» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7164 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697335 នាក់

ដល់ពេល​រឹតបណ្តឹង​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​វិញ​ហើយ​

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​ភ្នំពេញ បាន​ថ្លែង​នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ ថា​ដល់ពេល​ត្រូវ​ចាប់​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ហើយ​ក្រោយពី​វិធានការ​អប់រំ និង​ផ្សព្វផ្សាយ​ត្រូវបាន​បញ្ចប់ ។ a khourng2 

​ក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាព​រា​ជ​ធានី​លោក​អភិបាលក្រុង ក៏បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​រាជ​ធានី​ភ្នំពេញ ទៅ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ ត្រូវ​លើកយក​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជួញដូរ​មនុស្ស ប្រាប់​ទៅ​ប្រជាពលរដ្ឋ ឲ្យ​បាន​គ្រប់​វេទិកា ទាំងអស់​។​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ទាំង​២៥ ឲ្យ​អនុវត្ត​ឲ្យ​បាន​ម៉ឺន​ម៉ាត់ លើ​ការបង្ក្រាប​គ្រឿងញៀន និង​ការ​រឹតបន្តឹង​ការ អនុវត្ត​ច្បាប់​ចរាចរ ផ្លូវគោក នៅពេលដែល​ឱ​សា​នុ​វាទ នៃ​ការអប់រំ​នឹងត្រូវ​បញ្ចប់ ត្រឹម​ថ្ងៃទី​៣ កញ្ញា​ខាងមុខនេះ ហើយ​ចូលដល់​វិធានការ​អនុវត្ត​ច្បាប់​ម្តង ឬ​អាចឈាន​ទៅដល់​តុលាការ​ទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​លើកឡើងថា រយៈពេល​១​ខែ​ចុង​ក្រោយនេះ គ្រោះថ្នាក់​ចរាចរ​នៅ​រាជធានី​ភ្នំពេញ មានការ​ថយចុះ​១១​ករណី បើ​ប្រៀបធៀប​នឹង​ខែ​មុន​។ តែ​មនុស្ស​ស្លាប់​កើនឡើង​។ ភាគច្រើន​គ្រោះថ្នាក់​នៅពេល​យប់​នឹង​អត់​ពាក់មួក​សុវត្ថិភាព ។ ជនរងគ្រោះ​ភាគច្រើន អាយុ​ក្រោម​៣០​ឆ្នាំ ជាសរ​សរ​ទ្រូង​ប្រទេសជាតិ​។​

​ពាក់ព័ន្ធ​គ្រឿងញៀន ឃើញថា តាម​ក្លឹប​កំសាន្ត​នានា​ហាក់ដូចជា បាន​ប្រសើរ​ក្រោយពី​យើង​បំបែកសំបុក​ធំៗ ប៉ុន្មាន​ករណី​កន្លងមក​។ តែ​គ្រឿងញៀន​នេះ វា​បាន​បែកខ្ញែក​ទៅតាម​តំបន់​តូចៗ​ដូចជា​៖ តាម​ផ្ទះជួល​, ផ្ទះសំណាក់​, កន្លែង​កំសាន្ត​ផ្សេងៗ តែ​យ៉ាងណា​ពេលនេះ​យើង​កំពុង​បន្ត​ស្រាវ ជ្រាវ​រក​ភស្តុតាង​ដើម្បី​បង្ក្រាប​។​a khourng a khourng1 

​