន​ជោគជ័យ​។​


លោកស្រី ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​មេត្រីភាព​រវាង​អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិក​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​របស់លោក​ស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អំពី​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​កម្ពុជា ទាំង​ទ្វេរ​ភាគី និង​ពហុភាគី​។​
​សម្ដេច​តេ​ជោ ហ៊ុនសែន ក៏បាន​មានប្រសាសន៍ថា អូស្ត្រាលី បាន​ជួយ​កម្ពុ​ជាច្រើន ជាពិសេស​លើ​វិស័យ​កសិកម្ម ក្នុង​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បង្កាត់​ពូជស្រូវ រួមទាំង​វិស័យ​យោធា និង​វិស័យ​អប់រំ តាមរយៈ​ការបង្កើត​សាលា​ភាសា​នៅ​កម្ពុជា ហើយ​បើក​ឲ្យ​សិស្ស​កម្ពុជា​ទៅ​រៀន​នៅ​អូស្ត្រាលី​។ ចំពោះ​វិស័យ​សុខាភិបាល​វិញ គឺ​អូស្ត្រាលី ក៏បាន​ជួយផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី ដែល​បានផ្ដល់​វ៉ាក់សាំង​ជួយ​កម្ពុជា​។​

​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​សង្ឃឹមថា អូស្ត្រាលី នឹងចូលរួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក្នុងការ​ឆ្ពោះទៅកាន់​ការតភ្ជាប់​អាស៊ាន​វិញ បន្ទាប់ពី​មានការ​កាត់ផ្ដាច់​ដោយ​ជំងឺ​កូ​វីដ​១៩​។​
​គួរ​បញ្ជាក់ថា ដំណើរ​ទស្ស​កិច្ច​ផ្លូវការ​មក​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​របស់​ប្រមុខ​ការទូត​អូស្ត្រាលី​នេះ ធ្វើឡើង​នៅ​ប្រទេស​ចំនួន​៤​រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និង​ឥណ្ឌូនេស៊ី​។ មុន​មកដល់​កម្ពុជា លោកស្រី​ម៉ា​រី​ស ផេ​ន បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយបាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោ​កសៃ​ហ្វូ​ត​ឌី​ន អាប់​ដុល​ឡា អំពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការគាំទ្រ​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩៕a aus hun1 

​