» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8368 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698539 នាក់

ប្រធានាធិបតី​ចិន ៖ ចិន​បន្ត​នាំចូល​អង្ករ​ពី​កម្ពុជា​ឲ្យ​ច្រើនជាង​មុន និង​ទិញ​ចេក ស្វាយ ផ្លែ​មៀន ពី​កម្ពុជា

 

ភ្នំពេញ​៖ លោក ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​ប្រទេស​ចិន បាន​សន្យា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នួ​ប​តាមរយៈ​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី ១៨ ខែមីនា​ឆ្នាំ ២០២២ ថា ចិន​នឹង​បន្ត​នាំចូល​អង្ករ​ពី​កម្ពុជា​ឲ្យ​ច្រើនជាង​មុន ទិញ​ចេក ស្វាយ ផ្លែ​មៀន ពី​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។a hun china1

ក្រៅពី​រឿង​ខាងលើនេះ​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​កាសែត​ដឹងថា នៅក្នុង​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​ទៅលើ​ចំនុច​ជាច្រើន កម្រិត​ទ្វេភាគី កម្រិត​តំបន់ និង​មានការ​ផ្លាស់ប្ដូរ​មតិ​ជុំវិញ​បញ្ហា​តំបន់ និង​ពិភពលោក​។ ជារួម​ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកឡើង​អំពី​ទំនាក់ទំនង​ទ្វេភាគី ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ។ ករណី​យ៍​នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ចិន CHINA DAILY លោក ស៊ី ជីន​ពីង បានចាត់ទុក​ជំហរ​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយ​ក្រែ​ន និង​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ជាការ​សម្រេចចិត្ត​ដោយ​ឈរលើ​ជំហរ​ឯករាជ្យ និង​ថា វា​ជា​សិទ្ធិផ្ដាច់មុខ​របស់​កម្ពុ​ជា​ក្នុងការ​សម្រេចចិត្ត​បែបនេះ​។​

​សម្រាប់​កម្ពុជា ក្រៅពី​សម្រេចចិត្ត​បោះឆ្នោត​គាំទ្រ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ជា Co-Sponsor គឺជា​ប្រទេស​ចូលរួម​ផ្តួចផ្តើម ឬ​យល់ព្រម​ឲ្យ​គេ​កត់ត្រា​ថា ជា​ប្រទេស​ចូលរួម​ផ្តួចផ្តើម​សេចក្តីព្រាង​នៃ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​តែម្តង​។​ទោះជា​យ៉ាងណា​សម្រាប់​មតិ​មហាជន​ពិសេស​អ្នក​ដែល​បាន​រៀន​នៅ​រុស្ស៊ី​បាន​សម្តែង​មតិ​កាន់ជើង​ការឈ្លានពានរ​បស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​!​។​


​សម្រាប់​កិច្ច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​រវាង​កម្ពុជា​-​ចិន​ដែល ចូល​ជា​ធរមាន ហើយ​នោះ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង បាន​មានប្រសាសន៍ថា ចិន​នឹង​បន្ត​នាំចូល នូវ​អង្ករ​ឲ្យ​កាន់តែ​ច្រើនជាង​មុន នាំចូល​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដូចជា ចេក ស្វាយ និង​ផ្លែ​មៀន ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

ចិន​នឹង​គាំទ្រ​ដល់​គម្រោង​ទាំងឡាយ ជាពិសេស​ការពង្រឹងរ​ច​នា​សម្ព័ន្ធ នៅ​ប្រទេស​កម្ពុជា​។ នៅក្នុង​ការពិភាក្សា​នេះដែរ​លោក ប្រធានាធិបតី​ចិន​បាន ប្រកាស​ផ្ដល់​វ៉ាក់សាំង​ចំនួន ៥​លាន​ដូ​ស ជូន​ប្រទេស​កម្ពុជា ដែល​នឹង​ដឹក​មកដល់​នៅ​ចុងខែ​មីនា​នេះ​តែម្ដង ។ បន្ថែម​លើ​នេះ លោក ស៊ី ជីន​ពីង បានប្រកាសថា នឹង​ធ្វើការ​រួមគ្នា​ជាមួយនឹង​ប្រទេស​កម្ពុជា​ក្នុងការ​រៀបចំ​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​។ លោក​ស៊ី បាន​មានប្រសាសន៍​បន្តថា នឹង​បន្ត​ជំរុញ​ជើងហោះហើរ​រវាង​ប្រទេស​ទាំងពីរ និង​គម្រោង​ផ្សេងៗ​ទៀត ជាពិសេស​ការកសាង​ផ្លូវ កសាង​សាលារៀន ជាដើម​។​

​លោក​ប្រធានាធិបតី​ចិន ប្រកាស​គាំទ្រ​ប្រទេស​កម្ពុជា​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​​លោក​ប្រធានាធិបតី​ចិន ក៏បាន​កោតសរសើរ​ចំពោះ​ការធ្វើ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដោយបាន​ចាត់ទុកថា​គឺ ជា​ទស្សនកិច្ច​ដែលមាន​សារៈសំខាន់​ក្នុងការ​គាំទ្រ​ការចូលរួមចំណែក​ដោះស្រាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលជា​មធ្យោបាយ​មួយ ក្នុងការ​ចូលរួម​ដោះស្រាយ​តាមផ្លូវ​អាស៊ាន​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ប្រធានាធិបតី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេលវេលា​សមស្រប ដោយ​លោក​ប្រធានាធិបតី​ចិន​ក៏បាន​ទទួលយក នូវ​ការអញ្ជើញ​នេះ​។ លោក ស៊ី ជីន​ពីង ក៏បាន​អញ្ជើញសម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ផងដែរ​នាពេលខាងមុខ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន​ចំពោះ​ការគាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន និង​ការ​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​កម្ពុជា​កំពុងតែ​ត្រូវការ​៕a hun china2 

​