» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1468 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468970 នាក់

ខួប៣២ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទទួលស្គាល់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារិស២៣តុលាបង្កើតឲ្យមានរដ្ឋធម្មនុញ្ញកម្ពុជា

 

ភ្នំពេញ៖សម្តេចតេជោប្រធានគណបក្សប្រជាជនប្រធានព្រិទ្ធសភានិងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានបង្ហោះសារមានខ្លឹមសារទាក់ទងរដ្ឋធម្មនុញ្ញាតាមបណ្តាញសង្គមហ្វេសប៊ុកនូវខ្លឹមសារដូចខាងក្រោម៖​នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញទី៦នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។a king con3 

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មកដល់ឆ្នាំ២០២៥ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល៣២ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ
១៖ អំណាចនីតិបញ្ញត្តិ២៖ នីតិប្រតិបត្តិ៣៖ តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។

ទោះបីជាមានរដ្ឋធម្មនុញ្ញដែលកើតចេញពីពហុបក្សពិតមែនតែបើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ចំនួន១១លើក។ ចំពោះសេចក្តីសង្ខេបនៃខ្លឹមសារវិសោធនកម្មរួមមានដូចខាងក្រោម៖

- វិសោធនកម្មលើកទី១: ការផ្ដល់សិទ្ធិដល់ប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាលើព្រះរាជក្រមឬព្រះរាជក្រឹត្យ វិសោធនកម្មលើកទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឡើងតាមរយៈព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការកែប្រែមាត្រា២៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ - វិសោធនកម្មលើកទី២: ការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភាធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ មីនា ឆ្នាំ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រា១១, ១២, ១៣, ១៨, ២២,២៤, ២៦, ២៨, ៣០, ៣៤, ៥១, ៩០, ៩១, ៩៣ និងមាត្រាទាំងឡាយនៃជំពូក៨ ដល់ជំពូកទី១៤។

- វិសោធនកម្មលើកទី៣: បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ។

- វិសោធនកម្មលើកទី៤: សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

- វិសោធនកម្មលើកទី៥ : ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភាធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨៨ និងមាត្រា១១១ថ្មី នៃរដ្ឋធម្មនុញ្ញ។

- វិសោធនកម្មលើកទី៦: ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ ធ្វើឡើងដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា ១០៦ថ្មី មាត្រា១១១ថ្មី(មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

- វិសោធនកម្មលើកទី៧: ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាលទឹកដីមកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញ។

- វិសោធនកម្មលើកទី៨: តំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត និងការសើរើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ។

- វិសោធនកម្មលើកទី៩: ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ៖ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ។

- វិសោធនកម្មលើកទី១០: ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ថ្មី មាត្រា១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដើម្បីធានាក្នុងគ្រប់កា លៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់។

វិសោធនកម្មលើកទី១១៖ព្រះរាជក្រមប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មដើម្បីអាចដកសញ្ជាតិពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តទង្វើក្បត់ជាតិ។

ច្បាប់នេះមានសេចក្តីទាំងស្រុងដូចតទៅ៖ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់។

សូមបញ្ជាក់ថានៅក្នុងឆ្នាំ ១៩៤៧ រដ្ឋធម្មនុញ្ញដំបូង ក្រោមព្រះបរមរាជាណាចក្រកម្ពុជា បង្កើតប្រព័ន្ធរដ្ឋាភិបាលគ្រប់គ្រងប្រទេសជាលើកដំបូង។ នៅពេលប្រទេសកម្ពុជា បានអនុម័ត រដ្ឋធម្មនុញ្ញដំបូង ថ្ងៃទី ៦ ធ្នូ ១៩៤៧ គឺសម័យនោះ ស្ថិតនៅក្នុងជំនាន់ព្រះបាទព្រះ នរោត្តម សីហនុ។ ព្រះអង្គគឺជាមហាក្សត្រវ័យក្មេង ដែលត្រូវបានឲ្យឡើងសោយរាជ្យតាំងពីឆ្នាំ ១៩៤១។ ក្នុងសម័យនោះ គឺកម្ពុជា នៅតែស្ថិតក្រោមនឹមអាណានិគមនិយមបារាំងនៅឡើយទេ។ សូមបញ្ជាក់ថា បារាំង បានត្រួតត្រាកម្ពុជារវាងពីឆ្នាំ១៨៦៣ ដល់១៩៥៣។ ដូច្នេះក្នុងសម័យនោះ ទោះបីកម្ពុជាមាន រដ្ឋធម្មនុញ្ញលើកដំបូងក៏ដោយ ប៉ុន្តែនៅតែស្ថិតក្រោមការត្រួតត្រារបស់បារាំងជាដដែល នោះទេ។

រដ្ឋធម្មនុញ្ញលើកទី១ ក្រោយមកត្រូវបានរលាយនៅក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋ ប្រហារ ឆ្នាំ១៩៧០ ទម្លាក់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តមសីហនុ ចេញពីតំណែងព្រះ ប្រមុខរដ្ឋ ដោយលោកសេនាប្រមុខ លន់ នល់។

នៅក្នុងឆ្នាំ១៩៧២ លោក លន់ នល់ ដែលបង្កើតរបបសាធារណរដ្ឋខ្មែរ បានបង្កើតរដ្ឋធម្មនុញ្ញលើកទី២។ រដ្ឋធម្មនុញ្ញពេលនោះ បានប្តូរពីរបបរាជានិយម ក្លាយជារបបដឹកនាំបែបសាធារណរដ្ឋ។ តួនាទីព្រះមហាក្សត្រ ត្រូវបានលុបចេញពីនយោបាយដឹកនាំជាតិ និងការដឹកនាំប្រទេស ត្រូវយកលំនាំជារបបដឹកនាំដោយប្រធានាធិបតីវិញ ជំនួសអង្គព្រះមហាក្សត្រ។

រដ្ឋធម្មនុញ្ញលើកទី២ ក្រោយមកទៀត ក៏បានរលាយ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ត្រូវបាន ផ្តួលំលំនៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ដែលជាសម័យកាលនៃការឈានចូលមកដល់របបដឹកនាំ ប្រល័យពូជសាសន៍ខ្មែរក្រហម។

រដ្ឋធម្មនុញ្ញលើកទី៣ ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជាសម័យខ្មែរ ក្រហម បានកើតឡើងនៅក្នុងខែកុម្ភៈឆ្នាំ១៩៧៦។ នៅក្នុងរបបខ្មែរក្រហមនោះ គ្មានព្រះមហាក្សត្រ, គ្មានប្រធានាធិបតី ប៉ុន្តែដឹកនាំក្រោមអំពើផ្តាច់ការមនុស្សមួយក្រុមដែលអូតអាងនូវ លទ្ធិកុម្មុយនីស្តនិយម។ របបកម្ពុជាប្រជាធិបតេយ្យ មានមេខ្លោងដឹកនាំរបស់ខ្លួនឈ្មោះ សា ឡុត ហៅ ប៉ុល ពត ដែលជាអគ្គលេខាធិការបក្ស រួមនឹងបក្ខពួកមួយចំនួន ដូចជាខៀវ សំផន ធ្វើជាប្រធានរដ្ឋ, នួន ជា ធ្វើជាប្រធានសភា និងមនុស្សមួយចំនួនទៀត។ របបកម្ពុជាប្រជាធិបតេយ្យ ជារបបបំបិទសិទ្ធិសេរីភាព, ជារបបផ្តាច់ការត្រួតត្រាដោយអង្គការស្លៀកខោអាវខ្មៅ។ ពលរដ្ឋខ្មែរ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ បង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរ ដោយឱ្យទទួលទានអាហារតិចតួចមិនគ្រប់គ្រាន់, ជារបបវាលពិឃាតដែលសម្លាប់មនុស្សស្រេចតែចិត្តរបស់អង្គការ បើទោះបីជាមានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនចំនួន២១មាត្រា និង១៤ជំពូក ក៏ដោយ ប៉ុន្តែ រដ្ឋធម្មនុញ្ញនោះ គ្រាន់តែជាឯកសារសម្រាប់លាក់បាំង របបឃោរឃៅរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ។របបដឹកនាំ ដោយប៉ុលពត នោះ ក្រោយមកត្រូវបានដួលរលំ នៅថ្ងៃទី៧មករាឆ្នាំ១៩៧៩។ សម័យនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចាប់ផ្តើមជាបន្តពីរបបកាប់សម្លាប់មនុស្សនោះ។

រដ្ឋធម្មនុញ្ញថ្មីលើកទី៤ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១។ ប្រទេសដែលមានប្រព័ន្ធសភាដឹក នាំតែគណបក្សមួយក្នុងពេលនោះ ស្ថិតក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ប៉ុន្តែក្រោមរបត់កែទម្រង់នយោបាយសេដ្ឋកិច្ចរបស់ខ្លួន ទន្ទឹមនឹងស្ថានការណ៍វិវត្តន៍របស់សកលលោក, របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានវិវត្តន៍ខ្លួន ក្លាយជា «រដ្ឋកម្ពុជា» និងរដ្ឋធម្មនុញ្ញថ្មីលើកទី៥ ត្រូវបានអនុម័ត នៅដើមខែឧសភាឆ្នាំ១៩៨៩។ របបរដ្ឋកម្ពុជា ត្រូវបានបញ្ចប់ នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីប្រទេសកម្ពុជា មានការបោះឆ្នោតជាសកលខែឧសភា ឆ្នាំ១៩៩៣ ក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ។

រដ្ឋធម្មនុញ្ញថ្មីលើកទី៦ ត្រូវបានអនុម័តថ្ងៃទី២១ កញ្ញា និងប្រកាសដាក់ឱ្យប្រើ ប្រាស់នៅថ្ងៃទី២៤កញ្ញាឆ្នាំ១៩៩៣ ដែលបង្កើតសាឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញថ្មីបង្កើតចុងក្រោយនេះមាន ១៦ ជំពូក និង១៥៨ មាត្រា ដែលបញ្ជាក់អំពី៖ អធិបតេយ្យភាព និងឯករាជ្យជាតិ, តួនាទីព្រះមហាក្សត្រ, សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ, របបសេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ និងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល តុលាការ និងក្រុមប្រឹក្សាធម្មនុញ្ញ។a constituang a constituang1 a keut rith